Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ស្ពឺ៖យុវ​ជន​​ម្នា​ក់​បាន​​ស្លាប់ពេល​​បញ្ជូន​​ទៅ​កាន់​​មន្ទីរ​ពេទ្យនិង​​មិត្ត​ភក្តិ​​ម្នាក់​ទៀតរង​របួស​​ធ្ងន់​ដោយ​សារ​​អំ​ពើ​​កាប់​​ចាក់ផ្តើម​ចេញ​ពី​​ជ​ម្លោះ​​ពាក្យ​សម្តីនៅ​ក្នុង​​ពិ​ធី​​រាំ​វង់

ខេត្តកំពង់ស្ពឺ ៖ យុវ​ជន​​ម្នា​ក់​បាន​​ស្លាប់ ពេល​​បញ្ជូន​​ទៅ​កាន់​​មន្ទីរ​ពេទ្យ និង​​មិត្ត​ភក្តិ​​ម្នាក់​ទៀត រង​របួស​​ធ្ងន់​ដោយ​សារ​​អំ​ពើ​​កាប់​​ចាក់ ផ្តើម​ចេញ​ពី​​ជ​ម្លោះ​​ពាក្យ​សម្តី នៅ​ក្នុង​​ពិ​ធី​​រាំ​វង់ បុណ្យ​​ក​ឋិន​ទាន កាល​ពី​​ម៉ោង ៩​និង​​៤៥​ នា​ទី​យប់​​ថ្ងៃ​ទី​​២៦ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំងាយ​ពី​វត្ត​ចំណារ ក្នុងភូមិ​ផ្សារ​សាមគ្គី សង្កាត់​កណ្តុល​ដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​

 

​ជនរងគ្រោះ​ឈ្មោះ វ៉ែន វ័យ អាយុ ១៩​ឆ្នាំ បាន​ដាច់ខ្យល់​ស្លាប់ ពេល​កំពុង​បញ្ជូនទៅ កាន់​មន្ទីរពេទ្យ បាន​ពាក់​កណ្តាលផ្លូវ​។ រីឯ​ជនរងគ្រោះ​ម្នាក់ទៀត រងរបួស​ធ្ងន់​មានឈ្មោះ ហ៊ុល ស៊ី​ណាត អាយុ  ១៩​ឆ្នាំ​ដូចគ្នា​។ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ទៅ​ចូលរួម​រាំ​កម្សាន្ត នៅក្នុង​វត្ត​ចំណារ ពេលនោះ ស្រាប់តែ មាន​ជម្លោះ​ពាក្យសម្តី ដោយសារ​ក្រុម​ជនបង្ក បាន​ញ៉ែ​ប៉ះចំ​ប្រពន្ធ​មិត្តភក្តិ ទើប​មានរឿង​បែបនេះ​។​

 

​ដោយសារ​មានរឿង​ជម្លោះ  ជនរងគ្រោះ​បាននាំគ្នា​ដើរទៅ​ផ្ទះ ដើម្បី​កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ ស្រាប់​ដើរ​ដល់​ខាងលិច​វត្ត ចម្ងាយ​ប្រមាណ ៧០០​ម៉ែត្រ ស្រាប់តែ​ក្រុម​ជនបង្ក ចេញមក​កាប់ និង​ចាក់​ជនរងគ្រោះ គ្មាន​ត្រា​ប្រណី​បណ្តាល​ឲ្យ​ស្លាប់ និង​របួសធ្ងន់ ត្រូវបាន​អ្នកជិតខាង បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ តែ​ពេល​ដល់​ពាក់​កណ្តាលផ្លូវ បាន​ស្លាប់​ម្នាក់​៕

Wat 27105


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item