រាជធានីភ្នំពេញ៖ស្ត្រីជាកម្មការិនីម្នាក់ដែលមានរូបរាងស្អាតគ្រាន់បើត្រូវបានបុរសជាប្តីចំអន់ថាមិនស្អាតចាញ់សម្រស់ស្រីៗក្នុងទូរទស្សន៍ក៏តូចចិត្តដេកមិនលក់រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មការិនីម្នាក់ ដែលមានរូបរាងស្អាតគ្រាន់បើ ត្រូវបានបុរសជាប្តីចំអន់ថា មិនស្អាត ចាញ់សម្រស់ស្រីៗក្នុងទូរទស្សន៍ ក៏តូចចិត្តដេកមិនលក់ ទៅទិញថ្នាំងងុយដេកលេបអស់ ១០គ្រាប់ដើម្បីធ្វើអត្តឃាត កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីដែលគិតខ្លីមានឈ្មោះ ង៉ែត ស្រីមុំ អាយុ ២០ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ហើយប្តីដែលធ្វើឲ្យប្រពន្ធជួបគ្រោះថ្នាក់ មានមុខរបរជាអ្នកបើកបររថយន្ត ឲ្យក្រុមហ៊ុនឯកជនមួយ។ នៅយប់ថ្ងៃកើតហេតុ បន្ទាប់ពីចេញពីធ្វើការទាំង ២នាក់ប្តីប្រពន្ធបានហូបបាយ រួចហើយអង្គុយមើលទូរទស្សន៍ជុំគ្នា ខណៈពេលកំពុងតែអង្គុយមើលកម្មវិធីនោះ មាននារីស្អាតៗផាត់មុខ ឃើញបែបនេះ ប្រពន្ធបានសួរប្តីថា អូនស្អាតដូចគេទេ ប្តីបាននិយាយចំអែចំអន់ថា មុខអូនឯងអញ្ចឹងម៉េចនឹងស្អាតដូចគេទៅ ។
ក្រោយមកមានការប្រកែកគ្នា ដោយនាងជាប្រពន្ធគិតថា ខ្លួនស្អាតគ្រាន់បើដែរ តែប្តីថា មិនស្អាតហើយសរសើរ ស្រីផ្សេងនៅនឹងមុខ ក៏កើតជារឿងអាក់អន់ចិត្ត។ បុរសជាប្តីបាននិយាយថា គ្រាន់តែនិយាយចំអន់ លេងសើចអញ្ចឹង មិននឹកស្មានថា ប្រពន្ធតូចចិត្តតូចថ្លើមទេ ហើយឃើញនាងដើរចេញទៅក្រៅ មិនដឹងថា នាងទៅណាទេ បែរជាទិញថ្នាំងងុយដេក ១០គ្រាប់មកលេប រហូតប្រកាច់បែកពពុះមាត់ ទើបបុរសជាប្តីដឹងទាន់ ក៏ដឹកប្រពន្ធតាមម៉ូតូ យកទៅសង្គ្រោះនៅ មន្ទីរពេទ្យព្រះកុសុមៈ៕
Source from: watphnom-news.com























  Loading...




Post a Comment