Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ចាម៖គ្រាន់​តែ​​រឿង​​បើក​រថ​យន្ត​​ទៅ​​កៀក​​គ្នាអត់​​មាន​​អ្វី​​ខុស​ឆ្គង​​សោះស្រាប់​តែ​​បុរ​ស​​វ័យ​​កណ្តាល​​ម្នាក់ដែល​មាន​​ចរិត​​ពាល​​បាន​​ប្រើ​​អំ​ពើ​ហិ​ង្សាទៅ​លើ​ជន​ស្លូត​ត្រង់

​ខេត្តកំពង់ចាម ៖ គ្រាន់​តែ​​រឿង​​បើក​រថ​យន្ត​​ទៅ​​កៀក​​គ្នា អត់​​មាន​​អ្វី​​ខុស​ឆ្គង​​សោះ ស្រាប់​តែ​​បុរ​ស​​វ័យ​​កណ្តាល​​ម្នាក់ ដែល​មាន​​ចរិត​​ពាល​ ​បាន​​ប្រើ​​អំ​ពើ​ហិ​ង្សា ទៅ​លើ​ជន​ស្លូត​ត្រង់ កាល​ពី​​វេ​លា​​ម៉ោង ៧​​ព្រឹក​​ថ្ងៃ​ទី​​២៧ ខែ​តុ​លា ឆ្នាំ​​២០១​៣នៅ​លើ​​បណ្ត​យ​​ផ្លូវជាតិ​លេខ​៧ ចំណុច​ខាងមុខ​ផ្សារ​សួង ក្នុង​ក្រុង​សួង ខេត្តកំពង់ចាម ។​

 

​បុរស​ទំនើង​មានឈ្មោះ ហុង អេង អាយុ​ជាង ៤០​ឆ្នាំ រស់នៅ​ភូមិ​កណ្តោល​កោង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្តកំពង់ចាម បាន​រថយន្ត​ម៉ាក​កាមរី បា​ឡែ​ន​ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម 2A-4696 ចំណែក​ជនរងគ្រោះ ដែល​ទទួល​ការវាយដំ ពី​បុរស​ទំនើង​ខាងលើ មិនត្រូវ​បាន​គេ​ស្គាល់ អត្តសញ្ញាណ​នោះទេ បាន​បើកបរ​រថយន្ត​យី​ឌុប ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7787 ។

 

​មុនពេល​កើតហេតុ ជនបង្ក​បានមក​ចត​រថយន្ត នៅលើ​ចិញ្ចើមផ្លូវ​មុខ​ផ្សារ​សួង រួច​ចុះទៅ​ទិញ​អីវ៉ាន់ ពេលនោះ​រថយន្ត​ជនរងគ្រោះ ក៏​បើ​កមក​ស្រប​ទិស​គ្នា កៀក​នឹង​រថយន្ត​ជនបង្ក ដោយ​មិនបាន​ប៉ះពារ​សូម្បី​បន្តិច​។ ពេល​នោះដែរ​ជនបង្ក មិនបាន​និយាយ​រកហេតុ​ផល​អ្វី​សោះ ក៏​ដើរទៅ​បើកទ្វារ​រថយន្ត ទាញ​ជនរងគ្រោះ​ចុះ​ពីលើ​រថយន្ត មក​ដី​វាយ​ជាច្រើន​ដៃ​។​

 

​ជនបង្ក​បាន​គំរាម​ឲ្យ​ជនរងគ្រោះ លុតជង្គង់​សំពះ​ខ្លួន ដោយបាន​បោះពាក្យ​សំដី រក​បាញ់សម្លាប់​ជនរងគ្រោះ ចោល​ថែម​ទៀតផង នាំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ឃើញ ហេតុការណ៍​នោះ បាន​រិះគន់​ពី​ឫកពារ ជា​មនុស្ស​ព្រៃរបស់​ឈ្មោះ ហុង អេង និង​ទាមទារ​ឲ្យ​មាន ការនាំ​ខ្លួន​ឈ្មោះ ហុង អេង ទៅ​ផ្តា​ន្ទា​ទោស​៕

Wat 27107


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item