Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​បាន​​ស្លាប់នៅ​នឹង​កន្លែងនិង៣នាក់​​ទៀត​​រង​របួ​សដោយ​សារ​​គ្រោះ​ថ្នាក់​​ចរា​ច​រណ៍

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​ស្លាប់ នៅ​នឹង​កន្លែង និង ៣ នាក់​​ទៀត​​រង​របួ​ស ដោយ​សារ​​គ្រោះ​ថ្នាក់​​ចរា​ច​រណ៍ បង្ក​ឡើង​​ដោយ​​ម៉ូតូ ៣ គ្រឿង​​បើក​​បុក​​គ្នា​​បន្ត​បន្ទាប់ កាល​ពី​​វេ​លា​​ម៉ោង ៩​​ព្រឹក​​ថ្ងៃ​ទី​​០៨ ខែ​តុ​លា ឆ្នាំ​​២០១៣ នៅ​​ចំ​ណុច​​ផ្លូវ​ចូល សាកលវិទ្យាល័យ ភូមិន្ទ​កសិកម្ម​ចំការ​ដូង ស្ថិតក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​ ​

 

សាក្សី​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រចេះ 1A-9536 ជិះ​គ្នា​ពីរ​នាក់ បានធ្វើ​ដំណើរ​ពី​លិចទៅ​កើត ។ លុះដល់​ចំណុចកើតហេតុ​បាន​បើក​ជែង ម៉ូតូ​ឌ្រី​ម​ស៊េរី​៩៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឌ​៥១៤៤ ភព​១ ជិះ​ម្នាក់ឯង ស្រប​ទិស​គ្នា រួច​ក៏​ជ្រុល​ទៅបុក​ម៉ូតូ ម៉ាក​សេ ១០០ កូរ៉េ ជិះ​ម្នាក់ឯង​ដែរ បញ្ច្រាសទិស​គ្នា មួយ​ទំហឹង​តែម្តង​។​ ​

 

ជនរងគ្រោះ ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​នេះ មាន​ម្នាក់​ជា​និស្សិត សាកលវិទ្យាល័យ កសិកម្ម​ចំការ​ដូង បាន​រងរបួស​។ ដោយឡែក​អ្នករងគ្រោះ ដែល​ស្លាប់​បាត់បង់ អាយុជីវិត និង​អ្នករងរបួស គេ​នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ​៕ ​

Wat 08102


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item