Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ម៉ិ​ក​ស៊ិ​ក៖យ៉ាង​ហោច​ណាស់​​ម​នុ​ស្ស១៣នាក់​​បាន​​ស្លាប់និង​​ជាង១៧នាក់​​ផ្សេង​ទៀត

​ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ យ៉ាង​ហោច​ណាស់​​ម​នុ​ស្ស ១៣ នាក់​​បាន​​ស្លាប់ និង​​ជាង ១៧ នាក់​​ផ្សេង​ទៀត បាន​​រង​របួស នៅ​ពេល​ដែល​​ឡាន​ដឹក​ទំ​និញ​​ធុន Horrified បាត់​បង់​​ការ​បញ្ជា ក៏​​ជ្រុល​​ទៅ​បុក ហ្វូង​ម​នុស្ស​​នៅ​ក្នុង​​ទី​ក្រុង Chihuahuaនៃ​​ប្រ​ទេស​​ម៉ិ​ក​​ស៊ិ​ក ដែល​កំពុង​ចូលរួម ក្នុង​កម្មវិធី តាំងពិព័រណ៍​អាកាសចរណ៍ ។​

 

ក្រុមមន្ត្រី​បានចាត់ទុក​ថា នេះ​ជា​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​ធំ​មួយ​នាំ​ឲ្យ​ទស្សនិកជន ១៣ នាក់​បាន​ស្លាប់ និង​ជាង ៧០ នាក់​រងរបួស ក្នុង​កម្ម​ពិធី តាំងពិព័រណ៍​អាកាសចរណ៍ (aviation exhibition )​មួយ​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង Chihuahua ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ គ្រោះថ្នាក់​នេះ​ន​ង្ក​ឡើង ដោយសារតែ​ឡាន Horrified ដែល​បាត់បង់​ការគ្រប់គ្រង សម្រុកចូល​យ៉ាង​ពេញទំហឹង ក្នុង​ហ្វូង​ទស្សនិកជន ដែល​មក​ចូលរួម​ក្នុង កម្មវិធី​នេះ បណ្តាល​ឲ្យ​មាន ភាព​ភ័យ​ស្លន់ស្លោរ​។ ​

 

បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្មាន​នាទី​ក្រោយមក ព័ត៌មាន​ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ចុះផ្សាយ​ពាសពេញ ប្រព័ន្ធ​អន​ឡាញ​ទូទាំងប្រទេស ម៉ិ​ក​ស៊ិ​ក​។ មាន​មនុស្ស ១០ នាក់​បាន​ស្លាប់ នៅ​កន្លែងកើតហេតុ​ខណៈដែល ៣ នាក់​ទៀត បាន​ស្លាប់​នៅ​មន្ទីរពេទ្យ និង​មាន​មនុស្ស ៤ នាក់​ត្រូវបាន​រកឃើញ នៅក្រោម​កង់​រថយន្ត Horrified ។​ ​

 

លោក Marco Quezada ដែល​ចៅហ្វាយក្រុង Chihuahua បាន​ឲ្យ​ដឹងថា ពីដំបូង​មាន​មនុស្ស រងរបួស ៤៧ ទេ ប៉ុន្តែ​បន្ទាប់មក បាន​កើន​ឡើងដល់ ៧០ ដោយមាន​អ្នកស្លាប់​ចំនួន​១៣ នាក់​ដដែល ហើយ​សម្រាប់​អ្នកបើកបរ​ឡាន Horrified បង្កហេតុ​វិញ ត្រូវ​ប៉ូលីស​ក្រុង​ចាប់​ឃុំឃាំង ដើម្បី​ស៊ើបអង្កេត​បន្ត​៕ ​

Wat 08109

Wat 08106 Wat 08107 Wat 08108


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item