Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ៖ស្ត្រី​​វ័យ​​ក​ណ្ដាល​​ម្នាក់បាន​​ប​បួល​​​ប្ដី​​ទៅ​​បេះផ្លែ​​អំ​ពិល​​យក​ទៅ​លក់ដើ​ម្បី​​បាន​​ប្រាក់​​ទិញ​​អង្ក​​ច្រក​​ឆ្នាំងតែ​​ប្ដី​​ពុំ​​ព្រម​ទៅ​​ខឹង​​ចិត្តក៏​​ជិះ​​ម៉ូ​តូ​​ទៅ​បេះ​​ផ្លែ​​អំ​ពិល​​ខ្លួន​ឯង

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​​វ័យ​​ក​ណ្ដាល​​ម្នាក់ បាន​​ប​បួល​​​ប្ដី​​ទៅ​​បេះ ផ្លែ​​អំ​ពិល​​យក​ទៅ​លក់ ដើ​ម្បី​​បាន​​ប្រាក់​​ទិញ​​អង្ក​​ច្រក​​ឆ្នាំង តែ​​ប្ដី​​ពុំ​​ព្រម​ទៅ​​ខឹង​​ចិត្ត ក៏​​ជិះ​​ម៉ូ​តូ​​ទៅ​បេះ​​ផ្លែ​​អំ​ពិល​​ខ្លួន​ឯង ស្រា​ប់​តែ​​បាត់​​នាង​​មួយ​​យប់ និង​​មួយ​​ព្រឹក​​​ក៏​​​ប្រទះ​​ឃើញ លង់ទឹក​ស្លាប់​នៅ​ចំណុច គោក​ឈើ​រទេះ​ចម្ងាយ​១.៥០០​ម៉ែត្រ​ពី​ភូមិ​ប្រី​យ៍ ឃុំ​ទ្រាស​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

 

​ស្ត្រី​ដែល​លង់ទឹក​ស្លាប់​នោះ​មានឈ្មោះ ឃុន សំនាង អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រី​យ៍ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ មាន​ប្ដី​ឈ្មោះ ស សឿត អាយុ ៤០​ឆ្នាំ មានកូន​ស្រី​ម្នាក់​អាយុ ១៥​ឆ្នាំ​។ បុរស​ជា​ប្ដី បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា នៅវេលា​ម៉ោង ១០​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ បាន​បបួល​គាត់​ទៅ​បេះ​ផ្លែ​អំពិល  តែ​គាត់​មិនបាន​ទៅជា​មួយ​ទេ ដោយ​និយាយថា គាត់​ទៅ​បង់​ត្រី​វិញ​។​

 

​ក្រោយពី​បានឮ​សំដី​ប្ដី​និយាយ​ដូច្នោះ ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​តប​វិញ​ថា មិន​ទៅ​ក៏​ហី​ទៅ​ខ្ញុំ​ទៅ​បេះ​ផ្លែ​អំពិល​ម្នាក់ឯង​ក៏បាន​ដែរ ពេលនោះ​ស្ត្រីជន​រងគ្រោះ ក៏បាន​ទាញ​ម៉ូតូ​ជិះ​សំដៅ ទៅ​កន្លែង​បេះ​ផ្លែ​អំពិល​បាត់​ដំណឹង​តែម្តង​។ ដោយសារ​ពុំ​ឃើញ ប្រពន្ធ​ត្រលប់មក​ផ្ទះ​វិញ បុរស​ជា​ប្តី​បាន​ដើរ​សួរ​អ្នកភូមិ ក៏​នៅតែ​រកប្រពន្ធ​មិនឃើញ​ទៀត ហើយ​យ​ប្ដី​ក៏បាន​ជិះ​ម៉ូតូ ទៅរក​នៅ​កន្លែង​ដែល ខ្លួន​ធ្លាប់​បេះ​ផ្លែ​អំពិល​ក៏ ប្រទះឃើញ​ម៉ូតូ និង​ទ្រនាប់ជើង​ដែល​ប្រពន្ធ​ពាក់ ជិត​មាត់​ប្រឡាយទឹក ពេលនោះ​ប្ដី​ក៏បាន​ចុះ​រាវ ក្នុង​ប្រឡាយទឹក នៅតែ​រក​មិនឃើញ​។​

 

​រហូតដល់​ម៉ោង ១២​និង​១០ នាទី​ថ្ងៃត្រង់​ថ្ងៃទី​៣១ ខែតុលា ទើប​ឃើញ​សព​អណ្ដែត​ទឹក ចម្ងាយ​ពី​កន្លែង​ទុក​ម៉ូតូ​ប្រហែល ៥០០​ម៉ែត្រ​។ តាម​ការត្រួតពិនិត្យ នៅលើ​ដងខ្លួន​សាកសព ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី ទាក់ទង​និង​មនុស្សឃាត​ឡើយ ហើយ​តាម​ការសន្និដ្ឋាន ស្ត្រី​រងគ្រោះ​ហែល​ឆ្លងកាត់​អូរ ដែលមាន​ទឹកអូរ​ខ្មួលខ្មាញ់​ទៅ​បេះ​ផ្លែ​អំពិល នៅ​ត្រើយម្ខាង​អូរ​ទើប បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​។ បន្ទាប់ពី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួច សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Wat 0211


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item