Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖គេ​​នៅ​​ចាំ​បាន​​ថា​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១៨ខែ​មី​នាឆ្នាំ​​២០​១៣មាន​ការ​​ប្រ​កាស​​ផ្ទេរ​តំ​ណែងអគ្គ​នា​យក​​ទូរ​គម​នា​គមន៍​​ក​ម្ពុជាស​ម្រា​ប់​អា​ណត្តិ​​ទី​​៣

រាជធានី​ភ្នំពេញ ៖ គេ​​នៅ​​ចាំ​បាន​​ថា​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​១៨ ខែ​មី​នា ឆ្នាំ​​២០​១៣ មាន​ការ​​ប្រ​កាស​​ផ្ទេរ​តំ​ណែង អគ្គ​នា​យក​​ទូរ​គម​នា​គមន៍​​ក​ម្ពុជា ស​ម្រា​ប់​អា​ណត្តិ​​ទី​​៣ ដោយ​​លោក ឡៅ សា​រឿន ត្រូវ​បាន​​ផ្ទេរ​​ទៅ​កាន់​​តំ​ណែង​​ជា អនុ​រដ្ឋ​លេ​ខា​ធិការ ក្រ​សួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ធំ​លើស​តំណែង​ចាស់​ទៅទៀត ហើយ​លោក កឹម វិ​ក្រា ដែលជា អនុប្រធាន បាន​ឡើងមក​កាន់​តំ​ណែង​​ជា ប្រ​ធាន​អគ្គ​នា​យក ទូរ​គម​នា​គមន៍​​កម្ពុ​ជា ជំនួស​លោក ឡៅ សារឿន ប៉ុន្តែ​មកដល់​ម៉ោង​នេះ ភាព​អសកម្ម​និង​អំពើពុករលួយ ក្នុង​អង្គភាព​នេះ នៅតែ​គ្មាន​ការកែទម្រង់​នៅឡើយ​ទេ​។​

មន្ត្រី​ជាច្រើន​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា លោក កឹម វិ​ក្រា កំពុងតែ​ដើរ​តាម​គន្លង​ចាស់ របស់លោក ឡៅ សារឿន អត់​ខុស​ត្រង់ណា​ទេ ព្រោះ​គាត់​ធ្លាប់បាន​កាន់តំណែង ជា​អគ្គនាយករង ទូរគមនាគមន៍​កម្ពុ​ជា ឡើង​ដុះ​ស្លែ​ទៅហើយ គាត់​អាច​រៀនសូត្រ​តាម​បទពិសោធន៍ ក្នុងការ​ប្រព្រឹត្ត​អំពើ​ពុក​រលួ​យ និង​​បក្ខ​ពួក​និ​យម​ពី​លោក ឡៅ សារឿន បាន​យ៉ាង​ល្អឥតខ្ចោះ​។ ជាក់ស្តែង​កាលពីពេល​ថ្មីៗ​នេះ​លោក កឹម វិ​ក្រា បានរៀបចំ​មនុស្ស​ជំនិត​របស់ខ្លួន ឲ្យ​កាន់តំណែង​ល្អៗ អាច​ប្រមូល​ផលប្រយោជន៍ យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ហើយ​មន្ត្រី​ដែល​គ្មាន​ខ្សែ​ទុយោ ត្រូវ​គាត់​ទុក​នៅ​កន្លៀត​ជញ្ជាំង​។​

លោក កឹម វិ​ក្រា ដែល​បាន​ស្ថិតក្នុង​ចង្កោម នៃ​សំណុំរឿង​ពុករលួយ កាលពី​ជំនាន់​លោក ឡៅ សារឿន ដ៏​សំខាន់​ម្នាក់​ផងដែរ​នោះ កំពុង​រស់នៅ​យ៉ាង​ស្តុកស្តម្ភ លើ​គំនរ​ទ្រព្យសម្បត្តិ ខណៈដែល​ចំណូល​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា មានការ​ធ្លាក់ចុះ​ជា​លំដាប់​។ មន្ត្រី​តូចតាច​ជាច្រើន ក៏​មិនសូវ​សប្បាយចិត្ត​ចំពោះ​ការដឹកនាំ ដ៏​អសកម្ម​របស់លោក កឹម វិ​ក្រា នោះដែរ​ព្រោះ​គ្មានអ្វី​ប្លែក ពី​ការដឹកនាំ​របស់លោក ឡៅ សារឿន ប៉ុន្មាន​ទេ ហើយ​បើ​និយាយ​ពី អំពើ​បក្ខពួកនិយម ឬ​ការកេងប្រវ័ញ្ច​ផលប្រយោជន៍ មន្ត្រី​តូចតាច​វិញ ចង់​ខ្លាំង​ជាង​ពេលមុន​ទៅទៀត ធ្វើ​អ្វីៗ​គ្មាន​តម្លាភាព គ្មាន​ការកែទម្រង់​នោះទេ ។​

សូម​រំលឹកថា ការដោះដូរ​តំណែង​លោក ឡៅ សារឿន បាន​ធ្វើឡើង​បន្ទាប់ពី មានការ​តវ៉ា​ពី​សំណាក់​និយោជិត​ប្រមាណ ២០០​នាក់ ហើយ​ក្រោយមក​លោក ឡៅ សារឿន បានចេញ​លិខិត​ផ្ទេរសិទ្ធិ ឲ្យ​អគ្គនាយករង​ម្នាក់​គឺ​លោក កឹម វិ​ក្រា ទទួលខុសត្រូវ​ជំនួស​គាត់ ដោយ​បញ្ជាក់​ក្នុង​លិខិត​ថា គាត់​ជាប់រវល់​ទៅ​ព្យាបាល​ជំងឺ​វៀតណាម​។ និយោជិត​រាប់រយ​នាក់ បាន​ចោទប្រកាន់ថា លោក​អគ្គនាយក ឡៅ សារឿន និង​បក្ខពួក​មួយ​ក្តាប់​តូច បានរៀបចំ​ជា​ប្រព័ន្ធ ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​មកដល់ពេលនេះ​លោក កឹម វិ​ក្រា កំពុង​យក​ប្រព័ន្ធ​ដ៏​អសកម្ម​មួយ​នេះ មក​អនុវត្តន៍​ជាថ្មី​ម្តងទៀត​។

ក្រុម​បុគ្គលិក​និយោជិត ទូរគមនាគមន៍​កម្ពុ​ជា បាន​រិះគន់​ថ្នាក់ដឹកនាំ​របស់​ពួកគេ​ថា បាន​ប្រព្រឹត្តិ​អំពើ​ផ្តាច់ការ​បក្ខពួកនិយម ហើយ​លោក ឡៅ សារឿន ក៏ដូចជា​លោក កឹម វិ​ក្រា បាន​ដឹកនាំ​ស្ថាប័ន​មួយ​នេះ ច្រើន​ឆ្នាំ​មកហើយ តែ​មិនមាន​ការរីកចម្រើន​ទេ​។ ចំពោះ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ជា​រៀងរាល់ឆ្នាំ​គឺ​បុគ្គលិក ត្រូវតែ​ទទួលបាន ២០ ភាគរយ​នៃ​ការលើកទឹកចិត្ត ឬមួយ​ក៏​លុយ​អតីតភាព​ការងារ ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​បុគ្គលិក​និយោជិត ក៏ត្រូវ​ថ្នាក់លើ កេងប្រវ័ញ្ច​ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន មិនបាន​បើក​ឲ្យ​បុគ្គលិក​នោះទេ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស៊ើបអង្កេត​ករណីនេះ ប៉ុន្តែ​មិនទាន់មាន​ចំណាត់ការ លើ​ជន​ពុករលួយ​នៅឡើយ​ទេ​៕

Wat Vikra Wat Vikra1
 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item