ខេត្តកំពង់ឆ្នាំង៖ស្ថានីយ៍ប្រេងឥន្ទនៈតេលាស្ថិតនៅក្នុងសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងបានឆាបឆេះបណ្តាលឲ្យបុគ្គលិកបម្រើការងារនៅទីនោះចំនួន៥នាក់បានរងរបួសធ្ងន់ស្រាលខេត្តកំពង់ឆ្នាំង ៖ ស្ថានីយ៍ប្រេងឥន្ទនៈតេលា ស្ថិតនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានឆាបឆេះបណ្តាលឲ្យបុគ្គលិក បម្រើការងារនៅទីនោះចំនួន ៥នាក់បានរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ៦និង១៥ នាទីល្ងាចថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៣ ក្រោយពីករណី ភ្លើងឆាបឆេះ ស្ថានីយ៍ប្រេងខាងលើនេះ។
មុនពេលកើតហេតុបុគ្គលិកនៅទីនោះ បានបើកគំរបស៊ីទែនស្តុកសាំង នៅខាងក្រោមដី ដើម្បីផ្ទេរសាំងពីរថយន្តស៊ីទែន ប៉ុន្តែខណៈដែលកំពុងតែផ្ទេរនោះ ស្រាប់តែមានអ្នកបើកចង្ក្រានហ្គាស ទើបបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ រងរបួសធ្ងន់ស្រាលចំនួន ៥នាក់ ក្នុងនោះរងរបួសធ្ងន់ ២នាក់ ដោយត្រូវភ្លើងឆេះរោលរាល ពេញទាំងខ្លួនតែម្តង ។
រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង បានទៅជួយអន្តរាគមន៍ និងមានការប្រើបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ភ្លាមៗ ពីសំណាក់បុគ្គលិក និងប្រជាពលរដ្ឋនៅក្បែរខាង កុំអីនឹងឆេះកាន់តែធ្ងន់ធ្ងរ ជាក់ជាមិនខានឡើយ ព្រោះនៅក្បែរគ្នានោះ មានស្ថានីយប្រេងសាំងធំៗ ដល់ទៅ២កន្លែងឯណោះ៕
Source from: watphnom-news.com























Loading...




Post a Comment