ខេត្តព្រះសីហនុ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិង៦នាក់ទៀតបានរងរបួសធ្ងន់ស្រាលដោយសាររថយន្តកុងតឺន័ររបស់ក្រុមហ៊ុនខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង៦នាក់ទៀត បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្តកុងតឺន័រ របស់ក្រុមហ៊ុន សូ ងួន បានបើកបុកជាមួយរថយន្តទួរីស កាលពីវេលាម៉ោង ១០និង១០ នាទីព្រឹកថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០១៣ នៅបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥១-១៥២ ស្ថិតក្នុង ភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សំ ស៊ិន ភេទប្រុស អាយុ ៥៤ឆ្នាំ មានស្រុកកំណើត ភូមិខ្ជាយខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ក្នុងហេតុការណ៍នោះ មានអ្នករងរបួសធ្ងន់៣នាក់ ស្រាល៣នាក់។ ចំណែកអ្នករងរបួសធ្ងន់ស្រាល មិនទាន់ស្គាល់ ឈ្មោះនៅឡើយទេ ដោយសារតែបញ្ជូនទៅព្យាបាល នៅរាជធានីភ្នំពេញអស់ហើយ ។
រថយន្តបង្កមានរថយន្តកុងតឺន័រ របស់ក្រុមហ៊ុន សូ ងួន ពាក់ស្លាកលេខ 3B-3650 និងរថយន្តទួរីស សាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 2A-7648 ។ រថយន្តទួរីស ជាប្រភេទរថយន្តតាក់ស៊ី ដឹកអ្នកដំណើរចេញពីខេត្តកំពត ទៅខេត្តកោះកុង ឯរថយន្តកុងតឺន័រ ធ្វើដំណើរពី ភ្នំពេញទៅខេត្តព្រះសីហនុ ខណៈដែលមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោងផងនោះ ក៏បុកគ្នាមួយទំហឹងតែម្តង ៕
Source from: watphnom-news.com























Loading...




Post a Comment