ក្រុងប៉ោយប៉ែត៖ប្រជាពលរដ្ឋបានឮសូរកូនង៉ែតយំង៉ាៗនៅក្នុងគុម្ពោតព្រៃមួយកន្លែងធ្វើឲ្យពួកគាត់មានការសង្ស័យក៏នាំគ្នាចូលទៅរកមើលប៉ុន្តែរកមិនឃើញអ្វីសោះឡើយ ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋបានឮសូរ កូនង៉ែតយំង៉ាៗ នៅក្នុងគុម្ពោតព្រៃមួយកន្លែង ធ្វើឲ្យពួកគាត់មានការសង្ស័យ ក៏នាំគ្នាចូលទៅរកមើល ប៉ុន្តែរកមិនឃើញអ្វីសោះឡើយ បង្កឲ្យមានការភ្ញាក់ផ្អើល តាំងម៉ោង ៤រសៀលរហូតដល់ម៉ោង ៨យប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយអ្នកខ្លះបាននិយាយថា អាចជាខ្មោចលងព្រោះមិនសម មានគេយកទារកទៅបោះចោល នៅទីនោះទេ។
ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី បានចូលរួមដើររុករកកូនង៉ែត ដែលយំនោះបានឲ្យដឹងថា ពួកគាត់បានឮសំឡេងកូនង៉ែតយំង៉ាៗ នៅជិតដើមដូងនិងដើមត្នោត ដែលមានស្មៅដុះស៊ុបទ្រុប ប៉ុន្តែរហូតដល់ម៉ោង ៨យប់នៅតែរកមិនឃើញដដែល ធ្វើឲ្យពួកគាត់កាន់តែឆ្ងល់ទៅៗ ។ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ប្រមាណជា ២០នាក់បានរុករកកូនង៉ែតដែលយំនោះ ដោយពួកគាត់គិតថា ជាខ្មោចលងនិងជាសំឡេងព្រាយបិសាច ខ្មោចនៅក្នុងភូមិ ។
បុរសវ័យចំណាស់ម្នាក់ដែលមានវត្ត មាននៅក្នុងហេតុការណ៍ខាងលើបានឲ្យដឹងថា សំឡេងក្មេងយំង៉ាៗនេះប្រហែលជាសត្វឆ្មាបារយំ នៅក្នុងព្រៃដើម្បីរកគ្នាវា ឬក៏រកចំណីស៊ី ហើយសម័យនេះមិនមានខ្មោចព្រាយបិសាចអ្វីនោះទេ ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋ នៅតែស្វះស្វែងរកសំឡេង កូនង៉ែតនោះដដែល ដោយសារតែអាណិតក្មេង ដោយអ្នកភូមិខ្លះអុជធូបមកបែរបន់ ទៅតាមជំនឿរបស់គាត់ទៅ ៕
Source from: watphnom-news.com























Loading...




Post a Comment