រាជធានីភ្នំពេញ៖នៅពេលគេនិយាយដល់រឿង សម្រេចកាមឬអារម្មណ៍ដល់ត្រើយសុខនៃសុខភាពផ្លូវភេទនោះគេប្រាកដជាគិតភ្លាមថាត្រូវតែមានដៃគូចូលរួមនៅក្នុងរឿងនេះប៉ុន្តែបញ្ហាជីវិតផ្លូវភេទរាជធានីភ្នំពេញ ៖ នៅពេលគេនិយាយដល់រឿង សម្រេចកាមឬអារម្មណ៍ដល់ត្រើយសុខ នៃសុខភាពផ្លូវភេទនោះ គេប្រាកដជាគិតភ្លាមថា ត្រូវតែមានដៃគូចូលរួមនៅក្នុងរឿងនេះ ប៉ុន្តែបញ្ហាជីវិតផ្លូវភេទ មិនមែនសំដៅទៅលើលក្ខខណ្ឌទាល់តែមានដៃគូ ទើបសម្រេចសេចក្តីសុខនោះឡើយ។ ដោយឡែកវិធីសាស្ត្រសម្រេចកាម ដោយខ្លួនឯងក៏អាចឲ្យអ្នក មានអារម្មណ៍ស្រណុក សុខស្រួលបានដែរ នេះបើយោងតាមអ្នកជំនាញ មួយចំនួនបានណែនាំ ហើយសម្រាប់ស្ត្រីដែល អាចសម្រេចកាមដោយខ្លួនឯង ក៏អាងទទួលបាន ផលប្រយោជន៍ចំនួន ៥យ៉ាងផងដែរដូចជា។
១.កាត់បន្ថយជំងឺ ស្ត្រេស ៖ ពេលមានជំងឺស្រេ្ដស ចូលមកយាយីក្នុងអារម្មណ៍អ្នកហើយនោះ យើងក៏អាចរក វិធីសាស្ត្ររំសាយវាដែរ។ នៅពេលសម្រេចកាម អ័រម៉ូនដូហ្វាមីន និងអង់ដូហ្វីន នឹងបញ្ចេញមក ជួយកាត់បន្ថយអារម្មណ៍តានតឹង ប៉ុន្តែអ្នកក៏មិនត្រូវពឹងផ្អែក ប្រើវិធីសាស្ត្រនេះទាំងស្រុងដែរ ព្រោះវាអាចធ្វើឲ្យអ្នកញៀន។
២.បន្ថយការឈឺចាប់ពេលមករដូវ ៖ ការសម្រេចយកវិធីសាស្ត្រ សម្រេចកាមដោយខ្លួនឯង អាចនឹងជួយសម្រួលនូវ ការឈឺចាប់ដោយចលនា ស្បូនកន្ត្រាក់នាពេលមករដូវផងដែរ។ យ៉ាងណាមិញ វិធីសាស្ត្រនេះមិនប្រាកដថា សមស្របសម្រាប់មនុស្សគ្រប់រូបទេ ព្រោះមានអ្នកខ្លះបែរជា កាន់តែឈឺចាប់កាន់តែខ្លាំងពេលមករដូវ ក្រោយពេលរួមភេទ ឬសម្រេចកាមខ្លួនឯង។
៣.បង្កើនវិជ្ជាគុនផ្លូវភេទ ៖ អ្នកជំនាញខាងផ្នែកសុខភាពសិច បានផ្តល់អនុសាសន៍ថា ក្រុមស្ត្រីទាំងឡាយ ដែលមិនធ្លាប់ដល់ត្រើយកំពូល នោះគួរតែចាប់ផ្តើមសាកល្បង វិធីសាស្ត្រនេះដើម្បីឲ្យស្គាល់ពី អាវុធរបស់ខ្លួនច្បាស់។ ព្រោះសកម្មភាព សម្រេចកាមដោយខ្លួនឯង អាចធ្វើឲ្យអ្នកស្វែងរក ទីតាំងដែលងាយឈានទៅរកចំណុចកំពូល ពេលរួមភេទជាមួយដៃគូបាន។ តែអ្នកឯកទេសក៏បាន ហាមប្រាមដែរ ចំពោះការប្រើខ្សែវីដេអូសិច ឬប្រើឧបករណ៍ជំនួយនានា ដែលមានលក្ខណៈហួសប្រមាណ ដែលធ្វើឲ្យអ្នកពិបាកឈានដល់ត្រើយ នៅពេលដែលអនុវត្ត ការរួមភេទបែបសាមញ្ញ។
៤. ជួយសំលៀងកាំបិតឲ្យមុត ៖ កាំបិតចាស់បើមិនសំលៀងទេ វាមិនមុតឡើយ។ បញ្ហាផ្លូវភេទនេះក៏ទាមទារ ឲ្យមានការឧស្សាហ៍ប្រតិបត្តិ នូវវិធីសាស្ត្រសម្រេចសេចក្តីសុខ លើអារម្មណ៍ដែរ ហើយបើអ្នកបែកពីដៃគូរយៈពេលយូរ គួរសាកល្បងវិធីសាស្ត្រនេះ ដើម្បីកុំឲ្យវត្ថុរបស់ខ្លួន ក្លាយទៅជាច្រែះចាប់។
៥.បំបាត់អាការរោគដេកមិនលក់ ៖ មនុស្សជាច្រើនតែងលង់លក់ភ្លាម បន្ទាប់ពីពួកគេមានសម្ព័ន្ធភាព រួមភេទ។ ដូចគ្នានេះដែរ ការសម្រេចកាមដោយខ្លួនឯង គឺមធ្យោបាយដែលធ្វើឲ្យអ្នក ទន់ត្របកភ្នែកមួយល្អជាងការប្រើថ្នាំ កែរោគគេងមិនលក់ទៅទៀត៕
Source from: watphnom-news.com























Loading...




Post a Comment