Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖អព្ភូត​ហេតុ​​ដ៏​​ចំ​ឡែក​​មួយបាន​​នាំ​​ឲ្យ​​ដី​​នៅ​លើ​​ខ្នង​ភ្នំ​​វាយ​​ចាបនៃ​​ស្រុក​​រតនៈ​ម​ណ្ឌលខេត្ត​បាត់​ដំ​បងបាក់​​ស្រុត​ចុះ​​ប្រ​មា​ណ១៧​​ក​ន្លែង​​មាន​​ជ​ម្រៅ

ខេត្តបាត់ដំបង ៖ អព្ភូត​ហេតុ​​ដ៏​​ចំ​ឡែក​​មួយ បាន​​នាំ​​ឲ្យ​​ដី​​នៅ​លើ​​ខ្នង​ភ្នំ​​វាយ​​ចាប នៃ​​ស្រុក​​រតនៈ​ម​ណ្ឌល ខេត្ត​បាត់​ដំ​បង បាក់​​ស្រុត​ចុះ​​ប្រ​មា​ណ ១៧​​ក​ន្លែង​​មាន​​ជ​ម្រៅ ចាប់​ពី​​ជាង​​មួយ​​ម៉ែត្រ​​ដល់ ១០​​ម៉ែត្រ​កាល​ពី​ដើម​​ខែ​តុលា ឆ្នាំ​​២០​១៣ ហើយ​​ប្រជាពលរដ្ឋ ដែល​ចេញចូល​ទៅធ្វើ​ចម្ការ បាន​ប្រទះឃើញ​ករណី​ចំឡែក​នេះ ក៏បាន​រាយការណ៍​ជូន​អាជ្ញាធរ​ផងដែរ​។​

 

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ភ្នំ​វាយ​ចាប គឺ​ស្ថិតក្នុង​ឃុំ​អណ្ដើក​ហែប ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង ហើយ​ដី​នៅលើ​ខ្នងភ្នំ ដែល​ប្រេះ​បាក់ស្រុត​ចំនួន ១៧ កន្លែង គឺ​ទី​១-​នៅលើ​ខ្នងភ្នំ​វាយ​ចាប ត្រង់ចំណុច​កំ​ប៉ូ​ចាក់​អង្កាម មាន​មួយកន្លែង​ផត​ស្រុត​ភ្នំ អស់​ទំហំ ៨០០ ម៉ែត្រការ៉េ​។ ទី​២-​នៅ​ចំណុច​អណ្ដូង​ឫស្សី​ស្រុត​ចំនួន​៣ កន្លែង​មាន​ទំហំ ៥៦៥០ ម៉ែត្រការ៉េ​។ ទី​៣-​នៅ​ចំណុច​ឫស្សី​ស្បូវ​ស្រុត ២​កន្លែង​មាន​ទំហំ ៣១៥០ ម៉ែត្រការ៉េ​។

 

ទី​៤-​នៅ​ចំណុច​ជំ​ណ​ប់​អ​ង្គុ​ញ​ស្រុត ៨​កន្លែង​មាន​ទំហំ ២៨៩២៦ ម៉ែត្រការ៉េ​។ ទាំង ៤​ចំណុច​នេះ គឺ​ភ្នំ​ស្រុត​ពីមួយ​ម៉ែត្រ​ដល់ ២,៥០ ម៉ែត្រ ។ ទី​៥-​នៅ​ចំណុច​ជំ​ណ​ប់​ខ្លូត​ស្រុត ២ កន្លែង​មាន​ទំហំ ៣៩០០ ម៉ែត្រការ៉េ មួយកន្លែងៗ​ភ្នំ​ប្រេះ​ស្រុត​ទទឹង ១៥ ម៉ែត្រ​បណ្ដោយ​មាន​ប្រវែង ៤៥ ម៉ែត្រ​ជម្រៅ ១០ ម៉ែត្រ​។ ទី​៦-​នៅ​ចំណុច​តា​ពួ​ង ស្រុត​មួយកន្លែង​ទទឹង ៤ ម៉ែត្រ​បណ្ដោយ ៨០ ម៉ែត្រ​ជម្រៅ ៤ ម៉ែត្រ​។​

 

ប្រជាពលរដ្ឋ​ដែល​ចេញចូល​ទៅធ្វើ​ចម្ការ ដើរកាត់​ខ្នងភ្នំ​វាយ​ចាប បាន​ប្រទះឃើញ​អព្ភូត​ដ៏​ចំឡែក​នេះ តាំងពីដើម​ខែតុលា ឆ្នាំ​២០១៣ ហើយ​បាន​រាយការណ៍​ជូន អាជ្ញាធរ​។ បញ្ហា​ផ្លូវ​ធ្វើដំណើរ​ឡើងទៅ​ភ្នំ​វាយ​ចាប គឺ​ត្រូវ​ឆ្លងស្ពាន​យោល​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​កណ្ដាល​ស្ទឹង ឃុំ​អណ្ដើក​ហែប ស្រុក​រតនៈមណ្ឌល ដែល​នៅ​ទីនោះ​ក្បាលស្ពាន បាន​ស្រុត​ជម្រៅ​ប្រហែល ៩ ម៉ែត្រ​ដែល​ឡាន មិនអាច​បើក​ឆ្លងកាត់​បានទេ គ្រាន់តែ​ដើរ​ឆ្លង ឬ​ជិះ​ម៉ូតូ​ឆ្លង​បាន​៕

Wat 02119 Wat-181045


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item