ខេត្តកណ្ដាល៖បុរសវ័យចំណាស់ម្នាក់បានក្អកនិងក្អួតធ្លាក់ឈាមស្លាប់ភ្លាមៗមួយរំពេចនៅពេលដើរលំហែកាយជាមួយក្រុមគ្រួសារនៅរមណីយដ្ឋានកៀនស្វាយក្រៅស្ថិតនៅក្នុងឃុំភូមិធំខេត្តកណ្ដាល ៖ បុរសវ័យចំណាស់ម្នាក់ បានក្អកនិងក្អួតធ្លាក់ឈាម ស្លាប់ភ្លាមៗមួយរំពេច នៅពេលដើរលំហែកាយជាមួយក្រុមគ្រួសារ នៅរមណីយដ្ឋានកៀនស្វាយក្រៅ ស្ថិតនៅក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ១៥និង៣០ នាទី ។
ជនរងគ្រោះមានឈ្មោះ តាង រុន អាយុ ៦១ឆ្នាំ មានស្រុកកំណើត នៅស្រុកមេសាង ខេត្ដព្រៃវែង សព្វថ្ងៃស្នាក់នៅផ្ទះជួល ក្នុងភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មុនពេលស្លាប់ ជនរងគ្រោះ បានមកដេកលេងនៅក្នុងរោង លំហែកាយជាមួយក្រុមគ្រួសារ ដែលមានយីហោឈ្មោះ ស្រីឡេង ស្ថិតនៅវត្ដកៀនស្វាយក្រៅ។
ពេលកំពុងដេកលេងនោះ ស្រាប់តែជនរងគ្រោះក្អក និងក្អួតមានធ្លាក់ឈាមយ៉ាងច្រើន ហើយជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់ មួយរំពេច។ សមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះក្អួតស្លាប់ដោយ សារធ្លាយក្រពះ បូករួមនឹងជំងឺប្រចាំជា យូរឆ្នាំមកហើយផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment