រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់ជាសិស្សសាលាបញ្ញាសាស្ត្របានធ្វើសកម្មភាពឆក់ទូរស័ព្ទអាយហ្វូនពីស្ត្រីម្នាក់កាលពីថ្ងៃទី១ខែវិច្ឆិការាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាសិស្ស សាលាបញ្ញាសាស្ត្រ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ អាយហ្វូន ពីស្ត្រីម្នាក់កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមផ្លូវ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ក៏ត្រូវស្វាមីនារីរងគ្រោះដេញតាមចាប់ យកមកប្រគល់ឲ្យសមត្ថកិច្ច ដើម្បីចាត់ការបន្ត។
ជនសង្ស័យឈ្មោះ ជា ច័ន្ទរតនា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃសាលាបញ្ញាសាស្ត្រ ស្នាក់នៅផ្ទះលេខ៣៤០ ផ្លូវ៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បានជិះម៉ូតូ ស៊ុយសូគីនិច រួមជាមួយបក្ខពួកម្នាក់ទៀត ដែលគេចខ្លួនបាត់ គឺឈ្មោះ តាំង វណ្ណនិត ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩២ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បានធ្វើសកម្មភាពឆក់តាមដងផ្លូវ។
ស្ត្រីរងគ្រោះឈ្មោះ វុន ស្រីមួយ អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣L ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជានិស្សិតសាកលវិទ្យាល័យភ្នំពេញ ហើយក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃ iPhon 4 ជូនម្ចាស់ដើមវិញ។ ជនរងគ្រោះនិងប្តី បានជិះម៉ូតូតាមផ្លូវ ស្រាប់តែមានជនល្មើស ២នាក់ជិះម៉ូតូ១គ្រឿងមកអែប ហើយឆក់យកទូរស័ព្ទបានសម្រេច ហើយប្តីរបស់ជនរងគ្រោះ បានជិះម៉ូតូដេញតាមទាន់ ចាប់បានជនសង្ស័យ ឈ្មោះ ជា ច័ន្ទរតនា យកមកប្រគល់ឲ្យប៉ូលិស៕
Source from: watphnom-news.com























Loading...




Post a Comment