កាលីហ្វ័នីញ៉ា៖ខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារនៅក្នុងស្ថានីយលេខ៣នៃអាកាសយានដ្ឋានអន្ដរជាតិឡូសអាន់ជឺឡែសរដ្ឋកាលីហ្វ័នីញ៉ាសហរដ្ឋអាមេរិកកាលីហ្វ័នីញ៉ា ៖ ខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារ នៅក្នុងស្ថានីយលេខ៣ នៃអាកាសយានដ្ឋានអន្ដរជាតិ ឡូសអាន់ជឺឡែស រដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០១៣ បណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន ៨នាក់ ហើយជើងហោះហើរទាំងអស់ ក៏ត្រូវបានលុបចោលផងដែរ។
ប៉ូលីសបានឲ្យដឹងថា បុរសម្នាក់បានសម្រុក ចូលរត់កាត់ក្រុមសន្ដិសុខ ហើយដកកាំភ្លើងស្វ័យប្រវត្ដិបាញ់រះ ពាសពេញអាកាសយានដ្ឋាន នាំឲ្យបុគ្គលិកសន្ដិសុខម្នាក់ ដែលនៅក្បែរនោះ ស្លាប់បាត់បង់ជីវិត និង មនុស្ស ៨នាក់ទៀតរងរបួស ។ ខ្មាន់កាំភ្លើងត្រូវបានក្រុមសន្ដិសុខ បាញ់ជាច្រើនគ្រាប់ចំក ហើយពេលនេះ ប៉ូលិសបានចាប់ខ្លួនដើម្បីសួរចម្លើយ ។
ប៉ូលិសបានដឹងថា ជនល្មើសមានឈ្មោះ Paul Ciancia អាយុ ២៣ឆ្នាំ មកពីរដ្ឋញូវជេស៊ី ហើយការបាញ់ប្រហារខាងលើ ធ្វើឱ្យអាកាសយានដ្ឋានទាំងមូល ដែលមានមនុស្សកកកុញ មានភាពចលាចល និងធ្វើឱ្យជើងហោះហើរទាំងអស់ ត្រូវលុបចោល ខណៈដែលអ្នកធ្វើដំណើរ ត្រូវបានក្រុមសន្ដិសុខ ស្នើឱ្យភៀសខ្លួនចេញពី អាកាសយានដ្ឋានជាបន្ទាន់ ។ ចំណែកជើងហោះហើរពី តំបន់ផ្សេងៗមកកាន់អាកាសយានដ្ឋាននេះ ក៏ត្រូវបានអនុញ្ញាតឱ្យចុះចតតិចតួចប៉ុណ្ណោះ ។
អ្នកនាំពាក្យប៉ូលិស ទីក្រុងឡូសអាន់ជឺឡែស អ្នកស្រី Norman Eisanman បានឱ្យដឹងថា ជនបង្កហេតុក៏ជាអ្នកដំណើរ មានសំបុត្រចូលក្នុងអាកាសយានដ្ឋាន ហើយតាមការសន្និដ្ឋានជាដំបូង គឺជនល្មើសមានតែម្នាក់ឯងប៉ុណ្ណោះ ។ កម្លាំងប៉ូលិសប្រឆាំងភេរវកម្មទីក្រុង ឡូសអាន់ជឺឡែស ក៏បានចុះទៅស្រាវជ្រាវនៅទីនោះ ហើយក្រុម FBI របស់អាមេរិកក៏បានប្រកាសថា ការបាញ់រះនោះ គឺជាសកម្មភាពវាយប្រហារភេរវកម្ម ៕
Source from: watphnom-news.com


























Loading...




Post a Comment