Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ដោយ​សារ​​តូច​ចិត្ត​​រឿងប្រ​ពន្ធ​​សុំ​​ចែក​ផ្លូវអត់​​អា​ល័យ​​ដល់​​គ្រា​​ផ្អែម​​ល្អែ​មនិង​​គ្មាន​​ការ​ងារ​​ធ្វើបុរស​​ម្នាក់​​បាន​​យក​​ខ្សែ​​ស្ពាយ​​កា​បូប​​មក​​ចង​.​​កសម្លាប់ខ្លួន​នៅ​ក្នុង​​បន្ទប់​​ផ្ទះ

រាជធានី​ភ្នំពេញ ៖ ដោយ​សារ​​តូច​ចិត្ត​​រឿង ប្រ​ពន្ធ​​សុំ​​ចែក​ផ្លូវ អត់​​អា​ល័យ​​ដល់​​គ្រា​​ផ្អែម​​ល្អែ​ម និង​​គ្មាន​​ការ​ងារ​​ធ្វើ បុរស​​ម្នាក់​​បាន​​យក​​ខ្សែ​​ស្ពាយ​​កា​បូប​​មក​​ចង​.​​ក សម្លាប់ខ្លួន​នៅ​ក្នុង​​បន្ទប់​​ផ្ទះ ជួល​​លេខ​​៨ ស្ថិត​នៅ​​ក្រុម​ទី​​២ ក្នុង​ភូមិ​​​ដំ​ណាក់​​ធំ​​ទី​​៤សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៦​និង​១០ នាទី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​

 

​ជនរងគ្រោះ​មានឈ្មោះ សែម សី អាយុ ២២​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត នៅ​ភូមិ​សំរោង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មាន​មុខរបរ​កម្មក​រ រោងចក្រ​កាត់ដេរ ។ ឈ្មោះ ជុ​ត យ៉​ន អាយុ ២០​ឆ្នាំ ភេទ​ប្រុស ត្រូវជា​បងប្អូន ជីដូនមួយ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​២​ទៅ ៣​ខែ​កន្លងមកនេះ ឈ្មោះ សែម សី បាន​លែងលះ ជាមួយ​ប្រពន្ធ មិនទាន់មាន​ការងារ​ធ្វើ​នៅឡើយ​ទេ​។

 

​នៅ​ល្ងាច​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ជនរងគ្រោះ រួម​បងប្អូនជីដូន និង​មិត្តភក្តិ ៣​ទៅ​៤ នាក់​បាន​អង្គុយ​ផឹកស៊ី នៅក្នុង​បន្ទប់​ជួល​រហូតដល់​ម៉ោង ៧​ទៅ​៨ យប់​ទើប​បែកផ្លូវ​គ្នា ចេញមក​អង្គុយ​ជជែក​គ្នា​លេង នៅលើ​ចិញ្ចើមផ្លូវ​បេតុង ហើយ​ជនរងគ្រោះ​ពេល​ផឹក​ស្រវឹង បាន​និយាយ​រំលឹក កាលពី​ខ្លួន​រួមរស់​ជាមួយ​ប្រពន្ធ ទាំង​ទឹកមុខ​ស្រងូតស្រងាត់ ហើយ​បាន​ចូលទៅក្នុង​បន្ទប់ ចាក់សោរ​ទ្វារផ្ទះ មិន​ឲ្យ​អ្នកណា​ចូល ឡើយ ។​

 

​លុះ​ព្រឹក​ឡើង​ម៉ោង ៦​និង​១០​នាទី ព្រឹក​ថ្ងៃកើតហេតុ សាច់ញាតិ​បាន​ដើរ មក​ស្រែកហៅ​ឈ្មោះ សែម សី ឲ្យ​បើកទ្វារ ប៉ុន្តែ​ទោះបី​ស្រែក​យ៉ាងណា ក៏​គ្មាន​សំឡេង​ឆ្លើយ ទើប​សម្រេច​ទៅ​គាស់​បង្អួច ស្រាប់​តែ​​ប្រ​ទះ​ឃើញ​​ឈ្មោះ សែម សី យក​ខ្សែ​ស្ពាយ​កាបូប​ទៅ​ចងក ជាប់​នឹង​ចំរឹង​បង្អួច ស្លាប់​​យ៉ាង​អា​ណោ​ច​អា​ធ័ម មិនដឹង​ស្លាប់​តាំងពី​ពេលណា​នោះទេ ហើយ​បើតាម​ការបញ្ជាក់​ពី​សាច់ញាតិ គឺ​មូល​ហេតុដែល​ជនរងគ្រោះ​ចងក​សម្លាប់ខ្លួន ព្រោះ​តូចចិត្ត​រឿង​ប្រពន្ធ​លែងលះ និង​គ្មាន​ការងារ​ធ្វើ​៕

Wat 021117


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item