Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រថ​យន្ត​​ប្រ​ភេទ​​តូ​យ៉ូ​តាស៊េរី​​ទំ​នើប​​មួយ​គ្រឿងពាក់​​ស្លាក​​លេខ​​ភ្នំ​ពេញ2G-9264បាន​បើក​​បុក​​រះ​​របាំង​​ដែក​​​ចែក​​ទ្រូង​ផ្លូវ​ស​​ហ​ព័ន្ធ​រុស្ស៊ី​​ខូច​ខាត​​អស់​ចំនួន

​រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​ប្រ​ភេទ​​តូ​យ៉ូ​តា ស៊េរី​​ទំ​នើប​​មួយ​គ្រឿង ពាក់​​ស្លាក​​លេខ​​ភ្នំ​ពេញ 2G-9264 បាន​បើក​​បុក​​រះ​​របាំង​​ដែក​​​ ចែក​​ទ្រូង​ផ្លូវ​ស​​ហ​ព័ន្ធ​រុស្ស៊ី​​ខូច​ខាត​​អស់​ចំនួន ​១១​ផ្ទាំង កាល​ពី​​ម៉ោង ១២​​និង​​៣០​​ នា​ទី​​​ថ្ងៃ​ទី​​០២ ខែ​វិច្ឆិ​កា ឆ្នាំ​​២០១៣នៅ​ចំណុច​មុខ​បុរី​សាលា​១០០​ខ្នង ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយសារ​ការបើកបរ​ក្នុង​ល្បឿន​លឿន និង​ខ្វះ​ការប្រុងប្រយ័ត្ន​។​

 

​រថយន្ត​ប​ង្ហេ​តុ​បើកបរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ហើយ​បាន​បើក​ជែង​ម៉ូតូ​មួយគ្រឿង ប៉ុន្តែ​ម៉ូតូ​នោះ​មិន​ព្រម​ជៀស​មក​ស្តាំ ហើយ​រថយន្ត​ក៏​មិន​បន្ថយល្បឿន សុខចិត្ត​គេច​មក​ឆ្វេង​ដៃ ក៏​ជ្រុល​ចង្កូត​ទៅបុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​រលំ ដួល​រៀប​ដល់​ដី​តែម្តង​។ រថយន្ត​បង្ក​ព្យាយាម​បើក​ទៅមុខ ប៉ុន្តែ​ទៅ​មិន​រួច​ព្រោះតែ​ខូចខាត​ប៉ែក​ខាងមុខ រលត់​ម៉ាស៊ីន មិន​ដំណើរការ​។​

អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ លី​ចាន់ សុគា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​បាន​ស្ទូច​យក​ទាំង​រថយន្ត និង​នាំខ្លួន​អ្នកបើកបរ​ទៅ​ផាកពិន័យ និង​សង​ការខូចខាត​។ គេ​តែងតែ​និយាយ​តៗ​គ្នា​ថា ខាង​សាលា​រាជធានី បាន​បញ្ជា​ឲ្យ​ផាកពិន័យ ថ្លៃ​ខ្លាំងណាស់​គឺ​១​ផ្ទាំង ប្រហែល ២​ម៉ែត្រការ៉េ តម្លៃ ៤០០​ដុល្លារ អ្នកខ្លះ​ថា​តម្លៃ ៦០០​ដុល្លារ ឯណោះ ហើយ​ប៉ូលិស​ជំនាញ​កាក់កប និង​ករណី​គ្រោះថ្នាក់​ចរាចរ​បែបនេះ​ខ្លាំងណាស់​៕

Wat 021118


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item