
រួមភេទចំថ្ងៃមករដូវរបស់មនុស្សស្រី នឹងនាំឲ្យបុរសកើតជំងឺឃ្លង់។ នេះជាពាក្យលើកឡើងក្នុងចំណោមយុវជនមួយចំនួន ដែលចូលចិត្តរកសេវាផ្លូវភេទ។ តើពាក្យលើកឡើងនេះជាការពិត ឬយ៉ាងណា?

គ្រូបង្គោលអប់រំសុខភាពបន្តពូជ លោក លាង ធី ប្រចាំសមាគមសុខភាពបន្តពូជកម្ពុជា (RHAC) បានបដិសេធថា នេះមិនមែនជារឿងពិតនោះទេ។ លោកបានធ្វើអធិប្បាយថា គ្មានក្បួនវេជ្ជសាស្ត្រណានិយាយរឿងរួមភេទចំថ្ងៃនោះមានបញ្ហាឡើយ។ តាមពិត គ្រាន់តែមនុស្សស្រីមានអារម្មណ៍មិនសូវល្អ ម្យ៉ាងឈាមរដូវវាហូរមកមិនសូវស្អាត ដែលអាចធ្វើឲ្យបុរសនោះមានអារម្មណ៍មិនសូវសប្បាយចិត្តដូចជាធម្មតាប៉ុណ្ណោះ។
លោក លាង ធី បានបន្ថែមថា ប៉ុន្តែក្នុងលក្ខខណ្ឌភាគីខាងស្រីនោះមានជំងឺផ្សេង គឺអាចមានឱកាសឆ្លង ដូចទៅនឹងថ្ងៃធម្មតាដែរ បើសិនជាគ្មានការប្រើប្រាស់ស្រោមអនាម័យការពារឲ្យបានត្រឹមត្រូវ។ រីឯជំងឺឃ្លង់ គឺជាជំងឺសើស្បែកម្យ៉ាងដែលអាចឆ្លងជាតំណពូជដែលអាចឆ្លងតាមការប៉ះពាល់គ្នា។
សរុបមកវិញ រួមភេទចំថ្ងៃក្រហមក្លាយជាជំងឺឃ្លង់នោះមិនមែនជាការពិតទេ ។ ប៉ុន្តែលោកគ្រូបានផ្ដាំផ្ញើថា ពេលរួមភេទគួរការពារខ្លួនដោយប្រើប្រាស់ស្រោមអនាម័យទើបអាចបង្ការជំងឺឆ្លងផ្សេងៗបាន ជាពិសេសគឺមេរោគអេដស៍។
ចុចអានអត្ថបទ៖ជួបជាមួយកូនលោកស័ក្តិ៥!
អត្ថបទ៖ កង ចាន់បញ្ញា























Loading...




Post a Comment