
ក្រោយពីទូរស័ព្ទ iPhone 5S និង iPhone 5C របស់ក្រុមហ៊ុន Apple បានធ្វើអោយកក្រើក ទីផ្សារម្តងរួចមកហើយកាលពី ប៉ុន្មានខែមុន ឥឡូវនេះផលិតផលថ្មីរបស់ក្រុមហ៊ុន Apple បាន ធ្វើអោយអ្នកគាំទ្ររបស់ខ្លួនជាច្រើនរងចាំទិញ។ កាលពីម្សិល មិញនេះ ក្រុមហ៊ុន Apple បាន ដាក់លក់ iPad Air ជាផ្លូវការ នៅ Apple Store របស់គេ ដែលការដាក់លក់នោះមានអ្នក គាំទ្រ ជាច្រើនពាន់ម៉ឺននាក់ជុំវិញពិភពលោកបាននាំគ្នាតំរង់ជួរ មុខ Apple Store អស់ជាច្រើន ម៉ោង ដើម្បីរងចាំទិញ iPad Air ដែលជា Tablet ថ្មីចុងក្រោយគេបំផុតរបស់ក្រុមហ៊ុន Apple។ កាលពីឆ្នាំមុនគ្រាន់តែមួយសប្តាហ៍ដំបូងប៉ុណ្ណោះ ក្រុមហ៊ុន Apple លក់ iPad (iPad 4 និង iPad mini) បាន រហូតដល់ ទៅ៣លានគ្រឿងជុំវិញពិភពលោក ហើយឆ្នាំនេះ ចំនួនអ្នកឈរតំរងជួររងចាំទិញ iPad Air ហាក់មានចំនួនច្រើនគួរសមផងដែរ។ គួររំលឹកផងដែរថា iPad Air មានអេក្រង់ ទំហំ 9.7-inch Resolution 1536 x 2048px (264ppi) ដំណើរការដោយបន្ទះឈីប Apple A7 ជាមួយឈីបជំនួយ M7 បំពាក់ដោយ Dual-core CPU 1.3GHz Cyclone និងមានកាមេរ៉ាទំហំ 5MP (2592 x 1994px)។
























Loading...




Post a Comment