Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តសៀមរាប៖ចាប់​តាំង​ពី​​បាន​​ឡើង​​ធ្វើជា​​ប្រ​ធាន​​មន្ទីរ​​សា​ធារ​ណ​ការ​​ខេត្ត​សៀម​រាបគេ​​មិន​ដែល​​ឃើញ​​លោកគឹមប៊ុ​ណ្ណាយក​ចិត្ត​ទុក​ដាក់​​ចំ​ពោះ

​ខេត្តសៀមរាប ៖ ចាប់​តាំង​ពី​​បាន​​ឡើង​​ធ្វើ ជា​​ប្រ​ធាន​​មន្ទីរ​​សា​ធារ​ណ​ការ​​ខេត្ត​សៀម​រាប គេ​​មិន​ដែល​​ឃើញ​​លោក គឹម ប៊ុ​ណ្ណា យក​ចិត្ត​ទុក​ដាក់​​ចំ​ពោះ ស​កម្ម​ភាព​ដឹក​ជញ្ជូន​​លើស​​ទ​ម្ងន់ ដែល​​កំ​ពុង​​បំ​ផ្លាញ​​ផ្លូវ​​ជា​ច្រើន​​ខ្សែ ក្នុង​​ខេត្ត​សៀម​រាប​​នោះ​ទេ ហើយ​​អំ​ពើ​ពុក​រលួយ និង​បក្ខពួកនិយម​ក៏បាន​កើតមាន ជា​ហូរហែ​នាំ​ឲ្យ​មាន​ភាព​អសកម្ម ដូចដែល​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោម​ការដឹកនាំ​របស់​លោក គឹម ប៊ុណ្ណា អន់​ជាង  សុខ ស៊ុន​លីម ឆ្ងាយ​ណាស់ ដែល​ទាមទារ​ឲ្យ​លោក ត្រាំ អ៊ីវ តឹក ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មេត្តា​ពិនិត្យមើល ភាព​អសកម្ម​របស់លោក គឹម ប៊ុណ្ណា ឡើងវិញ​ផង​។​

 

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ខេត្តសៀមរាប ដែលជា​តំបន់​ទេសចរណ៍ អាច​រកចំណូលបាន​ច្រើនសន្ធឹក​សន្ធាប់​ក្នុង​មួយឆ្នាំៗ ប៉ុន្តែ​បើ​និយាយ​ពី​ផ្លូវ​គមនាគមន៍​វិញ គឺមាន​សភាព​យ៉ាប់យ៉ឺន​ខ្លាំងជាងគេ ខូចខាត​ជាច្រើន​កន្លែង ពិបាក​ក្នុងការ​ធ្វើដំណើរ ហើយ​មន្ទីរ​សាធារណការ​របស់លោក គឹម ប៊ុណ្ណា បាន​លើក​គម្រោង​សម្រាប់​ជួសជុល​ផ្លូវ ដូចជា​ការចាក់​បំពេញ សំបុកមាន់​ជាដើម គឺ​ធ្វើ​គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះ  ហើយ​មានការ​បំប៉ោង គម្រោង​យក​ថវិកាជាតិ ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ សូម្បីតែ​ផ្លូវ​នៅក្នុង​ទី​រួម​ខេត្ត ដូចជា​ផ្លូវ ៧​មករា ផ្លូវ​ចុង​កៅស៊ូ និង​ផ្លូវ​លោកតា​ណឺ​យ ក៏​ទទួលរង​នូវ​ការខូចខាត ដោយសារ​រថយន្ត​ដឹកជញ្ជូន លើស​ទម្ងន់​បើកបរ​ឆ្លងកាត់ ទាំងយប់​ទាំង​ថ្ងៃ  មិនដែល​មានការ​ហាម​ឃាត់​នោះទេ​។​

 

​នៅក្នុង​ខេត្តសៀមរាប លោក គឹម ប៊ុណ្ណា បង្កើត​ស្ថានីយ៍​ជញ្ជីង ថ្លឹង​រថយន្ត​ចំនួន ២​កន្លែង គឺ​ចំណុច​ទី​១ ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ហើយ​ទី​២ នៅ​ចំណុច​ឃុំ​ល្វា នៃ​ស្រុក​ពួក គឺ​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង ២​កន្លែង​នេះ មាន​នៅតាម​ច្រកចេញចូល  ខេត្តសៀមរាប ដើម្បី​ត្រួតពិនិត្យ​ការ ដឹកជញ្ជូន​លើស​ទម្ងន់​។ ប៉ុន្តែ​រឿង​ពិត កងរាជអាវុធហត្ថ នគរបាល មន្ត្រី​ជំនាញ មកពី​ក្រសួង​សាធារណការ  ក៏ដូចជា​មន្ទីរ​សាធារណការ​ខេត្តសៀមរាប ដែល​ប្រចាំការ​នៅ​ចំណុច ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង ២​កន្លែង​នោះ មិនដែល​អើពើ​ចំពោះ​ការដឹកជញ្ជូន លើស​ទម្ងន់​ម្តងណា​ឡើយ ឲ្យ​តែ​បង់លុយ​ចាប់ពី ៥​ម៉ឺន​ដល់​២០ ម៉ឺន​រៀល​ជូន​មន្ត្រី ដែល​ប្រចាំការ​នៅ​ទីនោះ អាច​ដឹក​លើស​ទម្ងន់​តាមតែ​អំពើ​ចិត្ត​។​

ជា​រៀងរាល់ថ្ងៃ​រថយន្ត​យី​ឌុប ដឹក​ថ្ម ខ្សាច់ ក្រួស របស់​ឈ្មួញ​ធំៗ បាន​បើកបរ​ឆ្លងកាត់​ចំណុច ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក គឹម ប៊ុណ្ណា រាប់រយ​គ្រឿង គេ​មិនដែល​ឃើញ​រថយន្ត​ទាំងនោះ ត្រូវបាន​ហាមឃាត់ ឬ​ផាកពិន័យ​នោះទេ ព្រោះថា​ថៅកែ​រថយន្ត ដឹក​លើស​ទម្ងន់​ទាំងនោះ មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក គឹម ប៊ុណ្ណា ទើប​ឡាន ដឹក​ខ្សាច់​ក្រួស ថ្ម ទាំងនោះ​អាចធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត ទោះជា​ហូរ​ខ្សាច់ ធ្លាក់​ថ្ម​រាយប៉ាយ​ពេញ​ផ្លូវ ក៏​គេ​មិនដែល​ឃើញ មន្ត្រី​សាធារណការ​ទាំងនោះ ឈឺក្បាល​វិលមុខ​ម្តងណា​ឡើយ​។ សម្រាប់​ឈ្មួញ​ថ្មីៗ ដែល​ទើប​ស្គាល់គ្នា ឬ​មិនសូវ​ស្គាល់ចិត្តស្គាល់ថ្លើម លោក គឹម ប៊ុណ្ណា ច្បាស់​ជា​ត្រូវ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត បង្កបញ្ហា​ចាប់​ផាកពិន័យ ជា​ប្រាក់​ចាប់ពី ២​លាន ដល់​៥ លាន​រៀល​ជាមិនខាន​។​

ចំពោះ​ប្រជាពលរដ្ឋ​ដែល ដឹកជញ្ជូន​ផល​កសិកម្ម ឆ្លងកាត់​ជញ្ជីង​ថ្លឹង​រថយន្ត ដែល​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ ជាប់​កាតព្វកិច្ច​ចូល​បង់លុយ ជូន​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ផងដែរ គឺ​ចាប់ពី ២​ម៉ឺន​រៀល​ដល់​៥ ម៉ឺន​រៀល ដែល​គេ​អះអាងថា​ជា​សេវា​ថ្លៃ​បាយ បង្កើត​ឲ្យ​មានប្រតិកម្ម​តវ៉ា ធ្លាប់​ឈ្លោះប្រកែក​គ្នា ជា​ញឹកញាប់​ទៀតផង​។ ប៉ុន្តែ​សម្រាប់​រថយន្ត​ដឹកឈើ លើស​ទម្ងន់​របស់​ក្រុម​ឈ្មួញ​ជាច្រើន ជាពិសេស​ប្រភេទ​ឈើ​គ្រញូង និង​ឈើ​ប្រណីត គេ​សង្កេតឃើញ​មាន​អ្នក​រត់ការ យកលុយ​ទៅ​បង់​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ឬ​ជូនដំណឹង​ជាមុន ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក គឹម ប៊ុណ្ណា បើ​ដឹងថា​មានការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គេ​កោសរូស​បង្ខំ​ឲ្យ​បង់ប្រាក់ ក្នុង​កម្រិត​ខ្ពស់​។​

 

​គេ​ចង់ឃើញ​រដ្ឋមន្ត្រីក្រសួង សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យមើល​ភាព​អសកម្ម​របស់លោក គឹម ប៊ុណ្ណា ឡើងវិញ​ជាបន្ទាន់ ព្រោះ​ការដឹកជញ្ជូន​លើស​ទម្ងន់ កំពុង​បំផ្លាញ​ផ្លូវ​ជាច្រើន​ខ្សែ នៅ​ទូទាំង​ខេត្តសៀមរាប ហើយ​លោក គឹម ប៊ុណ្ណា ក៏មាន​ឱកាស​រៀបចំ​គ​ម្រោ​ង ស្នើសុំ​ថវិកាជាតិ ដើម្បី​យកមក​ជួសជុល​ផ្លូវ​ទាំងនោះ​ឡើងវិញ តាមរយៈ​ការ​បំប៉ោង​ខ្ទង់ចំណាយ ខ្ពស់កប់ពពក ហើយ​យកប្រាក់​ដែល​សេសសល់ ពី​ការ​បំប៉ោង​គម្រោង​យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ លើស​នេះ​ទៅទៀត សម្រាប់​ការធ្វើ​ប័ណ្ណបើកបរ និង​ស្លាក​លេខ​យានយន្ត ក៏មាន​អំពើពុករលួយ ផ្ទុយ​ពី​គោលការណ៍​កែទម្រង់ របស់​រាជរដ្ឋាភិបាល​ផងដែរ​៕

Wat 121125 Wat 121135 Wat 121137


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item