Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖រថ​យន្ត​​ដឹក​​កុង​តឺ​ន័ររបស់​​ក្រុម​ហ៊ុន​​អេ​​ស៊ាន​​ដេ​វីដ បាន​​បើក​​បុក​​និង​​កិន​​ម៉ូ​តូ១គ្រឿង​​ខ្ទេចនាំ​ឲ្យ​​អ្នក​បើក​បរ​​រង​របួស​​ធ្ងន់​​ធ្ង​រ

​រាជធានី​ភ្នំពេញ ៖ រថ​យន្ត​​ដឹក​​កុង​តឺ​ន័រ របស់​​ក្រុម​ហ៊ុន​​អេ​​ស៊ាន​​ដេ​វីដ  បាន​​បើក​​បុក​​និង​​កិន​​ម៉ូ​តូ ១ គ្រឿង​​ខ្ទេច នាំ​ឲ្យ​​អ្នក​បើក​បរ​​រង​របួស​​ធ្ងន់​​ធ្ង​រ ខណៈ​ដែល​កំពុ​ង​ធ្វើ​ដំ​ណើ​រ​​ស្រប​គ្នា កាល​ពី​​វេលា​​ម៉ោង ៧​​និង​​១៥ នា​ទី​​ព្រឹក​ថ្ងៃ​ទី​​១២ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៣ នៅ​លើ​​កំ​ណាត់​​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

 

​ម៉ូតូ​ដែល​ត្រូវ​រថយន្ត​បើក​បុក​និង​កិន​នោះ ម៉ាក​ហុងដា​គុប​ជ្រុង សេ​៧០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1BD-7233 បើកបរ​ដោយ​ឈ្មោះ អុំ នី ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​ជាងក្រឡឹង មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។  ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ 3C-0350 អ្នកបើកបរ​មានឈ្មោះ ដា អាយុ​ជាង ៣០​ឆ្នាំ ស្នាក់​នៅក្នុង​ក្រុមហ៊ុន​អេ​ស៊ាន​ដេវីដ និង​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​

មុនពេល​កើតហេតុ រថយន្ត​បង្ក​និង​ម៉ូតូ របស់​ជនរងគ្រោះ​បើកបរ​ស្របគ្នា ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​រថយន្ត​បើក​ពីក្រោយ​ម៉ូតូ  ក៏​ជ្រុល​ទៅបុក​និង​កិន​ម៉ូតូ ស្រស់ៗ​តែម្ដង ។ ពេលនោះ​សំណាងល្អ​ហើយ ដែល​អ្នកបើកបរ​ម៉ូតូ​បាន ខ្ទាត​ចេញ​ផុតពី​កង់​រថយន្ត និង​រងរបួស​ធ្ងន់ធ្ង​រ ចំណែក​ម៉ូតូ​បាន​ខ្ទាតចូល ក្រោម​កង់​រថយន្ត កិន សំប៉ែត​ដូច​ចេកចៀន​៕

Wat 121130 Wat 121133


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item