ក្រុងប៉ោយប៉ែត៖កម្លាំងនគរបាលក្រុងបានឡោមព័ទ្ធនិងចាប់ខ្លួនមុខសញ្ញាជក់និងចែកចាយគ្រឿងញៀនកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១២ក្រុងប៉ោយប៉ែត ៖ កម្លាំងនគរបាលក្រុង បានឡោមព័ទ្ធនិងចាប់ខ្លួនមុខសញ្ញា ជក់និងចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង ១០និង២០ នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន ៩ នាក់ខណៈដែលពួកគេនាំគ្នាធ្វើសកម្មភាព នៅចំណុចផ្លូវកណ្តុរផើម ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ប្រាប់ និងបញ្ជាក់ពីអត្ដសញ្ញាណ ជនសង្ស័យទាំងអស់នេះ នៅឡើយទេ ខណៈដែលកម្លាំងសមត្ថកិច្ច ដឹកនាំដោយលោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត ព្រមទាំមកម្លាំងជំនាញ ដោយមានការចូលរួមពីតំណាងអយ្យការ និងមានការបញ្ជាផ្ទាល់ពីលោក ខេង ស៊ុម ស្នងការខេត្ដបន្ទាយមានជ័យ បាននឹងកំពុងបន្ដឆែកឆេរ។
បច្ចុប្បន្ននេះជនសង្ស័យទាំង ៩នាក់នេះត្រូវបានកម្លាំង នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួននៅអធិការដ្ឋានក្រុង ដើម្បីសាកសួរនាំ រកមេខ្លោងចែកចាយគ្រឿងញៀន។ គួរបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់និងវត្ថុតាងជាគ្រឿងញៀន ប្រភេទយ៉ាម៉ា ២៨០គ្រាប់ និងខេទឹកកកចំនួន៤តូច កង់ម៉ូតូចំនួន ៥គូ ទូរដែកដាក់លុយ និងស្លាកលេខចំនួន៣ ផងដែរ៕
Source from: watphnom-news.com
























Loading...




Post a Comment