កូរ៉េខាងត្បូង៖តាមប្រភពព័ត៌មានរបស់បរទេសនៅព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៣នេះបានឲ្យដឹងថាគណនីកូរ៉េខាងត្បូង ៖ តាមប្រភពព័ត៌មាន របស់បរទេសនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះបានឲ្យដឹងថា គណនី Twitter របស់លោក Eunhyuk ( Super Junior ) ត្រូវបានជនអនាមិក hacked បង្ហោះរូបភាព មនុស្សស្រីស្រាតជាសាធារណៈ ដែលទង្វើបែបនេះនាំឲ្យអ្នកគាំទ្រ មានការភិតភ័យយ៉ាងខ្លាំង ចំពោះគណនេយ្យ Twitter ដែលបង្ហោះរូបភាពស្រាត ដាក់ចំណងជើងថា "This is Seol Hwang Lin 's Superstar K4 kekeke "។
រូបភាពស្រាតរបស់ស្រីវ័យក្មេងរូបនេះ មិនដឹងថា ជាទស្សនិកជន និងអ្នកគាំទ្រនោះទេ ព្រោះរូបភាពនេះត្រូវជនអនាមិក ដែលស្អប់ក្រុមចម្រៀង ហើយការបង្ហោះរូបភាពស្រាត ជាការបង្ខូចកេរ្តិ៍ឈ្មោះ ក្រុមតារាចម្រៀងប្រុសកូរ៉េ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ លំដាប់ពិភពលោក។ នេះមិនមែនជាលើកទី ១ ទេ ដែលគណនេយ្យ Twitterរបស់លោក Eunhyuk(Super Junior) ត្រូវជនអនាមិក hacked ហើយគេចាំបានថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ កន្លងទៅក៏ធ្លាប់មានជនអនាមិក hacked ដោយបោះសារថា "Who is it? Stop right there, and know everything seriously."៕
Source from: watphnom-news.com

























Loading...




Post a Comment