Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖លោកទ្រីណារិនអ​ភិ​បាល​ខេត្ត​​បន្ទាយ​មាន​ជ័យបាន​​ស្លាប់​​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរបន្ទាប់​ពី​​បាន​ធ្វើ​​​ដំ​ណើរ​​តាម

​ខេត្តបាត់ដំបង ៖ លោក ទ្រី ណារិន អ​ភិ​បាល​ខេត្ត​​បន្ទាយ​មាន​ជ័យ បាន​​ស្លាប់​​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរ បន្ទាប់​ពី​​បាន​ធ្វើ​​​ដំ​ណើរ​​តាម រថ​យន្ត​​ម៉ាក​​ប្រា​​ដូ ពណ៌​​ខ្មៅ ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ទៅ​​ភ្នំ​ពេញ​​ក្នុង​​ល្បឿន​​លឿន ឡើង​​ជែង​​រថ​យន្ត​​មួយ​គ្រឿង​​មិន​​រួច បាន​​បុក​​រថ​យន្ត​​ធុន​ធំ​ពី កាលពី​ម៉ោង ៤​និង​២០ នាទី​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែវិច្ឆិកា​ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ក្រុមទី​២ ភូមិ​មោង​ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​

 

​នគរបាល​ចរាចរណ៍​ដែល​បាន​ចុះ​វាស់វែង បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​រង​ខូចខាត ម៉ាក​ប្រា​ដូ ពណ៌​ខ្មៅ​ពាក់​ស្លា​លេខ រដ្ឋ​36.2. 0525​មា ន​បិត​អក្សរ គជអប បាន​រង​ការខូចខាត​ខ្ទេច​មុខ​មួយ​ចំហៀង​ខាងស្តាំ​ទាំងស្រុង ជា​រថយន្ត​របស់​អភិបាល ខេត្តបន្ទាយមានជ័យ បើកបរ​ពី​លិចទៅ​កើត ពី​បាត់ដំបង​ទៅ​ភ្នំពេញ​។ ចំណែក​រថយន្ត​ធំ មិន​ស្គាល់​ម៉ាក​ព្រោះ​បាន​បើក​ទៅ​បាត់ ក្រោយពេល​កើតហេតុ​។​

 

​ក្នុង​ហេតុការណ៍​នោះ បណ្តាល​ឲ្យ​របួសធ្ងន់ ២​នាក់ ត្រូវបាន​ដឹកយក​មក​ធ្វើការ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​អ៊ិ​ម៉ឺ​ជេ​ណ្ស៊ី ហើយ​បាន​ស្លាប់​ម្នាក់​។ បុរសរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ទ្រី ណារិន អាយុ ៣៩​ឆ្នាំ ជា​អភិបាលខេត្ត​បន្ទាយមានជ័យ និង​អ្នកបើកបរ​ម្នាក់​ឈ្មោះ ហោ ម៉ៅ រងរបួស​ធ្ងន់​។ សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅពេល​ភ្លឺ​ស្រាងៗ គេ​ឃើញ​មាន​រថយន្ត​ធំ បើកបរ​ពី​លិចទៅ​កើត លើផ្លូវ​ជាតិ​លេខ​៥ ពី​បាត់ដំបង​ទៅ​ភ្នំពេញ ។​

 

​មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​រថយន្ត​ពណ៌​ខ្មៅ បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន បំរុង​ជែង​វ៉ា​រថយន្ត​ធំ​នោះ តែ​ហាក់ដូច​ជាមាន​អ្វី​នៅ​ពីមុខ ទើប​រថយន្ត​របស់លោក​អភិបាលខេត្ត វ៉ា​មិនបាន ក៏​ទាញ​ចង្កូត​ចូល​ស្តាំ​វិញ បណ្តាល​ឲ្យ​បុក​រថយន្ត​ធំ​ពីក្រោយ ហើយ​មនុស្ស​ក្នុង​រថយន្ត​២​នាក់​រងរបួស​ធ្ងន់​។ ចំណែក​រថយន្ត​ធំ​បាន​បើក​ទៅមុខ ដូចជា​មិនដឹង​រឿង​អ្វី​សោះ រួច​សមត្ថកិច្ច​ក៏​ដឹក​ជងរ​គ្រោះ មកកាន់​មន្ទីរពេទ្យ​បាត់ដំបង​។​

ភ្លាមៗ​នោះ​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ បាន​ចុះទៅ​កាន់​មន្ទីរពេទ្យ​អ៊ិ​ម៉ឺ​ជេ​ណ្ស៊ី ដើម្បី​សួរ​សុខ​ទុក​ជនរងគ្រោះ តែ​អកុសល​លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយ​ជ័យ បាន​ផុតដង្ហើម​លាចាក​លោក​បាត់ទៅហើយ​៕

Wat 12e Wat 12w


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item