Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖អ្វី​ដែល​​ប្រ​ជា​ពល​រដ្ឋ​​ខ្មែរ​និង​​ថៃ​បាន​​ទន្ទឹង​ដោយ​​ក្តី​​អន្ទះ​សារ​​នោះបាន​មក​​ដល់​​ហើយនៅ​ពេល​ដែល​​តុ​លា​ការយុត្តិ​ធម៌​​អ​ន្តរ​ជាតិ​​ក្រុង​ឡា​អេនឹង​ប្រ​កាស​​លទ្ធ​ផល

​រាជធានី​ភ្នំពេញ ៖ អ្វី​ដែល​​ប្រ​ជា​ពល​រដ្ឋ​​ខ្មែរ​និង​​ថៃ ​បាន​​ទន្ទឹង​ដោយ​​ក្តី​​អន្ទះ​សារ​​នោះ បាន​មក​​ដល់​​ហើយ នៅ​ពេល​ដែល​​តុ​លា​ការ យុត្តិ​ធម៌​​អ​ន្តរ​ជាតិ​​ក្រុង​ឡា​អេ នឹង​ប្រ​កាស​​លទ្ធ​ផល នៃ​​ការ​បក​ស្រាយ​​ឡើង​វិញ នូវ​​សាល​ដី​កា​​ឆ្នាំ​​១៩​៦២ លើ​​សំ​ណុំ​រឿង​​ប្រាសាទព្រះវិហារ ទៅតាម​ពាក្យបណ្តឹង​របស់​កម្ពុជា នៅវេលា​ម៉ោង ១៦ ល្ងាច ម៉ោង​នៅ​កម្ពុជា ត្រូវ​នឹង​ម៉ោង ១០ ថ្ងៃត្រង់ នៅ​ទី​ក្រុងឡាអេ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ។​

ភាគី​កម្ពុជា​ដឹកនាំ គណៈប្រតិភូ​ដោយ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ទៅ​ចូលរួម​ស្តាប់​ការប្រកាស​លទ្ធផល នៃ​ការបកស្រាយ​សាលដីកា ចំណែក​ភាគី​ថៃ ដឹកនាំ​ដោយ លោក ស៊ូ​រ៉ា​ផុង តូ​វិចា​ក់​ឆៃ​គុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ ក៏បាន​ដឹកនាំ​ប្រតិភូ ធ្វើដំណើរ​ទៅកាន់ តុលាការ​ក្រុងឡាអេ​ផងដែរ​។​

 

​យ៉ាងណាក៏ដោយ កាលពី​រាត្រី​ថ្ងៃទី​០៧ ខែ វិច្ឆិកា ឆ្នាំ​២០១៣ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង តាមរយៈ​វីដេអូ​រយៈពេល ១១​និង​៣០ នាទី​ដែល​ចាក់ផ្សាយ​តាម រយៈ​កញ្ចក់​ទូរទស្សន៍​ជាតិ ដោយបាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់ អាវុធ​ការពារ​ព្រំដែន បន្ត​រក្សា​ភាពស្ងប់ស្ងាត់ និង​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សន្តិភាព តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​។​

 

​ប្រទេស​ថៃ និង​កម្ពុជា កំពុងតែ​បុក​ពោះ​ដូចគ្នា បើទោះបីជា​មេដឹកនាំ នៃ​ប្រទេស​ទាំងពីរ បានប្រកាស​អំពី​គោលការណ៍​សន្តិភាព និង​ស្ថិរភាព នៅតាម​តំបន់​ព្រំដែន​ក្តី​។ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ត្រៀមខ្លួន​ធ្វើ​សេចក្តីថ្លែងការណ៍​ភ្លាមៗ ក្រោយពេល តុលាការ បកស្រាយ​សាលដីកា​រូ​ចរាល់ ក្នុង​គោលបំណង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ ខណៈ​ដែលមាន​ក្រុម​ជាតិនិយម​មួយចំនួន ធ្វើការ​ញុះញង់ បង្ក​អសន្តិសុខ​ជាតិ​។​

គួរ​បញ្ជាក់ថា ថ្ងៃទី​២៨ ខែមេសា កម្ពុជា​ប្តឹងទៅ​តុលាការ យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ អំពី​ការឈ្លានពាន​របស់​កង​ទ័ព​សៀម នៅ​តំបន់​ប្រាសាទព្រះវិហារ និង​ប្តឹង​សុំ​ឲ្យ​ធ្វើការ​បកស្រាយ សាលក្រម​តុលាការ​ក្រុងឡាអេ​ចុះ​ថ្ងៃ ១៥ មិថុនា ១៩៦២ ផងដែរ​។ ព្រោះ​កាលពី​ថ្ងៃទី​១៥ មិថុនា ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​កាត់សេចក្តី​ប្រគល់ ប្រាសាទព្រះវិហារ និង​ដី​នៅ​ម្តុំ​នោះ ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​រួច​ម្តង​ហើយ​៕

Wat 101117


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item