រាជធានីភ្នំពេញ៖បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងបានបើករថយន្តមួយគ្រឿងម៉ាកនីសាន់ពណ៌ទឹកប្រាក់គ្មានស្លាកលេខក្នុងល្បឿនយ៉ាងលឿនរាជធានីភ្នំពេញ ៖ បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង បានបើករថយន្តមួយគ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូត ទៅបុកចំពីមុខរថយន្តកូរ៉េ ដឹកកម្មករមួយគ្រឿង នៅចំណុចមុខរោងចក្រ សួន វឌ្ឃនៈ តាមបណ្តោយផ្លូវជាតិ លេខ៣ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង ៥និង០០ នាទីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ បណ្តាលឲ្យរថយន្តនីសាន់ ធ្លាក់ចូលក្នុងប្រឡាយ ចំណែកឯរថយន្តកូរ៉េ ត្រូវរងការខូចខាត ផ្នែកខាងមុខ ប៉ុន្តែពុំមាននរណាម្នាក់ រងរបួសធ្ងន់ធ្ងរនោះទេ ។
មុនពេលកើតហេតុ បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានបើករថយន្ត នីសាន់ តាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ មិនបានបន្ថយល្បឿន បានរេចង្កូតពេញផ្លូវ ជ្រុលទៅបុករថយន្តកូរ៉េ មួយតោនកន្លះ ដែលកំពុងតែដឹកកម្មករ ពេញទំហឹងចំពីមុខ ចំណែកឯរថយន្តនីសាន់ ត្រូវខ្ទាតធ្លាក់ចូល ទៅក្នុងប្រឡាយផ្លូវជាតិលេខ៣។ ម្ចាស់រថយន្តនីសាន់ បានសម្រេចចិត្តសងប្រាក់ចំនួន ៥០០ដុល្លារ ជូនទៅឲ្យភាគីខាងរថយន្តកូរ៉េ ដឹកកម្មករ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ព្រោះមិនចង់វែងឆ្ងាយ ៕
Source from: watphnom-news.com























Loading...




Post a Comment