Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉េកាំង៖ព្រៃ​​ផ្ទាំង​សិ​លាស៊ី​​លីន​​ស្តូ​នគឺ​ជា​​តំ​បន់​​រម​ណីយ​ដ្ឋានទេ​ស​ចរណ៍​ធម្ម​ជាតិមាន​​ផ្ទាំង​​ថ្ម​​និង​​កូន​​ព្រៃដុះ​​ចម្រុះ​​គ្នា​​មួយ​

ក្រុង​ប៉េកាំង ៖ ព្រៃ​​ផ្ទាំង​សិ​លា ស៊ី​​លីន​​ស្តូ​ន គឺ​ជា​​តំ​បន់​​រម​ណីយ​ដ្ឋាន ទេ​ស​ចរណ៍​ធម្ម​ជាតិ មាន​​ផ្ទាំង​​ថ្ម​​និង​​កូន​​ព្រៃ ដុះ​​ចម្រុះ​​គ្នា​​មួយ​ ​មាន​​ទី​តាំង​​ស្ថិត​នៅ តំ​បន់​​ស្វ​យ័ត​ស៊ី​​លីន​​យី ក្នុង​​ខេត្ត​​យូ​​ណាន ប្រ​ទេស​​ចិន មាន​​ច​ម្ងាយ ១២០ គីឡូ​ម៉ែត្រ​​ពី​ទី​ក្រុង​ខុន​មីង​ គេឃើញ​​​ទេសភាព​ផ្ទាំង​ថ្ម ដុះ​ព្រោងព្រាត​នៅ​ទីនោះ មាន​លក្ខណៈ​ដូចជា ដើមឈើ​ដុះ​គ្រប់​សណ្ឋាន​ខ្នាត​អ៊ីចឹង ដោយមាន​លំដាប់​ពី​ទាប​បំផុត ដល់​ខ្ពស់បំផុត​មើលទៅ​គួរ​ចង់​គយគន់​មែនទែន​។ កន្លែង​ខ្លះ​គេ​ឃើញ​មាន​ផ្ទាំង​ថ្ម ដុះ​មាន​កម្ពស់​ដល់​ទៅ ៣០​ម៉ែត្រ​ឯណោះ​។

សណ្ឋាន​ដី​ដែលមាន​បណ្តុំ​ផ្ទាំង​ថ្ម ដុះ​ច្រូងច្រាង​ដូច​ព្រៃឈើ​នេះ មាន​អាយុកាល​ជាង ២៧០​លាន​ឆ្នាំ​មកហើយ បើ​គិត​មកដល់​សម័យ​បច្ចុប្បន្ន​។ យោងតាម​ការវិភាគ របស់​អ្នកជំនាញ​ធរណីវិទ្យា និង​ភូមិសាស្ត្រ​របស់ អាល្លឺម៉ង់​បាន​ឲ្យ​ដឹងថា សណ្ឋាន​ដី​តំបន់​ស៊ី​លីន​យី​នេះ គេ​ហៅ​វា​ថា​ប្រភេទ ដី​កាស​ត៍ ជា​សណ្ឋាន​ដី​កើត​ពី​បណ្តុំ​នៃ​ស្រទាប់ ដី​កំបោរ​ថ្មភ្នំ ដែលមាន​លក្ខណៈ​ដូចគ្នា ទៅនឹង​ទម្រង់​នៃ​សណ្ឋាន​ដី នៅ​តំបន់​ប្រទេស​ស្លូ​វេ​នី​ដែរ ខណៈពេល​ពួកគេ​បានធ្វើ​ការសិក្សា សង្កេត​លើកដំបូង​។​

 

​តំបន់​នេះ​មាន​សណ្ឋាន​ដី​ថ្ម​ផុស ដុះ​លាយឡំ​នឹង​កូន​ព្រៃឈើ ស្ថិតនៅ ភាគខាងត្បូង​នៃ ប្រទេស​ចិន​។ វា​លាតសន្ធឹង​នៅលើ ផ្ទៃដី​ទំហំ​រាប់ពាន់​គីឡូម៉ែត្រ​ការ៉េ​។ តំបន់​ដែល​គេ​ហៅថា South China Karst នេះ​មាន​វិសាលភាព​លាតសន្ធឹង លើ​ខេត្ត​បី​របស់​ចិន​គឺ​ខេត្ត​យូ​ណាន គ្វាង​ចូ​វ​និង​ខេត្ត​គ័ង​ស៊ី​។​

ទេសភាព​ដ៏​ល្អ​ត្រកាល​និង​ស្រស់បំព្រង មាន​ផ្ទាំង​ថ្មភ្នំ​និង​ព្រៃ​លាយឡំ​គ្នា ស៊ី​លីន​ស្តូ​ន​ហ្វ័​រ​រ៉េ​ស​នេះ​ទំនងជា គ្មាន​តំបន់​ណាមួយ​អាច​ប្រៀបផ្ទឹម​បានឡើយ នៅលើ​ពិភពលោក​ជាមួយ​វិសាលភាព ធំ​ទូលាយ​មាន​ទេសភាព បែប​ចម្រុះ​ពណ៌​ផងដែរ​។ គេ​សង្កេតឃើញ​ផ្ទាំង​ថ្ម ទាំងអស់​នោះបាន​បញ្ចេញ ជា​រូបរាង​ផ្សេងៗ​គ្នា ដូចជា​រាង​ដំបូលផ្ទះ រាង​ដូច​សសរផ្ទះ​រាង​ដើម​ផ្សិត និង​រាង​ដូច​សំណង់​ព្រះវិហារ​ជាដើម​។ តំបន់​នោះ​ក៏បាន​ក្លាយជា​តំបន់​ឧទ្យាន សារមន្ទីរ​ធម្មជាតិ​ផ្នែក តំបន់​ផ្ទាំង​ថ្មកំបោរ​អន្តរជាតិ​ផងដែរ​៕

Wat 101111 Wat 101112 Wat 101114 Wat 101118


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item