Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ៖យុវ​ជន​ដៃ​ឆៅ​​​​ម្នាក់​​​បាន​​​កាប់​​​ម្តាយ​មីងបណ្តាល​​ឲ្យ​​រង​របួស​​សុះ​សាច់ហើយ​​ក្មួយ​ប្រុសអាយុ​​មួយ​​ខួបក៏​ត្រូវ​​បាន​​​កាប់​ចិញ្ច្រាំ​​​​ជា​​ច្រើន​​​កាំ​​បិតបណ្តាល​​ឲ្យ​​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ យុវ​ជន​ដៃ​ឆៅ​​​​ម្នាក់​​​បាន​​​កាប់​​​ម្តាយ​មីង បណ្តាល​​ឲ្យ​​រង​របួស​​សុះ​សាច់ ហើយ​​ក្មួយ​ប្រុស អាយុ​​មួយ​​ខួប ក៏​ត្រូវ​​បាន​​​កាប់​ចិញ្ច្រាំ​​​​ជា​​ច្រើន​​​កាំ​​បិត បណ្តាល​​ឲ្យ​​ស្លាប់ ក្នុង​​ថ្លុក​ឈាម កាល​ពី​​វេ​លា​​ម៉ោង​​៦ ល្ងាច​​ព្រ​លប់​​ថ្ងៃ​ទី​​១០ ខែ​វិច្ឆិកា ឆ្នាំ​​២០១​៣នៅ​ភូមិ​គោក​លុន ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​។​

ជនសង្ស័យ​មានឈ្មោះ មិ​ល ឆេង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រីឯ​ជនរងគ្រោះ​ឈ្មោះ ច្រឹប សាន្ត ភេទ​ស្រី អាយុ ៥៤​ឆ្នាំ ជា​ម្តាយមីង​របស់​ជនសង្ស័យ និង​ឈ្មោះ ណា​ង យូ​កូ ភេទ​ប្រុស អាយុ ១ ខួប​ត្រូវជា​ក្មួយ ជនល្មើស សព្វថ្ងៃ​រស់នៅក្នុង​ភូមិ​ឃុំ​កើត ហេតុ​ខាងលើ ។ ប្រជាពលរដ្ឋ​បាន​សំដែង ក្តី​រន្ធត់​គ្រប់ៗ​គ្នា ចំពោះ​ហេតុការណ៍ កាប់សម្លាប់​មនុស្ស ដោយ​មិន​ញញើត​ដៃ​។​

 

​មុនពេល​កើតហេតុ​ជន​ឈ្មោះ មិ​ល ឆេង បាន​កាន់​កាំបិតប៉័ងតោ​ដើរ​កាប់​នេះ​កាប់​នោះ រួច​បាន​កាប់​កុមារ​រងគ្រោះ ណា​ង យូ​កូ ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម ឃើញ​ដូច្នោះ ស្ត្រី​ឈ្មោះ ច្រឹប សាន្ត ត្រូវជា​ម្តាយមីង​បានរ​ត់ទៅ​ឃាត់ ស្រាប់តែ​ត្រូវ​ជនសង្ស័យ កាប់​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​របួស​សុះសាច់ ត្រូវបាន​សាច់ញាតិ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​
 

​ក្រោយមក​ជនសង្ស័យ ទំនងជា​ភ័យរន្ធត់​ខ្លាំងពេក ក៏បាន​កាប់​ខ្លួនឯង​ជាច្រើន​កាំបិត ហើយ​មានមតិ​មួយ ចំនួន​បាន​និយាយថា ជនសង្ស័យ មិ​ល ឆេង មាន​ជម្ងឺ​វិកលចរិត ។ យ៉ាងណាក៏ដោយ​ក្រោយពេល​បង្កហេតុ​រួច ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន និង​បញ្ជូន​បន្តទៅ​អធិការដ្ឋាន នគរបាល​ស្រុក​ព្រះនេត្រព្រះ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Wat 1111 Wat 11111


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item