ខេត្តព្រះសីហនុ៖ច្រើនលើកច្រើនសារមកហើយដែលមានរឿងរ៉ាវគ្រោះថ្នាក់នៅចំណុចដងស្ទូចទំនិញហើយចុងក្រោយនេះកម្មករដងយោងនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុខេត្តព្រះសីហនុ ៖ ច្រើនលើកច្រើនសារមកហើយ ដែលមានរឿងរ៉ាវគ្រោះថ្នាក់ នៅចំណុចដងស្ទូចទំនិញ ហើយចុងក្រោយនេះ កម្មករដងយោងនៅកំពង់ផែ ស្វយ័តខេត្តព្រះសីហនុ ម្នាក់ទៀតបានស្លាប់ ក្រោយពេលដឹកបញ្ជូនមកសង្គ្រោះនៅរាជធានីភ្នំពេញបញ្ជូនមកសង្គ្រោះនៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីទទួលរងគ្រោះថ្នាក់ ដោយសារដាច់ខ្សែកាប ពេលកំពុងធ្វើការងារ ។
កម្មករដែលស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះ ជប់ ប៊ុនធឿន អាយុ ២៥ឆ្នាំ បានរងគ្រោះដោយសារ ដាច់ខ្សែកាបចងដែកស្ទូច ចេញពីកប៉ាល់ អំឡុងពេលដែលឈ្មោះ ជប់ ប៊ុនធឿន និងមិត្តរួមការងារ កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៣ បានឡើងលើកប៉ាល់ដឹកដែក ហើយបានរៀបចំចងដែក ដោយខ្សែកាប ដើម្បីស្ទូចឡើងមកដាក់លើផែ។
ក្នុងពេលដែលម៉ាស៊ីនស្ទូចប្រឹងឡើង ស្រាប់តែខ្សែកាបចងនោះបានដាច់ ហើយវាត់ត្រូវកម្មករឈ្មោះ ជប់ ប៊ុនធឿន បណ្តាលឲ្យដួលបោកក្បាល នៅលើកប៉ាល់សន្លប់រងរបួសធ្ងន់ ហើយត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ។ ក្រោយការព្យាបាលឈ្មោះ ជប់ ប៊ុនធឿន បានធូស្រាលបន្តិចវិញ ហើយនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ក៏រៀបចំដឹកបញ្ជូនមកសង្គ្រោះ នៅរាជធានីភ្នំពេញ ប៉ុន្តែបានស្លាប់នៅតាមផ្លូវ៕
Source from: watphnom-news.com























Loading...




Post a Comment