ខេត្តកណ្តាល៖មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារជិះម៉ូតូក្នុងល្បឿនលឿនខេត្តកណ្តាល ៖ មនុស្ស ៣ នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូក្នុងល្បឿនលឿន ហើយជ្រុលបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមផ្លូវលំក្បែរផ្លូវជាតិលេខ៦អា ក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បង្កើតទៅជាគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់បំផុត ។
ជនរងគ្រោះ ទី១.ឈ្មោះ ឡាយ បូរី អាយុ ២០ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល, ទី២.ឈ្មោះ ធឿន ចាន់ថុល អាយុ ២២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយជនរងគ្រោះខាងលើ និងទី៣.ឈ្មោះ នៅ ពិសិដ្ឋ អាយុ ២៥ឆ្នាំ រស់នៅភូមិ-ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មុនពេលកើតហេតុគេឃើញ ម៉ូតូហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BV-1596 ដែលបើកបរដោយឈ្មោះ នៅ ពិសិទ្ធ បានបុកគ្នាជាមួយម៉ូតូសង់កូរ៉េ គ្មានស្លាកលេខ ជិះគ្នាពីរនាក់ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរ និងអ្នកជិះទាំង ៣នាក់ដួលខ្ទាចធ្លាក់ចេញ ពីលើម៉ូតូទៅលើទ្រូង ផ្លវបោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment