រាជធានីភ្នំពេញ៖ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ដែលជាកូនទោលក្នុងគ្រួសារត្រូវម្ដាយប្រទះឃើញចងកនិងខ្សែនីឡុង រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់ដែលជា កូនទោលក្នុងគ្រួសារ ត្រូវម្ដាយប្រទះឃើញ ចងកនិងខ្សែនីឡុង ជាប់នឹងចំរឹងបង្អួច កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះជួលក្រុមទី២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ នៅក្នុងផ្សារស្ទឹងមានជ័យ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់អាជីវករនិងប្រជា ពលរដ្ឋ នាំគ្នាមកចោមរោមមើលគ្រប់ៗគ្នា ។
ក្មេងស្រីរងគ្រោះមានឈ្មោះ អ៊ឹម គឹមស្រៀង ហៅម៉ីម៉ី អាយុ ៦ឆ្នាំ ត្រូវបានម្ដាយនិងឪពុកដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យរុស្សី ដើម្បីឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះ ប៉ុន្ដែគ្រូពេទ្យប្រាប់ថា ក្មេងស្រីរូបនេះ ដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចបានប្រគល់សាកសព ឱ្យក្រុមគ្រួសារដឹកត្រឡប់ទៅ វិញ ដើម្បីរៀបចំធ្វើបុណ្យ នាំឲ្យម្តាយឪពុក និងសាច់ញាតិមានក្ដីអាលោះអាល័យជាទីបំផុត ព្រោះប្ដីប្រពន្ធទាំងពីរនាក់នេះ មានកូនស្រីតែម្នាក់គត់ ។
មុនពេលកើតហេតុ ស្ដ្រីជាម្ដាយឈ្មោះ ម៉ាច អាយុជាង ៤០ឆ្នាំមុខ របរជាជាងដេរខោអាវ នៅក្នុងផ្សារស្ទឹងមានជ័យ បានទៅយកកូនស្រីរបស់ខ្លួន ពីសាលាមត្ដេយ្យ ត្រឡប់មកផ្ទះវិញ ហើយស្ដ្រីជាម្ដាយបានចេញ មកដេរសំលៀកបំពាក់វិញ ដោយទុកឲ្យក្មេងស្រីរងគ្រោះ នៅក្នុងផ្ទះជាមួយជីដូន។ មួយសន្ទុះក្រោយមក ក៏បាត់ក្មេងស្រីរងគ្រោះ ហើយដោយមានការសង្ស័យ និងខ្លាចបារម្ភបាត់កូន ស្ដ្រីជាម្ដាយបានចូលទៅក្នុងផ្ទះ រកមើលកូនស្រី ស្រាប់តែឃើញកូនស្រីរបស់ខ្លួន ចងកនិងខ្សែនីឡុង ជាប់ចំរឹងបង្អួច បង្កឱ្យមានការភ្ញាក់ផ្អើល ហើយម្តាយបានយំ បោកខ្លួនដូចសត្វអក៕
Source from: watphnom-news.com























Loading...




Post a Comment