រាជធានីភ្នំពេញ៖សពកូនង៉ែតភេទប្រុសអាយុ៨ខែម្នាក់ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹកទន្លេមេគង្គម្តុំខាងក្រោយរាជធានីភ្នំពេញ ៖ សពកូនង៉ែតភេទប្រុសអាយុ ៨ ខែម្នាក់ ត្រូវបានប្រជានេសាទ ប្រទះឃើញអណ្តែតទឹក ទន្លេមេគង្គម្តុំខាងក្រោយ សណ្ឋាគារវ៉ាស៊ីនតោន កាលពីព្រឹកម៉ោង៨ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចក្បែរច្រាំងទន្លេមេគង្គ ខាងក្រោយសណ្ឋាគារ វ៉ាស៊ីនតោន ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ហើយនារីម្នាក់បានអះអាងថា ជាសពកូនរបស់ខ្លួន ដែលនាងទើបនឹងលែងលះគ្នា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ហើយបានប្រគល់កូនឲ្យប្តី តែមិនដឹងថាយ៉ាងម៉េច ទើបបានជាកូនរបស់នាង ស្លាប់អណ្តែតទឹកបែបនេះ។
នារីម្នាក់ន៉មានឈ្មោះ យ៉ាត ចំប៉ា អាយុ ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកក្រប៉ៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំណែកប្តីដែលទើបនឹង លែងលះគ្នានោះឈ្មោះ ហ៊ុន រុំ អាយុ ២៧ឆ្នាំ រស់នៅភូមិជំរុះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ឯកូនប្រុសរងគ្រោះ របស់នាងឈ្មោះ រុំ សុផាន់ណា អាយុ ៨ខែ។ នារីជាម្តាយបានអះអាងថា កូនប្រុសនោះ នាងបានប្រគល់ឲ្យប្តី យកទៅចិញ្ចឹម ហើយប្រហែលជាប្តីរបស់នាង ជាអ្នកសម្លាប់កូននេះ ព្រោះមានតែគេទេ ដែលសង្ស័យជាងគេ។
ស្ត្រីជាម្តាយបានឲ្យដឹងទៀតថា នាងបានឈ្លោះទាស់ទែង ហើយលែងគ្នាជាមួយប្តី នៅឯស្រុកកំណើតរបស់នាង ហើយប្តីនាងបានធានាថា យកកូនទៅជួលគេចិញ្ចឹម តែមិននឹកស្មានថា ត្រូវគេយកមកបោះចោល ក្នុងទឹកទន្លេអញ្ចឹងសោះ។ ប្រភពបានបន្តទៀតថា នៅពេលដែលនាង បានលែងលះគ្នាហើយ នាងក៏បានបីកូនជិះម៉ូតូឌុបគ្នា មកភ្នំពេញ ហើយប្តីរបស់នាង បានយកកូនទៅជួល ឲ្យគេចិញ្ចឹមនៅ ម្តុំតាខ្មៅមួយខែ ១០០ដុល្លារ។ នាងក៏ខំទុកចិត្តប្តី តែចុងក្រោយមិនដឹងថា ប្តីនាងសម្លាប់កូនបែបនេះសោះ៕
Source from: watphnom-news.com

























Loading...




Post a Comment