រាជធានីភ្នំពេញ៖បវរកញ្ញាប្រទេសវេណេស៊ុយអេឡាដែលជាអ្នកអត្ថាធិប្បាយទូរទស្សន៍វ័យ២៥ឆ្នាំនាងរាជធានីភ្នំពេញ ៖ បវរកញ្ញាប្រទេស វេណេស៊ុយអេឡា ដែលជាអ្នកអត្ថាធិប្បាយ ទូរទស្សន៍វ័យ ២៥ ឆ្នាំនាង Gabriela Isler បានគ្រងមកុដ បវរកញ្ញាចក្កវាឡឆ្នាំ២០១៣ បន្ទាប់ពីធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងមូស្គូ កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅនេះ។ នាងត្រូវបានគេ ជ្រើសរើសជាជ័យលាភីលេខមួយ ក្នុងចំណោមបេក្ខនារីចំនួន ៨៦ នាក់ដែលជា បវរកញ្ញាតំណាងឲ្យប្រទេសចំនួន ៨៦ ចូលរួមក្នុងការប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រដែលមានមនុស្ស រាប់រយលាននាក់ តាមដានទស្សនាជុំវិញ ពិភពលោក។
ក្នុងព្រឹត្តិការណ៍ដ៏រំភើប និងភ័យអរ បវរកញ្ញាចក្កវាឡឆ្នាំចាស់នាង Olivia Culpo របស់សហរដ្ឋអាមេរិក បានបំពាក់មកុដពេជ្រ លើក្បាលដល់បវរកញ្ញាឆ្នាំថ្មី។ ជ័យលាភីរបស់នាង Isler បាន ក្លាយជាបវរកញ្ញាលើកទី៧ របស់ប្រទេសវេណេស៊ុយអេឡា ដែលឈ្នះបានជ័យលាភី សម្រស់ល្អឯក គ្មានពីរ សម្រាប់ពិភពលោកទាំងមូល។ បន្ទាប់ពីការទទួលបានជ័យលាភី បវរកញ្ញាចក្កវាឡថ្មីរូបនេះ បាននិយាយថា «ខ្ញុំ ពិតជារំភើបខ្លាំងណាស់ មិនដឹងថារកពាក្យអ្វី មកអត្ថាធិប្បាយពី អារម្មណ៍របស់ខ្ញុំឲ្យត្រូវឡើយ គ្រាន់តែដឹងថាពេលនេះ រំភើបណាស់ នេះជាជោគជ័យដ៏អស្ចារ្យបំផុត នៅក្នុងជីវិតរបស់ខ្ញុំ»។
អំឡុងការប្រកួតដែលក្នុងចំណោម បេក្ខនារីនាក់ចុងក្រោយ និងឈានចូលដល់ ៥នាក់ចុងក្រោយស្រីស្អាត វេណេស៊ុយអេឡាបានឆ្លើយសំនួរ របស់គណៈកម្មការតាមរយៈអ្នកបកប្រែថា «ខ្ញុំគិតថា យើងគួរជម្នះនូវ សេចក្តីភ័យខ្លាច ហើយនឹងបង្កើតវា ឲ្យកាន់តែរឹងមាំ»។ ព្រឹត្តិការណ៍ប្រកួតសម្រស់ ប្រចាំឆ្នាំនេះបវរកញ្ញាប្រទេសអេស្បាញ នាង Patricia Yurena Rodrigues ជាប់ចំណាត់ថ្នាក់លេខ២ បវរកញ្ញាប្រទេសអេក្វាឌ័រនាង Constanza Baez ជាប់ចំណាត់ថ្នាក់លេខ៣ ខណៈបវរកញ្ញាប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់លេខ៤ និង បវរកញ្ញាប្រទេសប្រេស៊ីល ដែលជាប់លេខ៥៕
Source from: watphnom-news.com

























Loading...




Post a Comment