រាជធានីភ្នំពេញ៖អំឡុងពេលផឹកស៊ីស្រវឹងជាងផ្សារដែកម្នាក់ត្រូវបានគូជម្លោះក្នុងវង់ផឹកស៊ីចាក់បណ្តាលឲ្យរងរបួសធ្ងន់នៅចំណុចតូបលក់ទឹកត្នោតជូរមួយកន្លែងស្ថិតនៅជិតវត្តប្រជុំសាគររាជធានីភ្នំពេញ ៖ អំឡុងពេលផឹកស៊ីស្រវឹង ជាងផ្សារដែកម្នាក់ ត្រូវបានគូជម្លោះក្នុងវង់ផឹកស៊ី ចាក់បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចតូបលក់ទឹកត្នោតជូរ មួយកន្លែងស្ថិតនៅជិតវត្តប្រជុំសាគរ ហៅវត្តថ្មី ក្នុងក្រុមទី៩ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ខណជនរងគ្រោះនិងជនបង្ក កំពុងផឹកស៊ីជាមួយគ្នា កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣។
ជនរងគ្រោះមានឈ្មោះ ចាន់ ឃឿន អាយុ ៣២ឆ្នាំ ជាជាងផ្សារដែក រស់នៅក្បែរកន្លែង ផឹកទឹកត្នោតជូរ ត្រូវបានដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យកាល់ម៉ែត ហើយជនបង្កឈ្មោះ ឆន អាយុ ២៥ឆ្នាំ បានរត់គេចខ្លួនបាត់ស្រមោល តែសមត្ថកិច្ចស្គាល់ អត្តសញ្ញាណរួចហើយ។ មុនពេលកើតហេតុ ជនរងគ្រោះនិងជនបង្ក ព្រមជាមួយមិត្តភក្តិ ២ទៅ៣ នាក់ផ្សេងទៀត បានចូលទៅផឹកទឹកត្នោតជូរ ហើយមានជម្លោះកើតឡើង រហូតថ្នាក់ យកកាំបិតចាក់គូជម្លោះ ដោយមិនញញើតដៃ៕
Source from: watphnom-news.com























Loading...




Post a Comment