Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ​៖បើ​ទោះ​បី​ជា​​លោកកែវសុខ​​ឃាងត្រូវ​បាន​​ផ្លាស់​​ចេញ​ពី​​តួ​នា​ទី​​ជា​​មេ​​គយ​​ចល័តនៅ​​ទូ​ទាំង​ប្រ​ទេស​​ទៅ​កាន់​​តំ​​ណែង​​ជា

រាជធានី​ភ្នំពេញ​ ៖ បើ​ទោះ​បី​ជា​​លោក កែវ សុខ​​ឃាង ត្រូវ​បាន​​ផ្លាស់​​ចេញ​ពី​​តួ​នា​ទី​ ​ជា​​មេ​​គយ​​ចល័ត នៅ​​ទូ​ទាំង​ប្រ​ទេស​​ទៅ​កាន់​​តំ​​ណែង​​ជា ​ប្រ​ធាន​​នា​យ​ក​ដ្ឋាន គ្រប់​គ្រង​​តំបន់​​រួច​​ពន្ធ ​​រួច​ហើយ​​ក៏​ដោយ ក៏​​​មេ​​​ឈ្មួញ កែវ ទូច ហៅ​​ចែ​​០២ ​ដែល​ជា​ប្អូនស្រី​សំណព្វចិត្ត​របស់លោក កែវ សុខ​ឃាង នៅតែ​ក្រអឺតក្រទម​អួត​ប្រាប់​គេឯង​ថា គាត់​នៅតែមាន​អំណាច​រកស៊ី​ដឹកជញ្ជូន ប្រេង​គេចពន្ធ​តាម​ដែនសមុទ្រ យកមក​លក់​ចែកចាយ​ពាសពេញ​ខេត្តកំពត ខេត្ត​ព្រះសីហនុ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​លោក កើត សុធា​រ៉ា ដែលជា​មេ​គយ​ចល័ត​ទើប​តែងតាំង​ថ្មី ធ្លាប់​កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ ក៏​ជាម​នុស្ស​ជំនិត​របស់គាត់​ផងដែរ ដូច្នេះ​ជំនួញ​រកស៊ី​នាំចូល ប្រេង​សាំងគេចពន្ធ​របស់គាត់ នៅតែ​អាច​ដំណើរការ​ដោយ​រលូន​ល្អ​ដដែល​។​

មន្ត្រី​និង​សមត្ថកិច្ច​មួយចំនួន​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ សកម្ម​បំផុត​ក្នុងការ​រត់ពន្ធ ប្រេងសាំង​មកពី​ស្រុក​យួន និង​ស្រុក​សៀម មិន​ខុសពី​ចោរលួច​ជាតិ​នោះទេ  ដោយ​សំអាងថា មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ គឺជា​ប្អូនស្រី​សំណព្វចិត្ត​របស់លោក កែវ សុខ​ឃាង មន្ត្រី​មួយចំនួន​ចេះ​តែ​​យោ​គ​​យ​ល់ សូ​ម្បី​តែ​​សមត្ថកិច្ច​ដទៃទៀត ក៏​ចេះតែ​សុខ​ស្រួល​ក្នុងការ ទទួលយក​ផលប្រយោជន៍​ដែល​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ បាន​បន្តក់​ឲ្យ​ជាប់​ជាប្រចាំ​។ ក្នុង​មួយថ្ងៃៗ​មេ​ឈ្មួញ ដុះ​ស្លែ​រកស៊ី​ប្រេង​គេចពន្ធ តាម​ដែនសមុទ្រ​ម្នាក់នេះ បាន​ប្រើប្រាស់​ទូក​ម៉ាស៊ីន​ធំៗ ទៅ​ដឹក​ប្រេងសាំង​ពី​ចំណុច​កោះរ៉ុង យកមក​ស្តុក​ទុក​នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយ​នាំចូល​តាម​ច្រក​ផែ​កំ​ពេញ ស្ថិត​ក្នុងស្រុក​ស្ទឹងហាវ យ៉ាង​គគ្រឹកគគ្រេង​។​

ការដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ តាម​ដែនសមុទ្រ​របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ ធ្វើតាម​លក្ខណៈ​វិលជុំ​ដែល​ក្នុង​ទូក​មួយគ្រឿង អាច​ផ្ទុក​ប្រេងសាំង​គេចពន្ធ បាន​ជាង ១​ម៉ឺន​លីត្រ ហើយ​ទូក ៤-៥​គ្រឿង​របស់​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ បន្ត​បណ្តាក់​គ្នា​ដឹក​ប្រេងសាំង​គេចពន្ធ​ពី​កោះរ៉ុង ឡើងមក​ស្ទឹងហាវ មិនដែល​ដាច់​ស្នូរ​នោះទេ​។ នៅពេល​ប្រេងសាំង​យកមក​ដល់​ផែ កំ​ពេញ មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ បាន​ប្រើប្រាស់​រថយន្ត​កូរ៉េ​ជាច្រើន​គ្រឿង ទៅ​ដឹក​ប្រេងសាំង​ចេញពី​ទីនោះ យកទៅ​ស្តុក​ទុក​ក្នុង​ទីតាំង​ដ៏​ធំ​មួយកន្លែង ស្ថិត​ក្នុងស្រុក​ស្ទឹងហាវ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផែ​កំ​ពេញ ដែល​នៅ​ទីនោះ​មាន​រថយន្ត​គ្រប់​ប្រភេទ ទៅ​ដឹក​ប្រេងសាំង​គេចពន្ធ យកមកចែក​ចាយ​លក់​បន្ត​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ស្ពឺ​។​

បើ​ពិនិត្យ​លើ​ទំហំ​នៃ​ការ​នាំចូល ប្រេងសាំង​គេចពន្ធ​របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ តាម​ដែនសមុទ្រ​គេ​អាច​វាយតម្លៃ​បាន​ថា ក្នុង​មួយឆ្នាំៗ​គ្រាន់តែ​ការខាតបង់​ចំណូល​ពន្ធ គឺ​រាប់សិប​លាន​ដុល្លារ​ឯណោះ មិនដែល​មាន​នរណា​ឈឺក្បាល​វិលមុខ​ទេ ក៏​ព្រោះតែ​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ បាន​យកឈ្មោះ​លោក កែវ សុខ​ឃាង ទៅប្រើ​ប្រាស់​យ៉ាង​ពេញៗ​មាត់​។ មុខ​ជំនួញ​រកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ ចេញពី​ចំណុច​កោះរ៉ុង ក៏មាន​ទំនាក់​ទំនង​ចែក​ហ៊ុន​ជាមួយ​មន្ត្រី​យោធា នៅ​តំបន់​នោះ​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ ព្រោះ​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ ក្រៅពី​ការយក​ឥទ្ធិពល​របស់​បងប្រុស​ទៅប្រើ​ប្រាស់ គាត់​ក៏​ចេះ​ចែករំលែក​ផលប្រយោជន៍​មួយផ្នែក​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផងដែរ​។​

 

​គេ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ថា តើ​ឥទ្ធិ​អំណាច​របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ នៅ​ស្ថិតស្ថេរ​យូរអង្វែង​ដល់​ណា​ទៀត នៅពេលដែល​បងប្រុសរ​បស់​គាត់ ត្រូវបាន​ផ្លាស់​ចេញពី​មេ​គយ​ចល័ត​នៅ​ទូទាំងប្រទេស ប៉ុន្តែ​គេ​ជឿថា អាស្រ័យទៅលើ​ការយោគយល់​គ្នា មេ​គយ​ចល័ត​ថ្មី នឹងមិន​ហ៊ាន​ប៉ះពាល់​ដល់​មុខ​ជំនួញ រកស៊ី​ប្រេងសាំង​គេចពន្ធ​របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ នោះទេ​។ យ៉ាងណាក៏ដោយ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ភាគច្រើន​នៅក្នុង​ខេត្ត​ព្រះសីហនុ ធ្លាប់​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២​ជាប់​ជាប្រចាំ ដូច្នេះ​គេ​តែងតែ​វាយតម្លៃថា សកម្មភាព​រកស៊ី​នាំចូល​ប្រេងសាំង​គេចពន្ធ​របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ នៅតែ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ដដែល​។​

លោក ប៉ែន ស៊ីម៉ន ជា​អគ្គនាយក​គយ​និង​រដ្ឋាករ ល្មម​ឆ្លៀត​ពេលទំនេរ​ទៅពិនិត្យ​មើល ភាពអនាធិបតេយ្យ​នៃ​ការរកស៊ី​នាំចូល ប្រេងសាំង​គេចពន្ធ តាម​ដែនសមុទ្រ​ដែល​ប្រព្រឹត្ត​ដោយ​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ ឡើងវិញ​ជាបន្ទាន់ ព្រោះថា​ភាព​អសកម្ម​មួយ​នេះ​បាន​បំផ្លាញ​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយឆ្នាំៗ​។ ប្រសិនបើ​មន្ត្រី​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតគូរ ពី​ការបង្កើន​ចំណូល​ថវិកាជាតិ ហើយ​មាន​ស្មារតី​ពិតប្រាកដ ក្នុងការ​លុបបំបាត់​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ គួរតែ​បង្ក្រាប​បទល្មើស​នាំចូល ប្រេងសាំង​គេចពន្ធ​ពី​ចំណុច​កោះរ៉ុង ឡើងមក​ផែ​កំ​ពេញ​នៅ​ចំណុច​ស្ទឹងហាវ របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ មិនដឹង​ជា​ប្រមូល​ថវិកា​ជូន​ជាតិ​បាន​ច្រើន​ប៉ុនណា​ទេ​៕

Wat 31106 Wat 31107


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item