Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​ចិន៖នៅ​លើ​​ពិ​ភព​​លោកដ៏​​​ធំ​​​ល្វឹង​​ល្វើយ​​​នេះអ្វីៗ​​មិន​​ទៀង​ទាត់គ្មាន​អ្វី​​ជា​​អម​តៈ​​នោះ​ទេមាន​​ជួប​​មាន​​ព្រាត់ជា​​រឿង​​ព្រហ្ម​​លិ​ខិត

ប្រទេស​ចិន ៖ នៅ​លើ​​ពិ​ភព​​លោក ដ៏​​​ធំ​​​ល្វឹង​​ល្វើយ​​​នេះ អ្វីៗ​​មិន​​ទៀង​ទាត់ គ្មាន​អ្វី​​ជា​​អម​តៈ​​នោះ​ទេ មាន​​ជួប​​មាន​​ព្រាត់ ជា​​រឿង​​ព្រហ្ម​​លិ​ខិត ដូច​ដែល​​ស្ត្រី​ជន​​ជាតិ​ចិន​ម្នាក់ ដែល​​បាន​​ចំណាយ​ពេល សន្លប់​​អត់​​ដឹង​ខ្លួន​​អស់​​ពេល ២​​ ​ឆ្នាំបាន​បង្កើត​នូវ​ព្រឹត្តិការណ៍ ដ៏​រំជួលចិត្ត​ពី​សំណាក់ មនុស្ស​ជាទី​ស្រឡាញ់ នោះ​គឺ​ពិធី​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​សង្សារ ជាទី​ស្រឡាញ់​របស់​នាង មុនពេល​ក្រុមគ្រួសារ បង្ខំចិត្ត​បិទ​ម៉ាស៊ីន​ទ្រទ្រង់​ជីវិត ដើម្បី​ជូន​នាង​ទៅកាន់ សុគតិភព​។​

ស្ត្រី​រងគ្រោះ​ដែលមាន វាសនា​អភ័ព្វជាងគេ​បំផុត នៅលើ​ពិភពលោក​នេះ មានឈ្មោះ ហេ ជី​ង​ជី​ង ហើយ​សង្សារ​របស់​នាង​គឺ​លោក លូ ឡៃ ជា​អ្នកស្រុក​ខេត្ត​ហ្កា​ង​ទុង នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន ធ្លាប់​កាន់​ការងារ​ខ្ពស់ នៅក្នុង​រដ្ឋាភិបាល​ក្រុង ហ្កា​ង​ហ្សូ​។ ពួកគេ​បាន​ទិញ​ផ្ទះ និង​មាន​ផែនការ​រៀបការ ជាមួយគ្នា​កាលពី​ឆ្នាំ​២០១១ ។ ប៉ុន្តែ​ក្តី​ស្រ​ម៉ៃ​របស់​ពួកគេ ក្នុងការ​បង្កើត សុភមង្គល រយៈពេល​យូរ​ជាមួយគ្នា បានក្លាយ​ជា​រឿង សោកសង្រេង​ភ្លាមៗ នៅពេលដែល​នាង ហេ ជី​ង​ជី​ង ធ្លាក់ខ្លួន​ឈឺ​ក្នុងពេល​ធ្វើការ​។​

 

​នាង ហេ ជី​ង​ជី​ង បាន​សន្លប់​ក្នុងពេល ត្រូវបាន​នាំមក​កាន់​មន្ទីរពេទ្យ និង​មិនដឹង​ខ្លួន​ជា​រៀងរហូត ដោយ​ត្រូវ​សម្រាក​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ដូចជា​មនុស្ស​រុក្ខជាតិ អាច​ដកដង្ហើម​តាម ម៉ាស៊ីន​ជំនួយ​។ នាង ហេ ជី​ង​ជី​ង បាន​សន្លប់​ក្នុង បន្ទប់សង្គ្រោះបន្ទាន់ អស់​រយៈពេល ២​ឆ្នាំ ។ នៅ​ទីបំផុត​សមាជិកគ្រួសារ នាង  ហេ ជី​ង​ជី​ង បានមក​អបអរ ខួបកំណើត​គម្រប់​២៨ ឆ្នាំ​របស់​នាង ជាមួយ​នំ​ខេ​ក និង​បន្ទាប់មក​ចូលរួម ក្នុង​ពិធី​រៀបការ​មួយ ដែលជា​ក្តី​សុបិន​របស់​គូស្នេហ៍​នេះ​។ ក្រុមគ្រួសារ​របស់​នាង ក៏បាន​សម្រេចចិត្ត បរិច្ចាគ សរីរាង្គ​របស់​នាង ទៅ​ឲ្យ​អ្នក​ដែល​ត្រូវការ​ចាំបាច់​។​

 

​ក្នុង​ទិដ្ឋភាព​ដ៏​សោកសៅ​នោះ កូន​ក​ម្លោះ លូ ឡៃ បាន​និយាយថា  នាង​នឹង​នៅក្នុង​ចិត្ត របស់ខ្ញុំ​ជា​រៀងរហូត យើង​ចង់បាន​ពិធី​រៀបការ ពិសេស​មួយ ។ លោក លូ ឡៃ បាន​បន្តថា នាង​មាន​ជំងឺ តែ​នាង​មិនបាន​ឈប់សម្រាក​ពី​ការងារ​។ បន្ទាប់មក​នៅ​ថ្ងៃមួយ ខ្ញុំ​ត្រូវបាន​គេ​ទូរស័ព្ទ មក​ប្រាប់ថា នាង​ដួល​នៅ​នឹង​កុំព្យូទ័រ​និង ត្រូវ​បាន​​នាំទៅ​មន្ទីរពេទ្យ​។ គេ​ថា​នាង​ឈប់​ដកដង្ហើម តែ​ត្រូវបាន​ជួយសង្គ្រោះ ដោយ​ការធ្វើ​ចលនា​បេះដូង តែ​ទោះជា​យ៉ាងណា គ្រូពេទ្យ​បាន​និយាយថា ទោះជា​នាង​នៅមាន​ជីវិត តែ​ខួរក្បាល​របស់​នាង​បាន​ខូច និង​គ្មានអ្វី​អាចជួយ​នាង​បានទេ​។​

 

​ឪពុកម្តាយ​របស់រប​ស់​នាង  ហេ ជី​ង​ជី​ង បាន​និយាយថា កូនស្រី​របស់គាត់ ជា​នារី​ស្រស់ស្អាត សកម្ម​ការងារ​ម្នាក់ ហើយ​នាង​តែង​និយាយថា នាង​ចង់​ធ្វើជា​អ្នក​បរិច្ចាគ សរីរាង្គ និង​ការបរិច្ចាគ​នេះ នឹង​ជួយ​ឲ្យ​ផ្នែក​ខ្លះ​របស់​នាង នៅរស់​និង​ជួយ​ជីវិត មនុស្ស​ដទៃទៀត​។ មុនពេល​ដក​ម៉ាស៊ីន​ជំនួយ សម្រាប់​ការដកដង្ហើម ឪពុកម្តាយ​បាន​រំលឹកថា នាង  ហេ ជី​ង​ជី​ង ជា​កូន​តែមួយ​របស់​យើង ដូច្នេះ​យើង​ចង់​មាន​ពិធី​ពិសេស​ចុងក្រោយ​មួយ គឺ​រៀបការ​នាង​ជាមួយ​សង្សារ ដែលជា​ក្តី​សុ​បិ​ន្ត ដ៏​ពិសេស​បំផុត​៕

Wat 220916 Wat 220917


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item