Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បច្ចុ​ប្បន្ន​នេះ​​មាន​​ឈ្មួញ​​ធំៗ២​​នាក់កំ​ពុង​​រក​ស៊ី​​នាំ​ចូល​​ទូរ​ស័ព្ទ​​ទំ​នើបៗតាម​របៀប​​គេច​ពន្ធ​​ចូល​ក្នុង​​ប្រ​ទេស​​ក​ម្ពុជាដូច​​​ដែល​​​ម​ន្ត្រី​​​តូច​​តាច​​មួយ​​ចំ​នួន​​​បាន​​​បង្ហើប​​ឲ្យ​​ដឹង​ថាឈ្មួញ​​ដ៏​​មាន​​ឥ​ទ្ធិ​ពល​​ទាំង​នោះ

​រាជធានី​ភ្នំពេញ ៖ បច្ចុ​ប្បន្ន​នេះ​​មាន​​ឈ្មួញ​​ធំៗ ២​​នាក់ កំ​ពុង​​រក​ស៊ី​​នាំ​ចូល​​ទូរ​ស័ព្ទ​​ទំ​នើបៗ តាម​របៀប​​គេច​ពន្ធ​​ចូល​ក្នុង​​ប្រ​ទេស​​ក​ម្ពុជា ដូច​​​ដែល​​​ម​ន្ត្រី​​​តូច​​តាច​​មួយ​​ចំ​នួន​​​បាន​​​បង្ហើប​​ឲ្យ​​ដឹង​ថា ឈ្មួញ​​ដ៏​​មាន​​ឥ​ទ្ធិ​ពល​​ទាំង​នោះ សុទ្ធសឹង​ជាម​នុស្ស​ជិតដិត និង​​មាន​​ទំ​នាក់​ទំ​នង​​ល្អ​​ជា​មួយ​​មន្ត្រី​​គយ​​ធំៗ ហើយ​ការ​នាំចូល​ទូរស័ព្ទ​ស៊េរី​ទំនើបៗ​គេចពន្ធ កើតមាន​រាប់​ទសវត្សរ៍​មកហើយ មិនដែល​មានការ​បង្ក្រាប​ទេ បើទោះបីជា​មេ​ឈ្មួញ​រត់ពន្ធ​ទូរស័ព្ទ​ទំនើបៗ​ទាំងនោះ ជំនាញ​គយ​បាន​ស្គាល់​មុខសញ្ញា យ៉ាងច្បាស់​ដូច​ថ្ងៃ​រះ​ក៏ដោយ  ក៏​មិនដែល​មានការ​បង្ក្រាប ក៏​ព្រោះតែ​ពួកគេ​មាន​ទំនាក់ទំនង ចែករំលែក​ផលប្រយោជន៍ ជាមួយគ្នា​ជាប់​ជាប្រចាំ​ទៅហើយ​។​

 

​ប្រភពព័ត៌មាន​ដែល​ធ្លាយ​ចេញ ពី​ទីចាត់ការគយ​និង​រដ្ឋាករ​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​ទាំង​២​នាក់​ដែល​រកស៊ី​រត់ពន្ធ​ទូរស័ព្ទ​ទំនើបៗ ចូលក្នុង​ប្រទេស​កម្ពុជា​រួមមាន តា​វែង ដែលជា​មិត្តភក្តិ​ជិតដិត​របស់លោក ប៉ែន សំអាត ជា​មន្ត្រី​គយ​ដ៏​មានអំណាច និង​ឥទ្ធិពល​ប្រចាំ​ប្រទេស​កម្ពុជា និង​ម្នាក់ទៀត​ឈ្មោះ ថៃ គី​ណូ​។ ឈ្មួញ​ធំៗ​ទាំង ២​នាក់​នេះ បាន​រកស៊ី​នាំចូល​ទូរស័ព្ទ​គេចពន្ធ​ទាំង​វ៉ា​លីៗ ក្នុង​មួយខែៗ​មិនដឹង​ជា​ប៉ុន្មាន​ជើងទេ ហើយ​សម្រាប់​មេ​ឈ្មួញ ថៃ គី​ណូ បាន​រកស៊ី​នាំចូល​ទូរស័ព្ទ​គេចពន្ធ  តាម​ច្រក​ផែ​កែវផុស ដោយ​បង្កប់​ក្នុង​កុងតឺន័រ ឬ​ទំនិញ​ផ្សេងៗ ហើយ​គេ​ដឹងថា​ជំនាញ​គយ និង​ប្រធាន​ច្រក​ទាំងនោះ ទទួលបាន​ផលប្រយោជន៍ ពី​ការរត់ពន្ធ​ទូរស័ព្ទ ទើប​អ្វីៗ​ចេះតែ​រលូន​ល្អ​។​

 

​ដោយឡែក តា​វែង ដែលជា​មិត្តភក្តិ​ជិតដិត​របស់លោក ប៉ែន សំអាត បាន​រកស៊ី​រត់ពន្ធ​ទូរស័ព្ទ​​ទំ​នើប​ៗ ​ចូល​​តាម​​ច្រក​​ព្រ​លាន​យន្ត​ហោះ ហើយ​​កាល​ពី​មុន​​ធ្លាប់​​លួច​នាំចូល ទូរស័ព្ទ​គេចពន្ធ​តាម​ច្រក​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ ប៉ុន្តែ​នៅពេលដែល​លោក ខៀវ សំអាន ទារ​សេវា​ខ្ពស់​ពេក ទើប តា​វែង បាន​បង្វែរ​ការរត់ពន្ធ​ទូរស័ព្ទ ទៅតាម​ច្រក​ព្រលានយន្តហោះ ខេត្តសៀមរាប ដែល​នៅ​ទីនោះ មាន​លោក អង សុ​ខិ​ណោ  ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ និង​លោក សួន សុជាតិ ជា​​ប្រ​ធាន​​នគរ​បាល​​អ​ន្តោ​ប្រ​វេសន៍ ប្រចាំ​ច្រក​នេះ​ជា​អ្នក​ជួយ​សម្របសម្រួល ឲ្យ​មាន​ភាពរលូន​ល្អ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ហើយ​ក្នុង​មួយ​ខែៗ  តា​វែង បាន​នាំចូល​ទូរស័ព្ទ​គេចពន្ធ តាម​ច្រក​នេះ​ជាច្រើន​ជើង​។​

 

​ក្នុង​មួយ​ជើងៗ តា​វែង បាន​នាំចូល​ទូរស័ព្ទ​គេចពន្ធ មិនតិចជាង ៤​វ៉ា​លី​ធំៗ​នោះទេ អាច​ផ្ទុក​ទូរស័ព្ទ​បាន​ដល់​ទៅជិត ១៥០០​គ្រឿង​ហើយ​ប្រភេទ​ទូរស័ព្ទ​ដែល តា​វែង រត់ពន្ធ​ចូល​ប្រទេស​កម្ពុជា សុទ្ធតែ​ស៊េរី​ទំនើបៗ​ប្រភេទ​សាំ​ស៊ុ​ង និង​អិ​ល​ជី តម្លៃ​ទាប​បំផុត​៣០០​ដុល្លារ រហូតដល់ ៧០០​ដុល្លារ​។ បើ​គេ​យកទៅ​វាយតម្លៃ​ជា​ពន្ធ​នាំចូល​វិញ មិនដឹង​ជា​ក្នុង​មួយខែ រដ្ឋ​ទទួលបាន​ចំណូល ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះទេ ប៉ុន្តែ​ទោះបី​អំពើ​រត់ពន្ធ​ទូរស័ព្ទ​របស់ តា​វែង មាន​ភាពរលូន​ល្អ​នាំ​ឲ្យ រដ្ឋ​ខាតបង់​ចំណូល​ពិតមែន ក៏​អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ធំ គឺ​ជំនាញ​គយ​ចល័ត ជាពិសេស​លោក អង សុ​ខិ​ណោ ជា​មេ​គយ​ប្រចាំ​ច្រក​ព្រលានយន្តហោះ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​បិទ​ភ្នែក​ពី​លោក សួន​សុជាតិ ជា​មេ​នគរបាល​អន្តោប្រវេសន៍ និង​ជា​ប្រធាន​ច្រក​នៅ​ទីនោះ​ផងដែរ​។

អាច​បញ្ជាក់បាន​ថា តា​វែង មិនដែល​ក្រែង​ញញើត ចំពោះ​ការនាំ​ចូល​ទូរស័ព្ទ​គេចពន្ធ តាម​ច្រក​ព្រលានយន្តហោះ​ខេត្តសៀមរាប មក​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ យ៉ាង​អនាធិបតេយ្យ​នោះទេ ហើយ​គេ​រកឃើញ​កំហុស ២​យ៉ាង​របស់​តា​វែង គឺ​ទី​១ ការ​នាំចូល​ទូរស័ព្ទ​ទំនើបៗ ដោយ​បំពាន​លើ​សិទ្ធិ​នាំចូល​របស់​ក្រុមហ៊ុន​ស្របច្បាប់ និង​ទី​២ ការ​គេចពន្ធ​បំផ្លាញ ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ អំពើ​រត់ពន្ធ​ទូរស័ព្ទ របស់​តា​វែង ត្រូវបាន​បែកធ្លាយ និង​មាន​ភស្តុតាង​យ៉ាង​ជាក់លាក់ បន្ទាប់ពី​កម្លាំង​អាវុធហត្ថ​ស្រុក​ស្ទោង បាន​ប្រដេញ​ចាប់ រថយន្ត​ទំនើប​ម៉ាក​រ៉ង់​រូ​វ៉ែ ពណ៌​ស អត់​ស្លាក​លេខ​មួយគ្រឿង កាលពី​វេលា​ម៉ោង ២២​និង​១៥​នាទី យប់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​ឆែកឆេរ​រកឃើញ វ៉ា​លី​ពណ៌​ខ្មៅ​ធំៗ​ចំនួន​៤ មាន​ផ្ទុក​ទូរស័ព្ទ​ម៉ាក អិ​ល​ជី និង​សាំ​ស៊ុ​ង ចំនួន​១៤៨៣​គ្រឿង​។

សឹងតែ​សឹក​ផ្លូវជាតិ​លេខ​៦​ទៅហើយ ដែល​តា​វែង និង​គូកន​របស់គាត់ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ទូរស័ព្ទ​គេចពន្ធ ដែល​នាំចូល​តាម​ច្រក​ព្រលាន យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ បើ​និយាយ​ពី​លោក អង សុ​ខិ​ណោ ដែលជា​អ្នកទទួលបាន​ផលប្រយោជន៍ ច្រើនជាងគេ ពី​ការរត់ពន្ធ​ទូរស័ព្ទ​របស់​តា​វែង បាន​សម្ងំ​កើប​លុយ​យកទៅ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន  ដែល​ពេលខ្លះ​សូម្បីតែ​លោក  អង សុ​ខិ​ណោ ឡើងមក​ប្រជុំ​នៅ​ភ្នំពេញ ឬ​មិនបាន​ចូល​ប៊ុ​យ​រ៉ូ ធ្វើការ ក៏​គេ​ដឹងថា​អនុប្រធាន​របស់គាត់​តែងតែ​សុំ​យោបល់ និង​រាយការណ៍​ពី​ករណី​នាំចូល​ទូរស័ព្ទ​គេចពន្ធ​របស់​តា​វែង មិនដែល​ខកខាន​ម្តងណា​ឡើយ​។

មានការ​ចំអក​ផងដែរ​ថា ប៉ុន្មាន​លើក​មកហើយ​ដែល​លោក អង សុ​ខិ​ណោ និង​លោក សួន សុជាតិ បង្ហាញ​ស្នាដៃ ពី​ការបង្ក្រាប​គ្រឿងញៀន ដែលជា​របស់​តូចតាច​លាក់ តាម​ខ្លួន​អ្នកដំណើរ ពេល​ឆ្លងកាត់​ច្រក​ព្រលានយន្តហោះ អន្តរជាតិ​ខេត្តសៀមរាប ប៉ុន្តែ​សម្រាប់​ការនាំ​ចូល ទូរស័ព្ទ​គេចពន្ធ​ទាំង​វ៉ា​លីៗ ម្តងៗ​រាប់ពាន់​គ្រឿង​របស់ តា​វែង ដឹកជញ្ជូន​តាម​រថយន្ត​ទំនើបៗ បែរជា​លោក អង សុ​ខិ​ណោ និង​លោក សួន សុជាតិ មើល​អត់​ឃើញ ក៏​ព្រោះតែ​បញ្ហា​ផលប្រយោជន៍​ដឹកមុខ​នោះឯង​។ បន្ទាប់ពី​មានការ​បែកធ្លាយ​រឿងនេះ គេ​យល់ថា លោក ប៉ែន ស៊ីម៉ន ជា​អគ្គនាយក​គយ​និង​រដ្ឋាករ មេត្តា​ស្រាវជ្រាវ​ឡើងវិញ​ផង ដើម្បី​នាំ​មន្ត្រី​ពុករលួយ ឃុបឃិត​ឲ្យ​មាន​អំពើ​រត់ពន្ធ​ទំនិញ បំផ្លាញ​ចំណូល​ថវិកាជាតិ ទៅ​ដាក់ទោស​តាមច្បាប់​៕

Wat 10116


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item