ខេត្តកណ្តាល៖រថយន្តបែនដឹកដីរបស់ក្រុមហ៊ុនលីឈួងបានបើកបុកក្មេងប្រុសម្នាក់ខណៈដែលកំពុងជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិបណ្តាលឲ្យកៀបជាប់នៅក្រោមឡានស្លាប់នៅនឹងកន្លែងភ្លាមៗខេត្តកណ្តាល ៖ រថយន្តបែនដឹកដីរបស់ក្រុមហ៊ុន លីឈួង បានបើកបុកក្មេងប្រុសម្នាក់ ខណៈដែលកំពុងជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិ បណ្តាលឲ្យកៀបជាប់នៅក្រោមឡាន ស្លាប់នៅនឹងកន្លែងភ្លាមៗ កាលពីវេលាម៉ោង ១២និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៦អា ទល់មុខផ្ទះមេឃុំឫស្សីជ្រោយ ក្នុងឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ទម្រាំគាស់យកសាសពចេញរួច ត្រូវប្រើពេលអស់ជាច្រើនម៉ោង។
ជនរងគ្រោះមានឈ្មោះ អ៊ឹម ស៊ីមហួរ អាយុ ១៦ឆ្នាំ រស់នៅឃុំកើតហេតុខាងលើ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យជាស៊ីម ព្រែកអញ្ចាញ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N-0972 បានស្លាប់នៅក្រោមរថយន្ត ។ ចំណែករថយន្តបង្កម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-0505 ជាប្រភេទរថយន្តដឹកដី របស់ក្រុមហ៊ុន លី ឈួង ហើយក្រោយពេលកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់។
មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានជិះម៉ូតូ តាមផ្លូវជាតិលេខ៦អា ក្នុងគោលបំណង ទៅលេងផ្ទះមិត្តភក្តិ ពេលហៀបនឹង បត់ចូលក្លោងទ្វារផ្ទះទៅហើយនោះ ស្រាប់តែរថយន្តដឹកដីរបស់ក្រុមហ៊ុនលី ឈួង បានរេចង្កូតទៅបុកជនរងគ្រោះ នៅអែបចិញ្ចើមផ្លូវ ពេញទំហឹងបណ្តាលឲ្យ ម៉ូតូនិងក្មេងប្រុសរងគ្រោះកៀបជាប់ក្រោម រថយន្តស្លាប់ភ្លាមមួយរំពេច ៕
Source from: watphnom-news.com
























Loading...




Post a Comment