ខេត្តក្រចេះ៖មេបញ្ជាការរងយោធាស្រុកស្នួលត្រូវរថយន្តម៉ាកកាមរីឆ្លាមដឹកឈើគ្មានស្លាកលេខមួយគ្រឿងដែលគេស្គាល់ថាជារបស់មេឈ្មួញរកស៊ីឈើដ៏មានឥទ្ធិពលបុកពីក្រោយស្លាប់នៅនឹងកន្លែងកើតហេតុកាលពីព្រឹកថ្ងៃទី១០ ខេត្តក្រចេះ ៖ មេបញ្ជាការរងយោធាស្រុកស្នួល ត្រូវរថយន្តម៉ាកកាមរីឆ្លាម ដឹកឈើគ្មានស្លាកលេខមួយគ្រឿង ដែលគេស្គាល់ថា ជារបស់មេឈ្មួញរកស៊ីឈើដ៏មានឥទ្ធិពល បុកពីក្រោយស្លាប់នៅនឹងកន្លែងកើតហេតុកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣នៅលើផ្លូវកៅស៊ូ ចំណុចភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខណៈជនរងគ្រោះកំពុង បត់ម៉ូតូចូលទីបញ្ជាការ។
ជនរងគ្រោះមានឈ្មោះ ជ័យ ឡន អាយុ ៥៧ឆ្នាំ ជាមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹកស្នួល ជិះម៉ូតូម៉ាកឌ្រីមតែមក្រហម ចំណែកអ្នកបើកបររថយន្តកាមរីឆ្លាម មិនត្រូវបានស្គាល់ឈ្មោះទេ ។ យ៉ាងណាក៏ដោយគេដឹងថា រថយន្តកាមរីឆ្លាមបង្កហេតុនេះ ជារថយន្តដឹកឈើរបស់ ថៅកែឈើម្នាក់ឈ្មោះ នី មានទីលំនៅឃុំឃ្សឹម ស្រុកស្នួល ហើយមុនពេលកើតហេតុ រថយន្តនេះបានដឹកឈើទៅលក់ នៅចំណុចព្រំដែន ត្រពាំងស្រែ ពេលត្រឡប់មកវិញក៏បុកជនរងគ្រោះតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment