រាជធានីភ្នំពេញ៖បុរសម្នាក់បានបែកក្បាលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុបន្ទាប់បើករ៉ឺម៉កម៉ូតូកង់៣ទៅបុករនាំងដែកពុះចែកទ្រូវផ្លូវទាំងកំរោលរាជធានីភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាល សន្លប់ស្តូកស្តឹង នៅនឹងកន្លែងកើតហេតុ បន្ទាប់បើករ៉ឺម៉កម៉ូតូកង់៣ ទៅបុករនាំងដែកពុះចែក ទ្រូវផ្លូវទាំងកំរោល ខណៈដែលបុរសរងគ្រោះ ស្រវឹងស្រាបើករេពេញផ្លូវ កាលពីវេលាម៉ោង ៧និង២០ នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
មុនពេលកើតហេតុ ជនរងគ្រោះបានបើករ៉ឺម៉ក ម៉ូតូកង់បីតាមផ្លូវសហព័ន្ធរុស្ស៊ី ពីកើតទៅលិចក្នុងអាការស្រវឹងជោកជាំ ស្រាប់តែរេចង្កូតមកបុក នឹងរនាំងដែកចែក ទ្រូងផ្លូវបណ្តាលឲឲ្យ ជនរងគ្រោះដួលបោកក្បាល នឹងថ្នល់បែកក្បាលហូរឈាម សន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានហៅ រថយន្តសង្គ្រោះដឹកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរបង្អែកពោធិ៍ចិនតុង ភ្លាមៗផងដែរ ។ ចំណែករ៉ឺម៉កម៉ូតូកង់បី សមត្ថកិច្ចបានយកមក រក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយបន្ត ៕
Source from: watphnom-news.com























Loading...




Post a Comment