ប្រទេសបារាំង៖យោងតាមគេហទំព័រព័ត៌មានមួយឈ្មោះដេម៉ូតិច-ព័រ.សេ.អូ.អិម(www.demotix.com)បានរាយការណ៍មកថាមានមនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងហេតុការណ៍បង្ក្រាបរបស់កម្លាំងសមត្ថកិច្ចអ៊ុយក្រែននិងអ្នកតវ៉ាជាងប្រទេសបារាំង ៖ យោងតាមគេហទំព័រព័ត៌មានមួយឈ្មោះ ដេម៉ូតិច-ព័រ.សេ.អូ.អិម (www.demotix.com) បានរាយការណ៍មកថា មានមនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងហេតុការណ៍បង្ក្រាបរបស់កម្លាំងសមត្ថកិច្ចអ៊ុយក្រែននិងអ្នកតវ៉ាជាង ៣០ នាក់ទៀត ត្រូវបានចាប់ខ្លួន ។ ថ្វីបើមានការហាមប្រាមទៅលើបាតុករមិនឲ្យធ្វើការតវ៉ានៅក្នុងផ្នែកកណ្តាលនៃរដ្ឋធានីអ៊ុយក្រែនក្តី តែពួកអ្នកតវ៉ា១ម៉ឺននាក់ បានមកប្រមូលផ្តុំគ្នាម្តងទៀត កាលពីថ្ងៃអាទិត្យ ដើម្បីអំពាវានាវឲ្យការបោះឆ្នោតឲ្យបានឆាប់ៗ ។
ចំណែកនៅប្រទេសបារាំងវិញក្រុមដើម្បីសិទ្ធិស្ត្រីរបស់អ៊ុយក្រែន Femen ដែលមានមូលដ្ឋាននៅប៉ារីស បានបង្ហាញវត្តមាននៅខាងក្រៅស្ថានទូតអ៊ុយក្រែន ក្នុងរដ្ឋធានីប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ដើម្បីផ្តល់សារដ៏ពិសេសផ្ទាល់របស់ពួកគេទៅកាន់ប្រធានាធិបតីប្រទេសខ្លួន ។ ស្ត្រីគ្មានអាវទាំងនេះបានចាប់ផ្តើមនាំគ្នាអង្គុយនោមដាក់រូបថតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych ដើម្បីថ្កោលទោសចំពោះការបង្ក្រាបទៅលើហ្វូងបាតុករ ដែលខឹងសម្បារអំពីការច្រានចោលរបស់គាត់ចំពោះកិច្ចព្រមព្រៀង EU ដ៏មានសារសំខាន់១នោះ ។
ស្ត្រី៥នាក់ ចេញមកពីក្រុមនេះ បានប្រមូលផ្តុំគ្នាវេលាព្រឹកថ្ងៃអាទិត្យ ស្ថិតនៅពីមុខស្ថានទូតអ៊ុយក្រែន ក្នុងស្ថានភាពគ្មានអាវ និងចាប់ផ្តើមនាំគ្នាអង្គុយនោមដាក់លើរូបថតប្រធានាធិបតីអ៊ុយក្រែន ដែលពួកគេដាក់នៅកម្រាលថ្ម ។ ប៉ុន្តែ វាមិនច្បាស់ថាតើពួកគេពិតជាអង្គុយនោមមែន ឬក៏ច្រកវត្ថុរាវដាក់ក្នុងថង់លាក់ទុកនោះទេ ។ ពាក្យស្លោកជាភាសាអង់គ្លេសដែលសរសេរនៅដងខ្លួនរបស់ពួកគេ និយាយថាៈ Yanukovych ត្រូវតែបណ្តេញចោល! “Yanukovych piss off!” ។ ពួកនាងៗទាំងនោះ បន្ទាប់មកបានចាកចេញ និងក៏ពុំត្រូវបានចាប់ខ្លួននោះដែរ ។
មបញ្ជាក់ថា ការតវ៉ានេះបានកើតឡើង គឺបន្ទាប់ពីប៉ូលីសប្រដាប់ដោយដំបង ធ្វើការបំបែកហ្វូងបាតុករនៅក្នុងទីក្រុង Kiev កាលពីថ្ងៃអាទិត្យ ដើម្បីអំពាវានាវឲ្យលោក Yanukovych ត្រូវតែចុះចេញពីមុខតំណែង បន្ទាប់គាត់បានផ្អាកការងារអំពីកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្ម និងដៃគូមិត្តភាព ជាមួយសភាពអឺរ៉ុប ដែលបានកើតមានឡើងរាប់ឆ្នាំមកហើយ នៅក្នុងទីផ្សារ ។
កិច្ចព្រមព្រៀង EU គួរត្រូវបើកបណ្តាទ្វាព្រំដែន ចំពោះទំនិញ និងកំណត់ដំណាក់កាល១សម្រាប់បន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ ប៉ុន្តែលោក Yanukovych បានបដិសេដលែងទទួលស្គាល់ នៅឱកាសមុននេះ ដោយនិយាយថា ប្រទេសរបស់គាត់មិនអាចមានលទ្ធភាព ដើម្បីលះបង់ពាណិជ្ជកម្មជាមួយរុស្ស៊ី បានទេ ។ ក្រុងមូស្គូ ក៏បានប្រឆាំងទៅនឹងកិច្ចព្រមព្រៀងនេះផងដែរ ៕
Source from: watphnom-news.com




























Loading...




Post a Comment