Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ប៉ៃលិន៖បន្ទាប់​ពី​​មន្ត្រី​​គយ​​ចំ​នួន៣៣​​នាក់​​បាន​ដាក់​​ពាក្យ​ប​ណ្តឹ​ងមក​កាន់​​អង្គ​ភាព​​ប្រ​ឆាំង​​អំ​ពើ​ពុក​រលួ​យក្រ​សួង​​សេ​ដ្ឋ​កិច្ច​​និង​​ហិ​រញ្ញ​វត្ថុអគ្គ​នាយក​ដ្ឋាន​​គយ​និង​​រដ្ឋា​ករគេ​​យល់​ថា​​លោក

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​​មន្ត្រី​​គយ​​ចំ​នួន ៣៣​​នាក់​​បាន​ដាក់​​ពាក្យ​ប​ណ្តឹ​ង មក​កាន់​​អង្គ​ភាព​​ប្រ​ឆាំង​​អំ​ពើ​ពុក​រលួ​យ ក្រ​សួង​​សេ​ដ្ឋ​កិច្ច​​និង​​ហិ​រញ្ញ​វត្ថុ អគ្គ​នាយក​ដ្ឋាន​​គយ​និង​​រដ្ឋា​ករ គេ​​យល់​ថា​​លោក អ៊ុក វណ្ណ​​ច័ន្ទ ជា​​ប្រ​ធាន​​សា​ខា​គយ​​ខេត្ត​​ប៉ៃ​លិននិង​​លោក លឹម ស​ម្បត្តិ ជា​ប្រធានការិយាល័យ​គយ ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មិនអាច​គេចផុត ពី​ចំណាត់ការ​ស៊ើបអង្កេត​ពា​ក់​ព័ន្ធ នឹង​អំពើពុករលួយ ឃុបឃិត​ឲ្យ​មាន​ការហូរចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ការដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់ មកពី​ស្រុក​សៀម​នោះទេ​។​

​បើ​យើង​ពិនិត្យ​លើ​គោលការណ៍ កែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែធ្នូ ខាងមុខនេះ ធ្វើ​ឲ្យ​គេ​ជឿជាក់ថា ដង្កូវចេញពីសាច់ ឬ​ពាក្យបណ្តឹង​ចេញពី មន្ត្រីក្រោមឱវាទ​អាចជា​ដើមហេតុ ធំ​បំផុត​នាំ​ឲ្យ​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ធ្លាក់​ពី​តំណែង ដោយសារតែ​ការឃុបឃិត លួច​បន្លំ​ចំណូល​ពន្ធ​តាមរបៀប ពុករលួយ​លួចជាតិ​។ មន្ត្រី​តូចតាច​នៅក្នុង សាខាគយ​ខេត្ត​ប៉ៃលិន​ចំនួន ៦​នាក់ រួមទាំង​មន្ត្រី​គយ​ប្រចាំ​ការិយាល័យ ច្រក​អន្តរជាតិ​ព្រំ ចំនួន ២៧​នាក់ បាន​ស្រុះស្រួល​គ្នា​ដាក់​ពាក្យបណ្តឹង ដើម្បី​បើក​កកាយ​រឿងអាស្រូវ ពុករលួយ​របស់លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ហើយ​វា​ជា​រឿង​កម្រ​មួយ ក្នុង​អង្គភាព​គយ ព្រោះ​គេ​មិនដែល​ឃើញ​មន្ត្រី​តូចតាច ហ៊ាន​ចេញមុខ​ប្តឹង​មេ​របស់ខ្លួន ពី​រឿងអាស្រូវ​ពុករលួយ​នោះទេ​។​

​ប៉ុន្តែ​បើតាម​សេចក្តីបញ្ជាក់ របស់​មន្ត្រី​គយ​តូចតាច​ជាច្រើន ដែលជា​ម្ចាស់​ពាក្យបណ្តឹង បាន​អះអាងថា ថ្នាក់​អនុប្រធាន​សាខា និង​ការិយាល័យ​គយ​ប្រចាំ​ច្រក​ព្រំ មួយចំនួន​មិន​ហ៊ាន ចេញមុខ​ប្តឹង​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ​ទេ ក៏​ព្រោះតែ​ថ្នាក់​អនុប្រធាន​ទាំងនោះ ទទួលបាន​ផលប្រយោជន៍ ឬ​ការ​បន្តក់​ពី​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ប៉ុន្តែ​សម្រាប់​មន្ត្រី​គយ​ស័ក្តិ​ស ឬ​មន្ត្រី​គយ​សាមញ្ញ គ្មាន​ប្រាក់​ច្រក​ហោប៉ៅ​នោះទេ ដោយសារតែ​ថ្នាក់លើ​របស់​ពួកគេ ស៊ីដាច់​តាមរបៀប​កេងប្រវ័ញ្ច​ឆៅៗ​តែម្តង​។ មន្ត្រី​គយ​មួយចំនួនទៀត បាន​បង្ហើប​ឲ្យ​ដឹងថា លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ​មិនដែល​ឈឺក្បាល​វិលមុខ ពី​វិធានការ​កែទម្រង់​លើ​ការប្រមូល​ពន្ធ ឲ្យ​បាន ១០០​ភាគរយ នោះទេ​។​

​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ បាន​ឃុបឃិត​គ្នា ធ្វើ​អ្វីៗ​ទៅ​តាមតែ​ទំនើងចិត្ត និង​តាម​ទម្លាប់​ចាស់ ដែល​ពួកគេ​ធ្លាប់​បានធ្វើ ដើម្បី​ប្រមូល​លុយ​ច្រក​ហោប៉ៅ តាមរបៀប​ពុករលួយ ដែល​ពេលខ្លះ​សូម្បីតែ​ប្រាក់ចំណូល ជា​ផែនការ​របស់​អគ្គនាយក​គយ​និង​រដ្ឋាករ ក៏​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ប្រមូល​មិនបាន​គ្រប់​ចំនួន​ផង ដោយ​យក​លេស​ថា នៅ​ស្រុក​សៀម ឬ​នៅតាម​ព្រំដែន​មាន​បញ្ហា​ចម្រូងចម្រាស​។ ប្រភព​ចំណូល​សំខាន់ៗ របស់លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ បានមកពី​ការឃុបឃិត ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដឹកជញ្ជូន​ឈើ​គ្រញូង ចូល​ប្រទេស​កម្ពុជា​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​ទង្វើ​នេះ​គឺជា​ការផ្គើន​បំផុត ទៅនឹង​បទបញ្ជា ០០២​របស់​រាជរដ្ឋាភិបាល​។​

​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ក៏បាន​ត្រូវ​ដៃ​ត្រូវ​ជើង ជាមួយគ្នា​ផងដែរ ក្នុងការ​ក្លែងភេទ​ទំនិញ និង​យោគយល់​ឲ្យ​ក្រុម​ឈ្មួញ ដែលមាន​ភាព​ជិតដិត ជាមួយ​ពួកគេ នាំចូល​ទំនិញ​ដោយ​បង់ពន្ធ​មិន​គ្រប់ ដែល​ករណីខ្លះ​ទំនិញ​ដែល​នាំចូល ត្រូវ​បង់ពន្ធ​ក្នុងតម្លៃ​ខ្ពស់ តែ​មានការ​ក្លែងភេទ​ទំនិញ ទៅជា​បង់ពន្ធ​ក្នុង​កម្រិត​ទាប និង​មិនបាន​គ្រប់​ចំនួន​ទៅទៀត ដូចជា​ករណី​ឈ្មួញ​មួយចំនួន ដែល​នាំចូល​ទំនិញ មាន​ចំណុះ​ជាង ៥០​តោន គេ​សរសេរ​ក្នុង​វិក្កយបត្រ​បង់ពន្ធ ប្រមាណ ២០​ទៅ​៣០ តោន​ប៉ុណ្ណោះ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ផ្ទួនៗ តាមរយៈ​ការ​ក្លែងភេទ​ទំនិញ និង​ការ​លួច​បរិមាណ​ទំនិញ​។ មន្ត្រី​តូចតាច​ជាច្រើន​រង់ចាំ​ស្វាគមន៍ ការចុះទៅ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី និង​អំពើពុករលួយ​របស់លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ព្រោះ​សូម្បីតែ​សមត្ថកិច្ច​ដទៃ ដែលមាន​វត្តមាន​ប្រចាំការ​នៅ​ច្រក​ព្រំ ក៏​មិន​សប្បាយចិត្ត​ចំពោះ ចំណាត់ការ​ពុករលួយ​នោះដែរ​៕

Wat yinteang 12


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item