ខេត្តកំពង់ធំ៖គ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តសាំងយ៉ុងដឹកអ្នកដំណើរនិងម៉ូតូសង់កូរ៉េបណ្តាលឲ្យជនរងគ្រោះដែលជិះម៉ូតូមានគ្នាខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាង រថយន្តសាំងយ៉ុងដឹកអ្នកដំណើរ និងម៉ូតូសង់កូរ៉េ បណ្តាលឲ្យជនរងគ្រោះ ដែលជិះម៉ូតូមានគ្នា ៤នាក់ប្តីប្រពន្ធ និងកូនរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំបល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ ឈឹម គន្ធា ជាប្តីអាយុ ៣៨ឆ្នាំរស់នៅក្នុង ភូមិដូង ឃុំបល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរងរបួសបាក់ភ្លៅខាងឆ្វេង និងរបួសចង្ការផងដែរ ហើយប្រពន្ធឈ្មោះ ដា និងកូន ២នាក់ទៀត ក៏រងរបួសធ្ងន់ស្រាលផងដែរ។ មុនពេលកើតហេតុ គេឃើញម៉ូតូសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកចេញពីត្បូងទៅជើង បើកម៉ូតូដោយដៃម្ខាង និងម្ខាងទៀតបីមាន់ លុះធ្លាក់ក្រឡុករ៉េចង្កូតចូលទៅចំណែលផ្លូវម្ខាងទៀត។
ខណៈនោះរថយន្តសាំងយ៉ុង ពណ៌ស្លែរ ពាក់ស្លាកលេខ កំពង់ធំ ២A១១៣០ ដឹកអ្នកដំណើរ ចេញពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកអ្នកជិះម៉ូតូ ពេញទំហឹងអូសប្រហែល ៣០ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់ ចំណែកឯតៃកុងរថយន្ត បានរត់គេចខ្លួនបាត់ទៅ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូ ត្រូវបានប៉ូលិសចរាចរអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំការដោះស្រាយ៕
Source from: watphnom-news.com
























Loading...




Post a Comment