ខេត្តកំពង់ចាម៖ក្រុមឈ្មួញធំៗរកស៊ីនាំចូលទំនិញបង់ពន្ធមិនគ្រប់មកពីស្រុកយួនតាមស្រុកមេមត់ខេត្តកំពង់ចាមនៅតែកើតមានយ៉ាងអនាធិបតេយ្យដដែលខេត្តកំពង់ចាម ៖ ក្រុមឈ្មួញធំៗរកស៊ីនាំចូលទំនិញ បង់ពន្ធមិនគ្រប់មកពីស្រុកយួន តាមស្រុកមេមត់ ខេត្តកំពង់ចាម នៅតែកើតមានយ៉ាង អនាធិបតេយ្យដដែល ព្រោះលោក ក្តុល ណុច ជាប្រធានស្នាក់ការគយ ប្រចាំស្រុកមេមត់ជាអ្នកជួយ សម្របសម្រួលត្រូវដៃត្រូវជើង ជាមួយក្រុមឈ្មួញក្នុងការ រកស៊ីនាំចូលទំនិញជាច្រើនប្រភេទ ដោយបង់ពន្ធមិនគ្រប់ នាំឲ្យខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ផ្ទុយពីគោលការណ៍កែទម្រង់ របស់ថ្នាក់លើ ហើយលោក ក្តុល ណុច កំពុងអនុវត្តន៍ផ្ទុយពី នីតិវិធីរដ្ឋបាលរបស់ជំនាញគយ តាមរយៈការចាត់តាំង ក្មួយបង្កើតរបស់ខ្លួន ឲ្យក្តោបក្តាប់ការងារ បំពេញឯកសារ និងធ្វើបែបបទសម្រាប់បង់ពន្ធទំនិញ ដោយមានការលួចបន្លំពន្ធ តាមជំនាញបច្ចេកទេសទាមទារឲ្យអង្គភាព ប្រឆាំងអំពើពុយករលួយ និងអគ្គនាយកគយនិងរដ្ឋាករ ត្រួតពិនិត្យបញ្ហានេះឡើងវិញផង។
ក្រុមអ្នករកស៊ីមួយចំនួន បានបង្ហើបឲ្យដឹងថា នៅច្រកដូនរ័ត្ន និងច្រកច័ន្ទមូល នៅតែមានសកម្មភាព ដឹកជញ្ជូនទំនិញជាច្រើនប្រភេទ ដូចជាថ្នាំពេទ្យ គ្រឿងអេឡិចត្រូនិក ទំនិញចាប់ហួយចម្រុះ និងគ្រឿងសំណង់ មកពីស្រុកយួនយ៉ាងអនាធិបតេយ្យដដែល ហើយលោក ក្តុល ណុច បានពង្រឹងពង្រីកអំណាចរបស់ខ្លួន ដើម្បីបន្តអាជីពពុករលួយ ប្រមូលលុយពីការឃុបឃិត ឲ្យក្រុមឈ្មួញធំៗជាច្រើន នាំចូលទំនិញដោយបង់ពន្ធមិនគ្រប់ ដូចពេលមុនដដែល មិនទាន់មានការ កែទម្រង់នៅឡើយទេ។ ឈ្មួញធំៗជាច្រើនដែលរកស៊ី ដឹកជញ្ជូនទំនិញមកពីស្រុកយួន ចូលតាមច្រកដូនរ័ត្ន ដូចជាឈ្មោះ ស៊ុន ហួរ ឈ្មោះឌី ជាពិសេសយាយញាប់ មានបុព្វសិទ្ធិធំធេង ក្នុងការនាំចូលទំនិញ ដែលត្រូវបង់ពន្ធនាំចូលខ្ពស់ តាមច្រកដូនរ័ត្ន ដឹកជញ្ជូនមកលក់ចែកចាយ នៅរាជធានីភ្នំពេញ ដោយបង់ពន្ធមិនគ្រប់ដដែល ប៉ុន្តែគេមិនដែលឃើញជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការ ទប់ស្កាត់ម្តងណាឡើយ។
មន្ត្រីមួយចំនួនក៏បានបង្ហើប ឲ្យដឹងផងដែរថា នៅពេលដែលថ្នាក់លើ រឹតបន្តឹងឲ្យប្រមូលពន្ធ១០០ភាគរយ ក៏លោក ក្តុល ណុច នៅតែអនុវត្តន៍ការងារ តាមរបៀបជិះសេះលែងដៃ ត្រូវរ៉ូវជាមួយយាយញាប់ ជាមេឈ្មួញរកស៊ី នាំចូលទំនិញធំជាងគេ ប្រចាំផ្លូវជាតិលេខ៦ ដោយបង់ពន្ធមិនគ្រប់ដដែល ហើយទំនិញរបស់យាយញាប់ ភាគច្រើនឡើងតាមច្រកដូនរ័ត្ន។ លោក ក្តុល ណុច បានប្រើប្រាស់មធ្យោបាយ ក្នុងការលួចបន្លំចំណូលពន្ធ ដូចជាការចាត់តាំងភ្នាក់ងារគយ ឲ្យចុះទៅប្រចាំការ ក្នុងចំនួនតិចតួចមិនលើសពី ២នាក់នោះទេ អំឡុងពេលចុះទៅត្រួតពិនិត្យទំនិញ ហើយលោក ក្តុល ណុច ក៏បានប្រព្រឹត្តខុសពីនីតិវិធីរដ្ឋបាល ក្នុងការចាត់តាំងក្មួយបង្កើតរបស់ខ្លួន ឲ្យចាំធ្វើបែបបទសម្រាប់ ការត្រួតពិនិត្យទំនិញ និងការបង់ពន្ធ មិនប្រើប្រាស់ជំនាញគយ ក្រោមឱវាទនោះទេ ដែលបញ្ហានេះគេមើលឃើញថា ជាការបិទបាំងកុំឲ្យបែកធ្លាយ រឿងអាស្រូវពុករលួយ នៃការកិបកេងបន្លំចំណូលពន្ធ។
មានការបញ្ជាក់ផងដែរថា សម្រាប់ទំនិញរបស់យាយញាប់ គ្រប់ប្រភេទទាំងអស់ ដែលដឹកជញ្ជូនមកពីស្រុកយួន តាមច្រកដូនរ័ត្ន បង់ពន្ធត្រឹមតែ ២០ទៅ៣០ ភាគរយ ដូចពេលមុនដដែល គ្មានការកែទម្រង់នោះទេ ប៉ុន្តែសម្រាប់ឈ្មួញដទៃទៀត បែរជាមានការរឹតបន្តឹង សម្រាប់ការបង់ពន្ធនាំចូលទំនិញ តាមរយៈវិធីកោសរូសផ្សេងៗ ទៅតាមតែអំពើចិត្តដែលលោក ក្តុល ណុច ធ្លាប់បានអនុវត្តន៍។ ការលួចបន្លំពន្ធនាំចូល តាមជំនាញបច្ចេកទេស ធ្វើបានដោយរលូនល្អ ព្រោះលោក ក្តុល ណុច បានបង្រៀនក្មូយបង្កើតរបស់គាត់ ឲ្យចេះចាំយ៉ាងស្ទាត់អំពីបែបបទ នៃការបន្លំប្រភេទទំនិញ និងបន្លំពន្ធនាំចូល ព្រោះគ្មាននរណាទៅត្រួតពិនិត្យ ចំពោះការបំពេញបែបបទនោះទេ។ បើទោះបីជាមន្ត្រីគយយ៉ាងច្រើន ២នាក់បានចុះទៅពិនិត្យទំនិញ រាប់បរិមាណជាក់ស្តែង ដែលយាយញាប់ បានដឹកជញ្ជូនតាមរថយន្ត ប៉ុន្តែសិទ្ធិអំណាចនៃការសម្រេច ក្នុងការបំពេញបែបបទ និងចេញវិក្កយបត្របង់ពន្ធ ស្ថិតនៅលើដៃរបស់ក្មួយបង្កើតលោក ក្តុល ណុច ទើបអ្វីៗនៅតែអាច ដំណើរការដោយរលូនល្អ។
សម្រាប់ការនាំចូលទំនិញ ទ្រង់ទ្រាយធំរបស់យាយញាប់ ក្នុងមួយថ្ងៃៗរាប់រយតោន ចូលតាមច្រកដូនរ័ត្ន ទទួលបាន បុព្វសិទ្ធិយ៉ាងពិសេស រហូតដល់មន្ត្រីគយមួយចំនួន បានដាក់ការសង្ស័យថា លោក ក្តុល ណុច មានភាគហ៊ុនរកស៊ីជាមួយយាយញាប់ តាមរយៈការឃុបឃិត ឲ្យទំនិញរបស់យាយញាប់ បង់ពន្ធប្រមាណ ២០ទៅ៣០ ភាគរយប៉ុណ្ណោះ មិនបាន ១០០ភាគរយដូចវិធានការ កែទម្រង់នោះទេ។ មានការខាតបង់ ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែអំពើពុករលួយ របស់លោក ក្តុល ណុច ដែលចាត់តាំងក្មួយបង្កើតរបស់ខ្លួន ឲ្យចាំត្រួតពិនិត្យទំនិញ បំពេញបែបបទ និងចេញវិក្កយបត្រ សម្រាប់បង់ពន្ធទំនិញគ្រប់ប្រភេទ ដែលនាំចូលតាមច្រកព្រំដែន នៅស្រុកមេមត់ ជាពិសេសនៅច្រកដូនរ័ត្ន។ ក្រុមអ្នករកស៊ីស្របច្បាប់មួយចំនួន បានទទូចសុំឲ្យអង្គភាព ប្រឆាំងអំពើពុករលួយ និងលោក ប៉ែន ស៊ីម៉ន មេត្តាពិនិត្យភាពអសកម្ម របស់លោក ក្តុល ណុច ឡើងវិញផងដើម្បីកុំឲ្យវិធានការ កែទម្រង់របស់សម្តេច ហ៊ុន សែន ក្នុងការរឹតបន្តឹងចំណូលពន្ធ ត្រូវបរាជ័យដូចវិធានការ បង្ក្រាបបទល្មើសព្រៃឈើ៕
Source from: watphnom-news.com























Loading...




Post a Comment