Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​តាម​ការ​ប្រកាស​ជូនដំណឹង​នៅ​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៣​នេះ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​យុវជន​ យុវតី​ខ្មែរ​មក​ពី​គ្រប់​និន្នាការ​ រួម​ទាំង​អតិថិជន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ ដែល​ភាគច្រើន​ជា​អ្នកលេង​ Facebok​ គ្រោង​នឹង​ធ្វើការ​ជួបជុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ នៅ​ថ្ងៃស្អែក​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​០៨​ព្រឹក​ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ ដើម្បី​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ "MPTC"​ បញ្ឈប់​ការ​លូកដៃ​ចូល​ទៅ​ក្នុង​ការ​ប្រកប​មុខរបរ​ជំនួញ​របស់​ក្រុមហ៊ុនទូរស័ព្ទ​ឯកជន​ ក្នុង​ក្របខ័ណ្ឌ​ទីផ្សារសេរី​ ដែល​នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ ។​

​ក្រុម​យុវជន​ និង​អតិថិជន​ទូរស័ព្ទ​ទាំងនោះ​ បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ "​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​យើង​ទាំងអស់​គ្នា​ សូម​បងប្អូន​មេត្តា​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​"​ ។​

​សូម​បញ្ជាក់​ជូន​ថា​ កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ក្រុម​យុវជន​បាន​ប្រកាស​ជូនដំណឹង​តាម​បណ្តាញ​សង្គម​ Facebook​ ថា​ ក្នុង​ករណី​រាជរដ្ឋាភិបាល​គ្មាន​ការ​ដោះស្រាយ​សម​ស្រប​លើ​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ពេល​នោះ​ គឺ​ក្រុម​យុវជន​នឹង​ធ្វើការ​ជួបជុំ​គ្នា​តវ៉ា​ប្រឆាំង​ប្រកាស​អន្តរក្រសួង​លេខ​២៣២​ លុះត្រាតែ​មាន​ដំណោះស្រាយ​សម​ស្រប​អាច​ទទួលយក​បាន​ ។​

​ប្រតិកម្ម​បាន​កើត​មាន​យ៉ាង​ខ្លាំងក្លា​ពី​មជ្ឈដ្ឋាន​អតិថិជន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ ជា​ពិសេស​ក្រុម​យុវជន​អ្នកលេង​ Facebook​ ដែល​ពួក​គេ​ធ្លាប់​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​គិត​តម្លៃ​សេវា​ទូរស័ព្ទ​ថោក​សម​ល្មម​ ផ្តល់​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​ Smart​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​តាម​ស្មារតី​លិខិត​លេខ​១៨៨៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ បង្គាប់​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ MPTC​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ "MEF"​ បន្ត​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​ដាច់ខាត​នូវ​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ រវាង​ក្រសួង​ MPTC​ និង​ក្រសួង​ MEF​ ស្តី​ពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ ដោយ​រាជរដ្ឋាភិបាល​អះអាង​ថា​ ដើម្បី​បង្កើន​ចំណូល​ថវិការដ្ឋ​ និង​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ទូរគមនាគមន៍​ ។​

​ចំណុច​សំខាន់ៗ​ចំនួន​៤​នៃ​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ស្តី​អំពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ គឺ​ ៖

១-​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ហៅ​ក្នុង​បណ្តាញ​តែ​មួយ​ចំនួន​៤,៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ "​ដោយ​ពុំ​ទាន់​គិត​អាករ​លើ​តម្លៃបន្ថែម​ និង​អាករ​ពិសេស​"​ ។​

២-​ការ​កំណត់​ថ្លៃ​សេវា​អប្បបរមា​ក្នុង​ការ​ហៅ​ឆ្លងកាត់​បណ្តាញ​ចំនួន​៥,៩៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ "​ដោយ​ពុំ​ទាន់​គិត​អាករ​លើ​តម្លៃបន្ថែម​ និង​អាករ​ពិសេស​"​ ។​

៣-​ការ​គិត​តម្លៃ​សេវា​ជា​វិនាទី​ជំនួស​ការ​គិត​ជានា​ទី​ ។​

៤-​ការ​ទាក់ទាញ​អតិថិជន​ដោយ​រូបភាព​បញ្ចុះ​ថ្លៃ​ ការ​ផ្តល់​ជា​ប្រាក់​ ជានា​ទី​ ឬ​រូបភាព​ផ្សេងៗ​ទៀត​តាម​រយៈ​ការ​ឃោសនា​ពាណិជ្ជកម្ម​នៃប្រតិបត្តិ​ករ​ទាំងអស់​ ត្រូវ​មានការ​អនុញ្ញាត​ជា​មុន​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ខ្លឹមសារ​និង​រូបភាព​នៃ​ការ​ឃោសនា​ពាណិជ្ជកម្ម​នីមួយៗ​តាម​គ្រប់​បណ្តាញឃោសនា​ គ្រប់​ទី​សាធារណៈ​មិន​ត្រូវ​លើស​ពី​រយៈពេល​៣០​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​ និង​ការ​ឃោសនា​ពាណិជ្ជកម្ម​អំពី​ថ្លៃ​ត​ភ្ជាប់​ទូរស័ព្ទ​ចល័ត​ក្នុង​បណ្តាញ​តែ​មួយ​ មិន​ត្រូវ​ទាប​ជាង​៥០%​នៃ​ថ្លៃ​សេវា​អប្បបរមា​ចំនួន​៤,៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ ។​

​ទាក់ទង​នឹង​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ដោយ​រាជរដ្ឋាភិបាល​នេះ​ ទោះបី​រដ្ឋមន្ត្រីក្រសួង​ MPTC​ ធ្វើការ​បកស្រាយ​យ៉ាងណា​ក៏​ដោយ​ ក៏​ត្រូវ​បាន​ក្រុម​យុវជន​និង​អតិថិជន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​នៅ​កម្ពុជា​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​ និង​មិន​អាច​ទទួលយក​បាន​ឡើយ​ ដោយ​ធ្វើការ​រិះគន់​ និង​ចោទប្រកាន់​ថា​ រាជរដ្ឋាភិបាល​បាន​លូកដៃ​ចូល​ទៅ​ក្នុង​ការ​ប្រកប​មុខរបរ​ជំនួញ​របស់​ក្រុមហ៊ុនទូរស័ព្ទ​ឯកជន​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារសេរី​ និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ ៕​

Heng-Samnang MPTC-1888 MPTC-1888-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item