Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៣​នេះ​ ក្រុម​យុវជន​ និស្សិត​ បញ្ញវន្ត​ និង​ព្រះសង្ឃ​ប្រមាណជាង​៥០​នាក់​-​អង្គ​ បាន​ធ្វើការ​ជួបជុំ​គ្នា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ពិចារណា​និង​សម្រេច​និ​រាយ​ករ​ណ៍​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ ចោល​ជា​អសារ​បង់​ ។​

​ក្រុម​យុវជន​ និស្សិត​ និង​ព្រះសង្ឃ​ ដែល​បាន​ជួបជុំ​គ្នា​ធ្វើការ​តវ៉ា​ឲ្យ​មានការ​និរាករណ៍​ប្រកាស​អន្តរក្រសួង​លេខ​២៣២​ រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ស្តី​ពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​នេះ​ គឺ​បាន​លើក​ហេតុផល​ថា​ ជា​ការ​កំណត់​ថ្លៃ​មួយ​មិន​មាន​គោលការណ៍​ច្បាស់លាស់​ គ្មាន​តុល្យភាព​ និង​គ្មាន​តម្លាភាព​ ដើម្បី​ឲ្យ​មានការ​ប្រកួតប្រជែង​ដ៏​ត្រឹមត្រូវ​មួយ​ ស្រប​តាម​សេដ្ឋកិច្ច​ទីផ្សារសេរី​ លើ​វិស័យ​ទូរគមនាគមន៍​ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ជា​ពិសេស​អ្នក​ក្រីក្រ​ តូចតាច​ ។​

​សកម្មជន​អ្នក​តវ៉ា​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ប្រសិនបើ​រាជរដ្ឋាភិបាល​មិន​មានការ​ដោះស្រាយ​ឲ្យ​បាន​សម​ស្រប​តាម​ការ​ស្នើ​សុំ​នេះ​ទេ​ គឺ​ក្រុម​អ្ម​ក​តវ៉ា​នឹង​បន្ត​ទាមទារ​តទៅ​ទៀត​ រហូត​ទាល់តែ​មាន​ដំណោះស្រាយ​អាច​ទទួលយក​បាន​ ៕​

1511166_207535489431110_1342278512_n 982 981 998


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item