Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តមណ្ឌលគិរី៖ចាប់​តាំង​ពី​​ពេល​ដែលអង្គ​ភាព​​ប្រ​ឆាំង​​អំ​ពើ​ពុក​រ​លួ​យបាន​​បំ​បែក​សំ​ណុំ​រឿង​​ដ៏​​ធំ​​មួយក្នុង​​អង្គ​ភាព​​អគ្គិ​ស​នីខេត្ត​ម​ណ្ឌល​គិ​រីដោយ​មាន​​ការ​ចាប់​ឃាត់​ខ្លួន

​ខេត្តមណ្ឌលគិរី ៖ ចាប់​តាំង​ពី​​ពេល​ដែល អង្គ​ភាព​​ប្រ​ឆាំង​​អំ​ពើ​ពុក​រ​លួ​យ បាន​​បំ​បែក​សំ​ណុំ​រឿង​​ដ៏​​ធំ​​មួយ ក្នុង​​អង្គ​ភាព​​អគ្គិ​ស​នី ខេត្ត​ម​ណ្ឌល​គិ​រី ដោយ​មាន​​ការ​ចាប់​ឃាត់​ខ្លួន មនុ​ស្ស​​ចំ​នួន ២​​នាក់ ក្នុង​ករ​ណី​​ក្លែង​បន្លំ​​ឯក​សារ កិប​កេង​​លុយ​​របស់​អង្គភាព ប្រមាណ ៤០០​លាន​រៀល ប្រហាក់ប្រហែល ១០​ម៉ឺន​ដុល្លារ​អាមេរិក មន្ត្រី​តូចតាច​ជាច្រើន បាន​ទម្លាយ​ឲ្យ​ដឹងថា ករណី​ពុករលួយ​នេះ អាចមាន​ជាប់​ពាក់ព័ន្ធ ជាមួយ​ប្រធាន​រដ្ឋបាល ជាពិសេស​គឺ​លោក ជិន សុ​ឃុន ហៅ​សែ ជា​អតីត​ប្រធាន អគ្គិសនី​ខេត្តមណ្ឌលគិរី ដែល​ឥឡូវនេះ បាន​ផ្ទេរ​ទៅធ្វើជា​ប្រធាន អគ្គិសនី​ខេត្តរតនគិរី ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ ថា​​តើ​មន្ត្រី​ថ្នាក់​​ណា​ខ្លះ​​ដែល​ត្រូវ នាំទៅ​ផ្តន្ទាទោស​តាម​ច្បាប់ ពាក់​ព័ន្ធ​​នៅ​ក្នុង​សំណុំ​រឿង ពុករលួយ​ដ៏​ធំ​មួយ​នេះ​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា នៅ​ចំពោះមុខ​អាជ្ញាធរ មាន​សមត្ថកិច្ច ឈ្មោះ សួត សារឹម មាន​តួនាទី​ជា មន្ត្រី​ផ្នែក​អាជីវកម្ម និង​ឈ្មោះ នី សុពណ៌ មាន​តួនាទី​ជា​បេឡា ដែលជា​ជន​ត្រូវ​ចោទ​ក្នុង សំណុំរឿង​ពុករលួយ កិបកេង​លុយ​អង្គភាព ១០​ម៉ឺន​ដុល្លារ​អាមេរិក ពួកគេ​បំភ្លឺថា រឿងរ៉ាវ​ដែល​កើតឡើង គឺពាក់ព័ន្ធ​ជាមួយ​លោក ជិន សុ​ឃុន ហៅ​សែ ព្រោះ​ក្នុងឋានៈ​ជា​បេឡា ជា​អ្នក​កាន់​លុយ​មិនអាច​ចាយវាយ ដោយ​ខ្លួនឯង​បានទេ ទាល់​តែមាន​ចំណារ​ឯកភាព លើ​ប័ណ្ណ​ចំណាយ ពី​ប្រធាន​អង្គភាព​។ សូមបញ្ជាក់ថា អំឡុងពេល​លោក ជិន សុ​ឃុន ធ្វើជា​ប្រធាន​អគ្គិសនី ខេត្តមណ្ឌលគិរី គាត់​បាន​បង្កើត​ឲ្យ​មានរឿង​អាស្រូវ ពុករលួយ តាមរយៈ​ការឃុបឃិត ជាមួយ​ផ្នែក​អាជីវកម្ម និង​ផ្នែក​បេឡា ដើម្បី​រៀបចំ​ឯកសារ​ក្លែងបន្លំ យកលុយ​អង្គភាព ទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ហើយ​ក្រោយមក​រឿងនេះ ត្រូវបាន​បែកធ្លាយ បន្ទាប់ពី​មានការ​ផ្ទេរតំណែង​លោក ជិន សុ​ឃុន មក​ធ្វើជា​ប្រធាន​អគ្គិសនី ខេត្តរតនគិរី ក៏មាន​ការសើរើ​រឿងរ៉ាវ​ចាស់ បែកធ្លាយ​រឿង​ពុករលួយ ដ៏​ធំ​មួយ​នេះ​តែម្តង​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស៊ើបអង្កេត​យ៉ាង​ស៊ីជម្រៅ លើ​ករណី​ក្លែង​ឯកសារ ដើម្បី​កិបកេង​លុយ​អង្គភាព​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​គេ​រកឃើញ ជនសង្ស័យ​ចំនួន ២​នាក់ ត្រូវបាន​នាំទៅ​សួរចម្លើយ និង​ឃុំខ្លួន​បណ្តោះអាសន្ន ហើយ​ពួកគេ​ក៏បាន សារភាព​នូវ​រឿងរ៉ាវ​ជាច្រើន ដែលមាន​ពាក់ព័ន្ធ​ជាមួយ​លោក ជិន សុ​ឃុន ហៅ​សែ​។ ជាគោលការណ៍ អ្វីដែល​ជនសង្ស័យ​ទាំង ២​នាក់​បាន​ឆ្លើយបំភ្លឺ  មាន​ភស្តុតាង​ស៊ីសង្វាក់ និង​មាន​បន្ទុក​គ្រប់គ្រាន់ ដែល​តុលាការ​ខេត្តមណ្ឌលគិរី អាច​កោះហៅ​លោក ជិន សុ​ឃុន ហៅ​សែ ទៅ​សួរនាំ ប៉ុន្តែ​មិនទាន់មាន ចំណាត់ការ​អ្វី​ជា​ចំហ​ទេ ទន្ទឹម​ពេលដែល​មន្ត្រី​តូចតាច​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា លោក ជិន សុ​ឃុន ហៅ​សែ កំពុង​ភ័យ​បារម្ភ និង​ចាយលុយ​រត់ការ​ខ្វែងដៃខ្វែងជើង ដើម្បី​រួចផុត​ពី​ការចោទប្រកាន់ ពីបទ​ពុករលួយ​។​

​យ៉ាងណាក៏ដោយ គេ​ចង់ឃើញ​អង្គភាព ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​តុលាការខេត្ត​មណ្ឌលគិរី ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ សំណុំរឿង​ពុករលួយ​ដ៏​ធំ​មួយ​នេះ ប្រកបដោយ​តម្លាភាព ដើម្បី​នាំយក​ជន​ពុករលួយ​ពិតប្រាកដ ទៅ​ផ្តន្ទាទោស​តាមច្បាប់ ហើយ​គេ​មិន​ចង់ឃើញ​លោក ជិន សុ​ឃុន ហៅ​សែ ដែល​គេ​សង្ស័យថា ជា​មេគំនិត​បង្កើត​ឲ្យ​មាន ការ​ក្លែង​ឯកសារ ឈានដល់​ការកេងបន្លំ លុយ​ក្នុង​អង្គភាព​អគ្គិសនី យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន រួច​ផុតពី​ទោសពៃរ៍​នោះទេ​។ ដើម្បី​លុបបំបាត់​មន្ទិលសង្ស័យ​ទាំងនេះ គប្បី​មានការ​ស៊ើបអង្កេត ស្រាវជ្រាវ​ជា​ចំហ មាន​តម្លាភាព​ជាការ​រួមចំណែក អនុវត្តន៍​ការប្តេជ្ញាចិត្ត​របស់​សម្តេច ហ៊ុន សែន ក្នុងការ​គាស់កកាយ​រំលើង​ប្ញ​ស នៃ​អំពើពុករលួយ​កុំ​ឲ្យ​កើតមាន​ពេញបន្ទុក នៅក្នុង​សង្គម​ខ្មែរ​តទៅទៀត​។​

​ប្រជាពលរដ្ឋ​នៅ​ទូទាំង ខេត្តមណ្ឌលគិរី បាន​អបអរសាទរ​ចំពោះ ចំណាត់ការ​បំបែកសំណុំរឿង ពុករលួយ​ដ៏​ធំ​មួយ​នេះ និង​ឈានដល់​ការឃាត់ខ្លួន មន្ត្រី​អគ្គិសនី​ចំនួន ២​នាក់​ទៅ​សួរនាំ និង​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ទោស ប៉ុន្តែ​ជឿថា រឿងអាស្រូវ​ដ៏​ធំ​ដែលជា បន្ទុក​ចោទប្រកាន់​លើ​ពួកគេ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ជិន សុ​ឃុន ហៅ​សែ ដែលជា​ប្រធាន​អង្គភាព ហើយ​ប្រសិនបើ​មានការ​ស៊ើបអង្កេត ដោយ​តម្លាភាព ឈរលើ​មូលដ្ឋាន​ការពិត ច្បាស់​ណាស់​ដែលថា រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​មួយ​នេះ អាច​នាំ​មន្ត្រី​ពាក់ព័ន្ធ ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ ទៅ​ដាក់ទោស​ជា​។ យ៉ាងណាក៏ដោយ ប្រធាន​រដ្ឋបាល ជាពិសេស​លោក ជិន សុ​ឃុន ហៅ​សែ ជា​អតីត​ប្រធាន​អគ្គិសនី ខេត្តមណ្ឌលគិរី នៅតែ​ជន​មាន​តម្រុយ សម្រាប់​ការកោះហៅ ទៅ​សួរនាំ​ក្នុង​សំណុំរឿង ពុករលួយ​មួយ​នេះ​ចៀស​មិន​ផុត​ឡើយ  ហើយ​ប្រជារាស្ត្រ នៅ​ទូទាំង​ខេត្តមណ្ឌលគិរី ចង់ឃើញ​មន្ត្រី​ធំៗ ទទួលទោស​តាមច្បាប់ ដែល​យ៉ាងហោចណាស់ ជាការ​សម្រាល​កុំ​ឲ្យ​មន្ត្រី​តូចតាច ជា​អ្នក​ទទួលរង​ថ្ម​បាក់​៕


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item