រាជធានីភ្នំពេញ៖រថយន្តកុងតឺន័របើកបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូសង់កូរ៉េមួយគ្រឿងហើយបានកិនបុរសជាម្ចាស់ម៉ូតូនៅក្រោមរថយន្តរាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រ បើកបោះពួយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូ សង់កូរ៉េមួយគ្រឿង ហើយបានកិនបុរស ជាម្ចាស់ម៉ូតូនៅក្រោមរថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ២និង២៥ នាទីឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ជាប់គល់ស្ពាន ព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី១ខណ្ឌមានជ័យ តែសំណាងល្អជនរងគ្រោះ មិនបានស្លាប់បាត់បង់ អាយុជីវិតនោះទេ។
មុនពេលកើតហេតុ គេឃើញមានរថយន្តកុងតឺន័រ មួយគ្រឿងម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង ៣A-១២១០ ធ្វើដំណើរតាមផ្លូវជាតិលេខ១ បើកបរក្នុងទិសដៅ ពីកើតទៅលិច បានឡើងជែងម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ ១C-២៦០១ បើកបរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យជ្រុលទៅបុកម៉ូតូ ពីក្រោយយ៉ាងពេញទំហឹង ហើយកិនបុរសជាម្ចាស់ម៉ូតូ ដែលខ្ទាតចូលក្រោមរថយន្ត រងរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹង។ អ្នកបើករថយន្តបង្ក ឃើញជនរងគ្រោះត្រូវរថយន្ត កិនចូលខាងក្រោមនឹកស្មានតែស្លាប់ បានបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចដេញឃាត់ ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ៕
Source from: watphnom-news.com























Loading...




Post a Comment