Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ចាម៖យ៉ាង​ហោច​ណាស់​​ម​នុ​ស្ស៣​​នាក់​​បាន​​ស្លាប់និង១០​​នាក់​​ទៀត​​រង​របួសធ្ងន់​​ស្រាល​​ដោយ​សារ​​រថ​យន្តសាំ​​យ៉ុង​​មួយ​គ្រឿង

ខេត្តកំពង់ចាម ៖ យ៉ាង​ហោច​ណាស់​​ម​នុ​ស្ស ៣​​នាក់​​បាន​​ស្លាប់ និង ១០​​នាក់​​ទៀត​​រង​របួស ធ្ងន់​​ស្រាល​​ដោយ​សារ​​រថ​យន្ត សាំ​​យ៉ុង​​មួយ​គ្រឿង ដែល​​ដឹក​​កម្ម​ករ​​ដក​ដំ​ឡូង បាន​​ផ្ទុះ​​កង់​​ក្រោយ​​ខាង​ឆ្វេង បណ្តា​ល​​ឲ្យ​​ក្រ​ឡាប់​​ធ្លាក់​​ផ្លូវ ចាក់​​ម​នុស្ស​​ចោល​​ពេញ​ផ្លូវជាតិ ខណៈដែល​កំពុងបើក​ប​រ តាមផ្លូវ​ជាតិ​លេខ​៧ ក្នុងភូមិ​ខ្ជាយ ឃុំ​ជាំ​គ្រវៀន ស្រុក​មេមត់ កាលពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ ។

​រថយន្ត​បង្កហេតុ ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2O-0862 អ្នកបើកបរ​បាន​រត់​គេចខ្លួន​បាត់ស្រមោល ក្រោយពេល​កើតហេតុ ហើយ​ជនរងគ្រោះ​ដែល របួសធ្ងន់​និង​ស្រាល ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់ ភ្លាមៗ​ផងដែរ ។ ជនរងគ្រោះ​ដែល​ស្លាប់​ទាំង ៣​នាក់​រួមមាន ១-​ឈ្មោះ លឹម អូន ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ​បឹង​ខ្ច​ង ឃុំ​ពាម​បន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ២-​ឈ្មោះ យួ​ស មាឌ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ និង​៣-​ឈ្មោះ ចែម សារ៉ាន់ ភេទ​ស្រី អាយុ ៣៤​ឆ្នាំ ជា​ប្រពន្ធ រស់នៅ​ភូមិ​ជា​ទាយ ឃុំ​ពាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។​

​រថយន្តឈ្នួល​នេះ បាន​ដឹក​កម្មករ​ប្រុស​ស្រី​ជិត ២០​នាក់​ចេញពី ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ទៅ​ស៊ីឈ្នួល​ដក​ដំឡូង នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​ពេល​ដែល​រថយន្ត បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ផ្ទុះ​កង់​ក្រោយ​ខាងឆ្វេង រេច​ង្កូ​ច​បណ្តាល​ក្រឡាប់ ស្លាប់​កម្មករ ៣​នាក់​ភ្លាមៗ ហើយ​មនុស្ស ១០​នាក់ ផ្សេងទៀត បាន​រងរបួស​ធ្ងន់​ស្រាល ។ សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បានធ្វើការ​ទំនាក់ទំនង ទៅ​ក្រុមគ្រួសារ​សាច់ញាតិ របស់​ជនរងគ្រោះ ឲ្យ​មក​ទទួលយក​សព ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី និង​បាន​នាំយក​រថយន្ត​បង្ក​ទៅ​រក្សាទុក ដើម្បី​រងចាំ​ការដោះស្រាយ​ផងដែរ​៕


 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item