Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖ដោយ​សារ​តែ​​រឿង​​ដ​ណ្ដើម​​ម៉ូ​យអ្នក​បើក​បរ​​រ​ថ​យន្ដ​​តាក់​ស៊ីពី​​ក្រុង​​ប៉ោយ​ប៉ែតទៅ​​បន្ទា​យ​មាន​ជ័យបាន​​ឈ្លោះ​ប្រ​កែក​​គ្នាឈាន​ដល់​​ការ​ប្រើ​អំពើ​ហិ​ង្សា

​ក្រុង​ប៉ោយប៉ែត ៖ ដោយ​សារ​តែ​​រឿង​​ដ​ណ្ដើម​​ម៉ូ​យ អ្នក​បើក​បរ​​រ​ថ​យន្ដ​​តាក់​ស៊ី ពី​​ក្រុង​​ប៉ោយ​ប៉ែត ទៅ​​បន្ទា​យ​មាន​ជ័យ បាន​​ឈ្លោះ​ប្រ​កែក​​គ្នា ឈាន​ដល់​​ការ​ប្រើ​អំពើ​ហិ​ង្សា វាយ​តប់​​គ្នា​​ទាំង​​ប្តី​​ទាំង​​ប្រ​ពន្ធ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល ពេញ​​ច្រក​ទ្វារ​​អន្ដ​ជាតិ​ ក្រុង​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង ៤​និង​៤៦ នាទី​ល្ងាច ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ ត្រង់ចំណុច​មុខ​ទីស្នាក់ការ កាំកុងត្រូល​ច្រកទ្វារ​ប៉ោយប៉ែត ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កន្លងមក​ក្រុម​អ្នករត់​តាក់ស៊ី តែងតែ​រង់ចាំ​ចាប់​ម៉ូយ ជា​ពលករ​ខ្មែរ​ដែល​វិល​ត្រលប់ មកពី​ប្រទេស​ថៃ ហើយ​មុន​កើតហេតុ ពលករ​ខ្មែរ​ដែល​មកពី​ប្រទេស​ថៃ បាន​ដើរ​ចេញពី​ទីស្នាក់ការ ណ​គ​របាល​អន្ដោប្រវេសន៍ ពេលនោះ​ប្រពន្ធ​ឈ្មោះ ហូ​រី បាន​ទៅ​ចាប់ ម៉ូយ​។ តែ​ត្រូវ​ប្រពន្ធ​ឈ្មោះ ហស្ស ទៅ​ដណ្ដើម​ម៉ូយ​ពី​ប្រពន្ធ ហូ​រី បង្ក​ទៅជា​ជម្លោះ ប្រតាយប្រតប់​គ្នា ទៅវិញទៅមក​តែម្ដង​។​

​ក្នុង​ហេតុការណ៍​នោះ ស្ត្រី​ជា​ប្រពន្ធ​បាន​វាយ​គ្នា ហើយ​បុរស​ជា​ប្តី​ក៏​បន្ត​វាយតប់​គ្នា ដូច​ក្នុង​រឿង​ចិន​ហុងកុង ផ្អើល​អ្នកធ្វើដំណើរ តែ​មិន​បង្ក​គ្រោះថ្នាក់​នោះទេ ដោយសារតែ​សមត្ថកិច្ច ឈរជើង​នៅ​ទីនោះ ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ប្តី​ប្រពន្ធ​អ្នករត់​តាក់ស៊ី​ទាំង ៤​នាក់​យកទៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដើម្បី​សាកសួរ​និង​អប់រំ​ធ្វើ​កិច្ចសន្យា កុំ​ឲ្យ​ប្រព្រឹត្ត​បែបនេះ​ទៀត​៕

Wat 121215


 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item